ទិញអចលនទ្រព្យបញ្ចុះតម្លៃរហូតដល់៣០% តាមរយៈការចុះឈ្មោះចូលរួមកម្មវិធី Black Friday Property Sale

0

ដោយ ហ្សូលី

ភ្នំពេញៈ វិស័យអចលនទ្រព្យគឺជាវិស័យ ដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាវិស័យ ដែលអនុញ្ញាតឱ្យមនុស្សភាគច្រើន ទទួលបានលាភចំនេញខ្ពស់ផងដែរ។ តាមរយៈការលើកស្ទួយវិស័យនេះ ឱ្យកាន់តែមានភាពទូលំទូលាយ និងបង្កើតឱកាសចំណេញដល់អ្នកជាវអចលនទ្រព្យ សូមឆ្លៀតឱកាសចូលរួមចុះឈ្មោះ ក្នុងកម្មវិធីបញ្ចុះតម្លៃអចលនវត្ថុ Black Friday Property Sale


កម្មវិធី Black Friday Property Sale នេះ គឺជាកម្មវិធីលក់បញ្ចុះតម្លៃអចលនទ្រព្យ ដែលអ្នកចូលរួមទាំងអស់ នឹងទទួលបានការបញ្ចុះតម្លៃពិសេស ទៅលើអចលនវត្ថុគ្រប់ប្រភេទដូចជា ខុនដូ លំនៅដ្ឋានជាដើម។ អ្នកចូលរួមអាចទិញបានក្នុងតម្លៃ ដែលទាបជាងទីផ្សារទូទៅ ឬស្មើនឹងការបញ្ចុះតម្លៃរហូតដល់៣០ភាគរយ។

ក្រុមហ៊ុនអភិវឌ្ឍ និងគម្រោងល្បីៗមួយចំនួនមានដូចជា Urban Village , Borey VIP , The Skyline និងគម្រោងជាច្រើនទៀត បានចូលរួមលក់បញ្ចុះតម្លៃអចលនវត្ថុរបស់ខ្លួនក្នុងតម្លៃពិសេសមិនធ្លាប់មាន។ អ្នកចួលរួមអាចមានទំនុកចិត្តខ្ពស់ ដោយមិនព្រួយបារម្ភពីហានិភ័យអ្វីនោះទេ។

ស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងមានស្រពិចស្រពិល តម្លៃអចលនទ្រព្យក៏ល្អ ដូច្នេះមិនគួរណាឱ្យឱកាសនេះរំលងទៅឡើយ ព្រោះនៅថ្ងៃអនាគតអ្នកវិនិយោគលើវិស័យនេះនឹងទទួលបានផលចំនេញទ្វេដងមកវិញ។

តើធ្វើយ៉ាងណាទើបអាចចួលរួមកម្មវិធី Black Friday Property Sale នេះបាន?

សូមធ្វើការចុះឈ្មោះចូលរួមក្នុងកម្មវិធីតាមរយៈLinkមួយនេះ https://propertysale.realestate.com.kh/property-area រួចបំពេញព័ត៌មានជាការស្រេច។ លោកអ្នកនឹងទទួលបានអចលនទ្រព្យក្នុងក្តីសុបិន្ត ជាមួយតម្លៃដែលទាបបំផុត។ ព្រឹត្តការណ៍ Black Friday Property Sale នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ចាប់ពីវេលាម៉ោង៤រសៀល ដល់ម៉ោង៨យប់។ ត្រឹមរយៈពេល៤ម៉ោងប៉ុណ្ណោះ ដែលលោកអ្នកអាចនឹងទទួលបានផលចំណេញយ៉ាងច្រើន ដែលមិនធ្លាប់មាន និងមិនងាយទទួលបានឱកាសនេះនោះឡើយ។


របៀបនៃការទិញអចលនទ្រព្យក្នុងកម្មវិធី Black Friday Property Sale

នៅពេលដល់ថ្ងៃទី១២ខែមិថុនា ម៉ោង៤រសៀល ដែលព្រឹត្តការណ៍ចាប់ផ្តើមនោះ ក្រុមការងារនឹងធ្វើការផ្តល់ព័ត៌មាន ទៅកាន់លោកអ្នកអំពីការបញ្ចុះតម្លៃ និងផ្តល់ការណែនាំពីរបៀបទិញក្នុងរយៈពេល៤ម៉ោងនេះ។ ករណីដែលលោកអ្នករកឃើញប្រភេទអចលនវត្ថុដែលពេញចិត្ត លក្ខខណ្ឌកម្មវិធី គឺតម្រូវឱ្យធ្វើការកក់ប្រាក់៥០០ដុល្លារ ជាមុន

លោកអ្នកមានរយៈពេល១៤ថ្ងៃ ក្នុងការសម្រេចចិត្តជ្រើសរើស និងពិភាក្សាអំពីអចលនទ្រព្យជាក់លាក់ណាមួយ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីជួបពិភាក្សា ចុះកុងត្រាកិច្ចព្រមព្រៀងទិញលក់។ មិនតែប៉ុណ្ណោះ អ្នកក៏មានសិទ្ធទទួលបានប្រាក់កក់៥០០ដុល្លារ មកវិញផងដែរ ប្រសិនបើអ្នកមិនពេញចិត្តឬសម្រេចចិត្តថាមិនទិញវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here