ដោយ ហ្សូលី
ភ្នំពេញៈ វិស័យលំនៅដ្ឋានមានភាពទាក់ទាញខ្លាំង ទៅលើចំណង់ចំណូលចិត្តនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយហេតុថាជាតម្រូវការចាំបាច់។ ដូច្នេះមុននឹងទិញលំនៅដ្ឋាននិមួយៗ តើអ្នកទិញចាំបាច់គួរតែសម្លឹងមើលលើចំនុចណាខ្លះ?។

ដោយ ហ្សូលី
ភ្នំពេញៈ វិស័យលំនៅដ្ឋានមានភាពទាក់ទាញខ្លាំង ទៅលើចំណង់ចំណូលចិត្តនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ដោយហេតុថាជាតម្រូវការចាំបាច់។ ដូច្នេះមុននឹងទិញលំនៅដ្ឋាននិមួយៗ តើអ្នកទិញចាំបាច់គួរតែសម្លឹងមើលលើចំនុចណាខ្លះ?។

យោងតាមការដកស្រង់សម្តីពីអ្នកជំនាញអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាបានបង្ហាញពីគំនិតខុសៗគ្នា ដោយក្នុងនោះពឹងផ្អែកលើកត្តាមួយចំនួនដូចជា៖
ទីតាំងគម្រោង
ទីតាំងជារឿងសំខាន់បំផុត មិនថាជាការទិញទុករស់នៅ ឬវិនិយោគលើផលចំណេញឡើយ។ ព្រោះវាផ្តល់ភាពងាយស្រួលសម្រាប់អ្នករស់នៅ និងផ្តល់ឱកាសឱ្យនៅពេលលក់ចេញវិញទទួលបានតម្លៃខ្ពស់ផងដែរ។ ជាពិសេសពិនិត្យមើលទៅលើហេដ្ឋារចាសម្ព័ន្ធលើទីតាំងនោះថាតើមានប្រព័ន្ធផ្លូវថ្នល់ ឬប្រព័ន្ធធារាសាស្ត្រត្រឹមត្រូវដែរឬយ៉ាងណា?។
អ្នកជំនាញអចលនទ្រព្យលោក ហៃ រ៉ាវី នាយកក្រុមហ៊ុនអចលនទ្រព្យ Daily Realty Group ធ្លាប់មានប្រសាសន៍ថា ហេតុផលដែលគួរទិញលំនៅដ្ឋាននៅតំបន់ណាមួយនោះ ត្រូវពិចារណាថាទីនោះមានប្រជាពលរដ្ឋសម្រុកទៅច្រើន អាចប្រកបអាជីវកម្ម មានរោងចក្រ សហគ្រាស នៅជុំវិញ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធមានភាពរលូនស្រួលដែរឬអត់។
តម្លៃ
នេះគឺជារឿងសំខាន់បំផុតមុននឹងចាប់ផ្តើមជ្រើសរើស ពីគម្រោងលំនៅដ្ឋាន ព្រោះថាលុយគឺជាអ្នកកំណត់ថាតើអចលនវត្ថុប្រភេទណា នៅទីតាំងណា ដែលអ្នកទិញអាចមានសមត្ថភាពទិញ។
លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service បានលើកឡើងថា ចំណុចខ្លាំងរបស់លំនៅដ្ឋានមួយទៀតនោះ គឺលក្ខខណ្ឌបង់ប្រាក់ ព្រោះម្ចាស់លំនៅដ្ឋាន ឬម្ចាស់គម្រោងអភិវឌ្ឍលំនៅដ្ឋានមួយចំនួន ផ្តល់ជូនលក្ខខណ្ឌបង់ប្រាក់ងាយស្រួលដូចជា ការបង់រំលស់ សម្រួលរយៈពេលបង់ឱ្យមានរយៈពេលវែង និងមានការយោគយល់ដល់អតិថិជន ដោយបត់បែនទៅតាមស្ថានភាពអតិថិជន។
ប្រវត្តិម្ចាស់គម្រោង
នៅក្នុងក្រុងក្តី តាមបណ្តារខេត្តក្តី មានក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុជាជាច្រើន ដែលខ្លះមានការចុះបញ្ជីត្រឹមត្រូវ ហើយខ្លះទៀតក៏មិនមានការចុះបញ្ជីដែរ។ ដូច្នេះមុននឹងទិញ ត្រូវតែស៊ើបសួរឱ្យបានល្អិតល្អន់ ចៀសវាងការចាញ់បោកខាតថវិកា និងពេលវេលា។
ទន្ទឹមនេះ លោកស្រី តាំង ហ៊ួរ ក៏បានបន្ថែមថា អ្វីដែលសំខាន់គឺគម្រោងនោះមានភាពច្បាស់លាស់ មានក្រុមហ៊ុនអភិវឌ្ឍត្រឹមត្រូវ មានការទទួលស្គាល់ពីអាជ្ញាធរ ជាពិសេសលក់ក្នុងតម្លៃល្អ អ្នកវិនិយោគឬអ្នកចង់ជាវអចលនវត្ថុគួរតែចាប់យកឱកាសនេះ៕