ប្រទេសចំនួន ៣ បានក្លាយជាគោលដៅវិនិយោគអចលនទ្រព្យដែលទទួលបានផលចំណេញខ្ពស់ជាងគេអំឡុងវិបត្តិសេដ្ឋកិច្ច

0

ដោយ ហ្សូលី

ភ្នំេពញ៖ ឆ្នាំ ២០២០នេះ ស្ទើរទូទាំងពិភពលោកកំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយសារការរាតត្បាតនៃមេរោគ Covid-19 ដែលជាហេតុបណ្តាលឱ្យមានការជាប់គាំងចរន្តទិញ-លក់។ យ៉ាងណាមិញ អ្នកជំនាញអចលនទ្រព្យអន្តរជាតិបានណែនាំប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន ៣ ដែលគួរវិនិយោគអចលនទ្រព្យនិងទទួលបានផលចំណេញច្រើន។

ហេតុផលដែលនាំឱ្យប្រទេសទាំង ៣ក្នុងតំបន់អាស៊ីអាគ្នេយ៍នេះក្លាយជាកន្លែងគួរវិនិយោគអចលនទ្រព្យដោយសារកត្តាតម្លៃ ភូមិសាស្រ្ត នយោបាយ និងឱកាសនៃគម្រោងអភិវឌ្ឍ។

ប្រទេសវៀតណាម បានក្លាយខ្លួនទៅជាប្រទេសដែលមានភាពឯករាជ្យទៅលើផ្នែកផលិតកម្ម ក្រោយពីចេញពីប្រទេសចិន។ ក្រុមហ៊ុនធំៗដូចជា Nike Samsung បានចំណាយលុយរាប់លានដុល្លារមកវិនិយោគលើវិស័យសំណង់រោងចក្រ។ មិនតែប៉ុណ្ណោះ ក៏មានក្រុមហ៊ុនជាច្រើនទៀតត្រៀមនឹងចូលបណ្តាក់ទុននៅឆ្នាំបន្តបន្ទាប់ផងដែរ។ ទីក្រុងដែលជាជម្រើសប្រសើរក្នុងការវិនិយោគនោះមាននៅទីក្រុង ហាណូយ និង ហូជីមិញ។

មួយទៀតនោះជាប្រទេសកម្ពុជា ដែលជាប្រទេសកំពុងឈានមុខគេលើវិស័យសំណង់និងអចលនទ្រព្យ មិនថាអគារ អគារពាណិជ្ជកម្ម គម្រោងបង្កើតរោងចក្រ លំនៅដ្ឋាន ខុនដូ ឬការិយាល័យនោះទេ។ វិនិយោគិនក្នុងស្រុកនិងក្រៅស្រុក សម្រុកនាំគ្នាវិនិយោគនៅបណ្តារខេត្តក្រុងមួយចំនួនទូទាំងប្រទេសរួមមាន កំពង់ស្ពឺ បាត់ដំបង សៀមរាប ព្រះសីហនុ និងជាយក្រុងរាជធានីភ្នំពេញជាដើម។ កម្ពុជា គឺជាប្រទេសដែលងាយស្រួលក្នុងការបង្កើតមុខជំនួញ ទីផ្សារសេរីដែលបរទេសអាចមានសិទ្ធក្លាយជាម្ចាស់មុខជំនួញបានដោយផ្ទាល់។ ចំណែកឯហេដ្ឋារចនាសម្ព័ន្ធមានច្រើនដែលអនុញ្ញាតឱ្យសេដ្ឋកិច្ចក្នុងប្រទេសមានភាពនឹងនរច្រើន។

ប្រទេសឡាវ មានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ថៃ វៀតណាម និងចិន ដែលជាឱកាសឱ្យមានផលចំណេញខ្ពស់ដោយហេតុថាងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ និងភស្តុភារ។ បច្ចុប្បន្នចិនបានសហការជាមួយនឹងឡាវ ដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែមានភាពទំនើប និងមានផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅប្រទេសថៃតែម្តង។ ទោះបីជាមិនងាយស្រួលដូចប្រទេសកម្ពុជា និងវៀតណាមក្តី ប៉ុន្តែឡាវខិតខំប្រឹងប្រែងសម្របសម្រួលឱ្យវិស័យអចលនទ្រព្យក្នុងប្រទេសមានភាពរីកចម្រើន និងជម្រុញចិត្តវិនិយោគិនចូលមកបោះទុនកាន់តែផុសផុល៕ InvestAsian

LEAVE A REPLY

Please enter your comment!
Please enter your name here