តំបន់អង្គស្នួល ផ្លូវជាតិលេខ៤ នៅតែជាគោលដៅវិនិយោគលើវិស័យលំនៅដ្ឋាន

0

ដោយ ៖ រ៉ាណេត

កណ្តាល ៖ ស្ទើរតែគ្រប់តំបន់ជាយក្រុងជុំវិញរាជធានីភ្នំពេញទាំងអស់ ត្រូវបានអ្នកជំនាញបញ្ជាក់ប្រាប់ថា សុទ្ធតែមានសក្ដានុពល និងជាគោលដៅរបស់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន ដោយក្នុងនោះតំបន់អង្គស្នួល ផ្លូវជាតិលេខ៤ ត្រូវបានកត់សម្គាល់ថា ហាក់មានសកម្មភាពលេចធ្លោរជាងគេ។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Kraty Realty Co,.Ltd លោក ចក់ ស៊ីណាត បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ថា គ្រប់តំបន់ជាយក្រុង ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញទាំងអស់ មិនថា នៅតាមផ្លូវជាតិលេខ១,២,៣,៤,៥ ឬផ្លូវជាតិលេខ៦នោះទេ គឺសុទ្ធតែមានសក្ដានុពលក្នុងការវិនិយោគទាំងអស់។

លោក ចក់ ស៊ីណាត បានមានប្រសាសន៍បន្តទៀតថា “បច្ចុប្បន្ន ទំហំរាជធានីភ្នំពេញ បើប្រៀបធៀបទៅនឹងទីក្រុងនៃប្រទេសជិតខាង គឺនៅតូចណាស់ ហើយមិនយូរទៀតនោះទេ រាជធានីភ្នំពេញចាំបាច់ត្រូវតែពង្រីកវិសាលភាពរបស់ខ្លួនធំជាងសព្វថ្ងៃ ដើម្បីឱ្យស្របទៅតម្រូវការនៃការអភិវឌ្ឍ និងចំនួនមនុស្សដែលចូលមករស់នៅ”។ លោកបន្តទៀតថា “នៅពេលក្រុងត្រូវបានពង្រីក តំបន់ជាយក្រុងមួយចំនួនសព្វថ្ងៃច្បាស់ណាស់នឹងត្រូវកាត់បញ្ចូលចំណុះរដ្ឋបាលក្រុង ជាក់ស្ដែងកាលពីពេលកន្លងទៅមានតំបន់ជាច្រើនដែលធ្លាប់តែជាចំណុះរបស់រដ្ឋបាលខេត្តកណ្តាលត្រូវបានកាត់បញ្ចូលមកក្រុង ដែលក្នុងនោះរួមមានដូចជា តំបន់មួយចំនួននៃស្រុកកៀនស្វាយ តំបន់នៅក្នុងស្រុកអង្គស្នួល តំបន់ក្នុងស្រុកមុខកំពូល តំបន់ស្រុកពញាឮ និងតំបន់មួយចំនួនទៀតនៃស្រុកអង្គស្នួល ដែលកំពុងមានសកម្មភាពលើការវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋាន”។

អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ Show Up Real Estate លោក អុិន ណាង បានទទួលស្គាល់ថា គ្រប់តំបន់ជាយក្រុងទាំងអស់គឺសុទ្ធតែមានសក្ដានុពល ប៉ុន្តែអ្វីដែលជំរុញឱ្យតំបន់ណាមួយមានភាពលេចធ្លោ និងមានតម្រូវការប្រើប្រាស់ដីខ្លាំង គឺតំបន់ដែលមានគម្រោងអភិវឌ្ឍន៍ រួមជាមួយនឹងកំណើននៃការរស់នៅរបស់ប្រជាជន។

លោក អុិន ណាង បានមានប្រសាសន៍បញ្ជាក់ថា “ជាក់ស្ដែងដូចជាតំបន់ជាយក្រុង ស្រុកអង្គស្នួល ខេត្តកណ្តាល ជាប់ផ្លូវជាតិលេខ៤ គឺកំពុងតែមានសកម្មភាពអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់ទៅលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ហើយការអភិវឌ្ឍទាំងអស់នេះ គឺធ្វើឡើងដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ”។

លោកបន្តថា “តំបន់មួយដែលមានគម្រោងអភិវឌ្ឍន៍ជាក់លាក់ពិតប្រាកដ មានកំណើនប្រជាជនរស់នៅច្រើន នឹងជម្រុញឱ្យការប្រើប្រាស់ដីកើនឡើង ហើយតម្លៃក៏ឡើងថ្លៃជាបន្តបន្ទាប់។ តាមខ្ញុំដឹង សព្វថ្ងៃនេះសម្រាប់តែដីឡូតិ៍ដែលស្ថិតនៅទីតាំងល្អ ជាប់ផ្លូវធំ យ៉ាងហោចណាស់ក៏ជាង ១០ ០០០ដុល្លារ ហើយទីតាំងខ្លះអាចមានតម្លៃរហូតដល់ជិត ២០ ០០០ដុល្លារក្នុងមួយឡូតិ៍ ហើយថ្ងៃខាងមុខអាចនឹងបន្តឡើងខ្ពស់ជាងនេះ”។

ដូចទៅនឹងការលើកឡើងរបស់អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អុិន ណាង បច្ចុប្បន្ន គេសង្កេតឃើញមានមនុស្សជាច្រើនកំពុងចាប់អារម្មណ៍ទៅលើគម្រោងដីឡូតិ៍ និងអភិវឌ្ឍន៍លំនៅដ្ឋានមួយកន្លែង មានដែលមានឈ្មោះថា ស្យូ អាប់ រៀល អុីស្ទេត ឯ.ក ផ្សារអង្គស្នួល ស្ថិតនៅក្នុងភូមិចំការត្រាច ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

កញ្ញា ឡេង ម៉ាឡា បុគ្គលិកផ្នែកលក់នៃគម្រោងដែលមានទីតាំងខាងលើនេះបានបញ្ជាក់ប្រាប់ថា ហេតុផលដែលធ្វើឱ្យអតិថិជនចាប់អារម្មណ៍ខ្លាំង ក៏ព្រោះគម្រោងនេះមានលក្ខណៈពិសេសច្រើន និងផ្តល់ផលចំណេញដល់អតិថិជនដែលទិញសម្រាប់រស់នៅ ក៏ដូចជាទិញសម្រាប់ធ្វើការវិនិយោគបន្តផងដែរ។ កញ្ញាបានបញ្ជាក់ថា “ក្រៅពីស្ថិតនៅទីតាំងល្អ អំណោយផលដល់ការរស់នៅ ស្ថិតនៅជាប់ផ្លូវកៅស៊ូទំហំ ៣០ម៉ែត្រ មានផ្លូវបេតុងព័ទ្ធជុំវិញគម្រោងទំហំ ១៥ម៉ែត្រ មានតភ្ជាប់បណ្តាញទឹកស្អាត បណ្តាញអគ្គិសនី រួចរាល់ ដែលកាន់តែផ្តល់ភាពល្អប្រសើរសម្រាប់ការធ្វើអាជីវកម្មផ្សេង។

កញ្ញា ឡេង ម៉ាឡា បានបន្តទៀតថា ហេតុផលសំខាន់មួយទៀត ដែលជំរុញឱ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយសារនៅជុំវិញគម្រោងមួយនេះ មានរោងចក្រ សហគ្រាស ឃ្លាំង ជាច្រើនកំពុងដំណើរការ ហើយមានប្រជាជនរស់នៅច្រើនស្រាប់។អ្វីដែលកាន់តែពិសេស គឺតម្លៃសមរម្យ និងផ្តល់ភាពងាយស្រួលក្នុងការទិញ ដោយការបង់ផ្ដាច់ជាមួយកម្មវិធីបញ្ចុះតម្លៃពិសេស ព្រមទាំងការថែមជូនកាដូជាច្រើន ក៏ដូចជាារទិញដោយបង់រំលស់គ្មានអត្រាការប្រាក់។ គម្រោងនេះពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អតិថិជនរបស់ខ្លួន ទាំងអ្នកទិញសម្រាប់រស់នៅ ក៏ដូចជាអ្នកទិញទុកសម្រាប់វិនិយោគបន្តយកចំណេញផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០១០ ៧៨៤ ១៧៧/ ០១២ ៥៥៥ ២៦៥ / ០៩៦ ៨៦៤ ៩៩៩៦ / ០៧៧ ៩៧៧ ៧២៦

LEAVE A REPLY

Please enter your comment!
Please enter your name here