ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ ជាការអបអរសាទរទៅនឹងស្ថានភាពកាន់តែល្អប្រសើរក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឆ្លងបាននៅទូទាំងប្រទេស ជាពិសេសនៅក្នុងក្រុងព្រះសីហនុ ផ្សារទំនើប FURI Times Square បានប្រមូលផ្តុំ និងនាំមកជូននូវផលិតផលចម្រុះ ម៉ាកល្បីៗ មានគុណភាពខ្ពស់លំដាប់អន្តរជាតិ រួមជាមួយនឹងចំណីអាហារយ៉ាងសម្បូរបែបសម្រាប់ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនជាតិ និងអន្តរជាតិ។

-->
បុគ្គលិកផ្នែកទីផ្សារជាន់ខ្ពស់នៃផ្សារទំនើប FURI Times Square កញ្ញា ប៉ែន ម៉ារ៉ា បានប្រាប់ឱ្យដឹងកាលពីល្ងាចថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្ននេះ កំណើនអតិថិជនមកកាន់ផ្សារទំនើប FURI Times Square ពីមួយថ្ងៃទៅមួយថ្ងៃ គឺមានកំណើនជាប់ជាប្រចាំ ដែលក្នុងនោះភាគច្រើនជាជនជាតិខ្មែរ និងជាអ្នករស់នៅក្នុងក្រុងព្រះសីហនុ ហើយបន្ទាប់មកជាជនជាតិចិន និងជនបរទេសដែលជាអ្នកទេសចរ។
កញ្ញា ប៉ែន ម៉ារ៉ា បានបន្តទៀតថា “ដោយសារមានការគាំទ្រពីសំណាក់អតិថិជនកាន់តែច្រើន ផ្សារទំនើប FURI Times Square បានកៀងគរ និងនាំមកនូវក្រុមហ៊ុនថ្មីៗបន្ថែមដើម្បីធ្វើការផ្គត់ផ្គង់ផលិតផល និងសម្ភារៈប្រើប្រាស់ម៉ាកល្បីៗលំដាប់អន្តរជាតិជាច្រើន ហើយក៏មានក្រុមហ៊ុនបម្រើសេវាផ្នែកចំណីអាហារផងដែរ” ។
កញ្ញាបញ្ជាក់ថា “បន្ថែមពីលើក្រុមហ៊ុន និងហាងល្បីដែលមានស្រាប់ និងកំពុងដំណើរការ បច្ចុប្បន្នមានក្រុមហ៊ុនថ្មីៗបន្ថែមជាច្រើនទៀតដូចជា ក្រុមហ៊ុនបម្រើសេវាទូរស័ព្ទចល័ត Smart Shop, ធនាគារ BIC, ហាងមីហឹរ សេអ៊ូល , ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈផ្ទះបាយ Lock and Lock, ក្រុមហ៊ុនចំណីអាហារ Burger King, ក្រុមហ៊ុន Park Café រួមជាមួយនឹងក្រុមហ៊ុនផ្សេងៗមួយចំនួនទៀត ដើម្បីធ្វើយ៉ាងណាផ្តល់ភាពកាន់តែងាយស្រួល និងជម្រើសដ៏ល្អសម្រាប់អតិថិជន។

ផ្សារទំនើប FURI Times Square មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ បាននាំមកជូននូវបទពិសោធន៍ថ្មីនៅក្នុងតំបន់ ដោយការនាំយកមកនូវបណ្តាផលិតផល មុខទំនិញចំរុះគ្រប់ប្រភេទយ៉ាងសម្បូរបែប សុទ្ធតែជាម៉ាកយីហោល្បីៗលំដាប់សាកលលោក ដូចជា ក្រុមហ៊ុន KFC , ក្រុមហ៊ុន Starbucks , ក្រុមហ៊ុន Amazone Café ,ក្រុមហ៊ុន KOI , ក្រុមហ៊ុន Dakasi Tea , ហាងអាហារមកពីប្រទេសសាំងហ្គាពួរ ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE ក្រុមហ៊ុន Samsonite , ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត ដោយរាប់បញ្ចូលទាំងគ្រឿងសំអាងផងដែរ។

សប្បាយទិញ សប្បាយដើរ សប្បាយញាំអាហារឆ្ងាញ់ៗ គឺមាននៅផ្សារទំនើប FURI Times Square ក្រុងព្រះសីហនុ ៕




