ដោយ ៖ ប៊ី
វិនិយោគិនអាស៊ីកំពុងចាប់ផ្តើមសែ្វងរកទិញអចលនទ្រព្យដែលនឹងទទួលបានអត្ថប្រយោជន៍ ស្របពេលមានការផ្លាស់ប្តូររបៀបរស់នៅ និងធ្វើការកំពុងស្ថិតក្នុងពេលវិបត្តិ COVID-19 ។ នេះបើយោងតាមក្រុមហ៊ុនផ្តល់ប្រឹក្សាវិនិយោគ TTB Partners ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។
លោក Jonathan Bond សហស្ថាប និកក្រុមហ៊ុន TTB បាននិយាយថា ការផ្លាស់ប្តូរមករកការវិនិយោគបែបនេះបានកើតឡើង ដោយការបិទទ្វារប្រទេស និងទីក្រុងទូទាំងពិភពលោក ដែលជំរុញឱ្យមានភាពទាក់ទាញលើការិនិយោគផ្នែកការិយាល័យ និងឃ្លាំងជាយក្រុងនៅអឺរ៉ុប ដែលបម្រើដល់ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។
-->
ក្រុមហ៊ុន TTB Partners មានជំនាញក្នុងការភ្ជាប់វិនិយោគិននៅអាស៊ីជាមួយអ្នកលក់បរទេស។
លោកបានមានប្រសាសន៍ថា “មាននិន្នាការនៃការផ្លាស់ប្តូរឆ្ពោះទៅរកការងារពីចម្ងាយ ដោយសារតែជំងឺ Covid-19 ហើយនេះជាព្រឹត្តិការណ៍ថ្មីៗដែលបានកើតឡើង ព្រោះការធ្វើដំណើរអាចបណ្តាលឱ្យមានហានិភ័យខ្ពស់” ។
ក្រុមហ៊ុនធំៗ មួយចំនួននៅលើពិភពលោកកំពុងពិចារណាផ្លាស់ប្តូរវិធីសាស្ត្ររបស់ពួកគេដើម្បីទាកយកផលចំណេញកំពុងពេលជំងឺ Covid-19 ។
ក្រុមហ៊ុនជាច្រើនត្រូវបានរំពឹងថានឹងផ្លាស់ប្តូរទីតាំងបុគ្គលិកទៅទីប្រជុំជនជាយក្រុង ខណៈក្រុមហ៊ុនមួយចំនួនទៀតអាចឱ្យបុគ្គលិកធ្វើការពីផ្ទះ។ ទន្ទឹមនឹងនេះ ជំងឺរាតត្បាតនេះបានផ្លាស់ប្តូរយុទ្ធសាស្ត្រលក់ (ប្រជាជនមានការស្ទាក់ស្ទើរក្នុងការទៅផ្សារ) ជំនួសឱ្យមាតិកាកាន់តែច្រើនក្នុងការទិញទំនិញតាមអនឡាញ។

ក្រុមហ៊ុន TTB បានឱ្យដឹងថា ខ្លួនបានទិញភាគហ៊ុនភាគតិចនៅក្នុងក្រុមហ៊ុនអចលនៈទ្រព្យ M7 ដែលគ្រប់គ្រងទ្រព្យសម្បត្តិដែលមានតម្លៃប្រហែល ៥ ពាន់លានអឺរ៉ូ (៧,៧៦ ពាន់លានដុល្លារ) នៅទូទាំងប្រទេសចំនួន ១៤ នៅអឺរ៉ុប៕