ដោយយិន លាងគង់ៈស្ថាបនិកននិងអគ្គនាយកPropertyarea
ភ្នំពេញៈ ខេត្តព្រះសីហនុកំពុងជូបស្ថាបភាពដូចក្តាមសកមែនឬ? ខណៈព្រះអាទិត្យនៅតែរះពីទិសខាងកើតដដែល ហើយនយោបាយពិភពលោក នៅតែមិនប្រែព៌ណ ចេញពីផលប្រយោជន៍៍និយមនៅឡើយ។
វត្តមានរបស់ប្រជាជន និងអ្នកវិនិយោគចិននៅក្រុងព្រះសីហនុ បានធ្វើឲ្យទីក្រុងនេះផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស ហើយកំឡុងការស្នាក់នៅរបស់ពួកគេ ពាក្យចចាមអារ៉ាម និងកំហឹងទៅលើជនជាតិនេះ ត្រូវបានគេរៀបចំំបំប៉ោងយ៉ាងច្បាស់លាស់។
-->
តើចិននឹងត្រលប់មកវិញច្រើន ដូចមុនពេលបិទហ្គេមអនឡាញ កាលពីដើមឆ្នាំនេះឬ? ចម្លើយពួកគេនឹងត្រលប់មកវិញ ជាមួយនឹងស្នាមញញឹមពីប្រជាជនខ្មែរច្រើនជាងមុន ខណៈការទន្ទឹងរង់ចាំវត្តមានរបស់ពួកគេ កំពុងស្ថិតក្នុងភាពអន្ទះសារផងដែរ។
ក្រឡេកមើលប្រវត្តិសាស្រ្ត
ប្រវត្តិសាស្រ្ត បានចារទុកនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ មានសភាពវែងអន្លាយរហូតរាប់ពាន់ឆ្នាំមកហើយ ប៉ុន្តែរយៈពេលកន្លះសតវត្សរ៍កន្លងមក ដែលជារជ្ជកាលមាស ក្រោមការដឹកនាំាំរបស់អតីតព្រះបរមរតនៈកោដិ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា ចិនឡើងដល់កម្រិតកំពូល ដែលធ្វើឲ្យប្រជាជាតិនិងមេដឹកនាំទាំងពីរ បានផ្សារភ្ជាប់ដួងចិត្តកាន់តែស្អិតរមួត បើទោះជាពេលខ្លះទំនាក់ទំនងរវាងប្រទេសទាំងពីរ បានដើរកាត់ផ្លូវរលាក់ និងភក់ជ្រាំខ្លះៗក្តី។
ប្រៀបដូចជាថ្ងៃលិច ហើយរះឡើងវិញ ស្រមោលអន្ឋកាលបានបញ្ចប់ ទំនាក់ទំនងកម្ពុជា ចិន នាយករដ្ឋមន្រ្តីចិនLiu Shaoqiបានអញ្ជើញស្វាគមន៍៍ជាមួយ នឹងការបក់ទង់ជាតិកម្ពុជា ចិនរវិកៗនៅស្ថានីយ៍រថភ្លើងក្រុងប៉េកាំង ជាមួយនឹងស្នាមញញឹមស្វាគមន៍គ្នាទៅវិញទៅមករវាងមេដឹកនាំប្រទេសទាំងពីរ និងស្នាមញញឹមនៃប្រជាជនចិន ដែលបានគោរពស្រលាញ់សម្តេចនរោត្តមសីហនុ។

ព្រះអាទិត្យថ្មីរបស់កម្ពុជា
“អ្នកឈ្នះ ជាអ្នកសរសេរប្រវត្តិសាស្រ្ត” នេះជាប្រសាសន៍របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនិងជាបុរសខ្លាំងរបស់កម្ពុជា។
ជាមួយនឹងយុទ្ឋសាស្រ្ត និងការដឹកនាំដ៏ប៉ិនប្រសព្វ ការភ្ជាប់ទំនាក់ទទំនងអន្តរជាតិបានយ៉ាងងរលូន បាធ្វើឲ្យទំនាក់ទំនងកម្ពុជា ចិនឈានដល់កម្រិតថ្មីមួយទៀត គឺភាពជាដៃគូយុទ្ឋសាស្រ្តគគ្រប់ជ្រុងជ្រោយ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១០ ហើយពាក្យស្លោកថ្មីនៃទំនាក់ទំនង “សហគមន៍រួមវាសនាតែមួយ” ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។
មេដឹកនាំាំទាំងពីរបាន និងកំពុងស្ថាបនាផ្លូវពីក្រាលដោយក្រួសក្រហម មកជាផ្លូវអ៊ុតកៅស៊ូAC ដែលមានសភាពរលោងជាងមុន និងងាយស្រួលបើកបរជាងមុន ប៉ុន្តែទំនាក់ទំនងស្អិតរមួតពេក ពេលខ្លះក៏អច “ខះបំពង់ ក”ផងដែរ ប្រសិនជាជញ្ជីងងថ្លឹងមិនបានត្រឹមត្រូវឬផ្អៀងម្ចាងៗខ្លាំងពេក ព្រោះកម្ពុជាត្រូវការកសាងមិត្តកាន់តែច្រើន ពង្រីកទំនាក់ទំនងកាន់តែទូលាយ ហើយការប្រកាន់យកគោលនយោបាយមិត្តទាំងអស់ គ្មានសត្រូវពិតជាបាននិងកំពុងដឹកនាំាំ និងដាក់ចេញរួចទៅហើយដោយមេដឹកនាំាំកម្ពុជា។

ពាណិជ្ជកម្មសេរី
ជាមួយនឹងការដាក់ចេញនូវសហគមន៍៍រួម វាសនាតែមួយ និងដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយ ដើម្បីកសាងវិបុលភាពនៃប្រទេសកម្ពុជា មេដឹកនាំក្រសួងពាណិជ្ជកម្មប្រទេសទាំងពីរបានជួបប្រជុំគ្នាបីលើករួចមកហើយ ដើម្បីឈានទៅចុះហត្ថលេខានៃការធ្វើពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ ដែលរំពឹងនឹងសម្រេចបាននៅចុងឆ្នាំ២០២០នេះ។
ប្រសិនជាពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខា កម្ពុជានឹងពង្រីកបាននូវកាលានុវត្តន៍៍ភាពផ្នែកសេដ្ឋកិច្ច កាន់តែធំធេងថែមទៀតជាមួយមហាយក្សចិន ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ ពិសេសវានឹងក្លាយជាកំលាំងចលករដ៏សំខាន់ថ្មីមួយទៀត ក្នុងការជំរុញកំនើនសេដ្ឋកិច្ចកម្ពុជា។
បច្ចុប្បន្នការនាំាំចេញពីកម្ពុជា ទៅកាន់ប្រទេសចិនបានកើនឡើងរួចទៅហើយ ពិសេសអង្ករកម្ពុជា ត្រូវបានបញ្ជាទិញដោយពាណិជ្ជករនៃប្រទេសចិន ព្រោះសមាណចិត្តប្រជាជនចិនចំពោះកម្ពុជាបាននិងកំពុងផ្លាស់ប្តូរជាវិជ្ជមាន។
ស្គាល់មិត្តក្នុងគ្រាលំបាក
ជ្រើសរើសយកពាក្យពុំនោលខ្មែរ “ស្គាល់មិត្តល្អក្នុងគ្រាលំបាក” បុរសខ្លាំងរបស់កម្ពុជា ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ ពីភាពប៉ិនប្រសព្វនូវការដាក់ចេញនយោបាយកាទូតរបស់ខ្លួន ទាំងជាមួយប្លុកសេរី និងកុំម្មុយនីស្ត ខណៈបុរសខ្លាំងរូបនេះ នៅតែអាចឈរជើងយ៉ាងរ៉ឹងមាំក្នុងអំណាច និងបានដឹកនាំប្រទេសចេញពីយុគដ៏ងងឹតសូន្យ មកកាន់ភាពភ្លឺស្វាង តាមរយៈការរក្សាបាននូវស្ថេរភាពនយោបាយ ស្ថេរភាពសង្គម និងកសាងសេដ្ឋកិច្ចរីកចម្រើន ក្នុងរង្វង់៧ភាគរយ រយៈពេលជាងពីរទសវត្សរ៍។
ប្រសិនជាមេដឹកនាំប្រទេសមួយ គ្មាននយោបាយ និងផែនការយុទ្ឋសាស្រ្តច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ និងការដឹកនាំដ៏ប៉ិនប្រសព្វទេ ប្រជាជាតិនោះនឹងមិនរកឃើញសុបិនរបស់ខ្លួននោះទេ។
តាមរយៈដំណើរទស្សនកិច្ច ដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ប្រទេសចិន របស់សម្តេចតេជោកាលពីថ្ងៃទី៥កុម្ភៈ ខណៈចិនកំពុងជួបវិបត្តិCovid-19 ហើយបណ្តាប្រទេសនានាបានរត់ចោលចិន តែសម្តេចបានទៅទស្សនកិច្ចប្រទេសចិន បានបង្ហាញទៅកាន់មេដឹកនាំ និងប្រជាជនចិនថា “កម្ពុជាជាមិត្តស្លាប់រស់របស់ចិន” ខណៈកម្ពុជាមានសុភាសិតផ្ទាល់ខ្លួនថា “ស្គាល់មិត្តល្អ ក្នុងគ្រាលំបាក”។
ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនោះ ត្រូវបានប្រជាជនចិនហៅសម្តេចតេជោជា “បុរសង្ហារជាងគេក្នុងលោក” ហើយសន្តានចិត្តប្រជាជនចិន ដែលមិនទាន់យល់ពីកម្ពុជាបានផ្លាស់ប្តូរ ហើយមើលមកកម្ពុជាក្នុងរូបភាពវិជ្ជមាន។
នៅពីក្រោយវាំងនន
“គ្មានផលប្រយោជន៍ គ្មានមិត្តភាព គ្មានផលប្រយោជន៍ទៅវិញទៅមក គ្មានប្រទេសណាមកការពារ និងមកជួយយើងនោះទេ”។
កម្ពុជា បើគ្មានផលប្រយោជន៍សំរាប់ចិន ហើយចិនគ្មានផលប្រយោជន៍ជាមួយកម្ពុជា ពួកគេនឹងមិនមកវិនិយោគនិងជួយកម្ពុជានោះទេ។ ដូចគ្នានេះដែរ បើគ្មានផលប្រយោជន៍ វៀតណាមនឹងមិនចាប់ដៃអាមេរិក ហើយបំភ្លេចអតីតកាលដ៏ឈឺចាប់ រវាងប្រទេសទាំងពីរឡើយ។
ប្រសិនជាអ្នកអាន សិក្សាពីភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ អ្នកនឹងភ្លឺភ្នែកហើយដឹងថា ពិភពលោកមានរឿងរ៉ាវបែបណា ហើយកំពុងដើរលើផ្លូវបែបណា ដើម្បីសម្រេចបាននូវមហិច្ឆតារបស់ខ្លួន ដោយជ្រើសរើសយកមហាអំណាចណាមួយមកនៅពីក្រោយខ្នង ឬជ្រើសរើសល្បែងឆ្មារ ចាប់កណ្តុរ។
ហេតុនេះបើផ្អែកលើទំនាក់ទំនង មនោសញ្ចេតនារវាងមេដឹកនាំ និងពិសេសភូមិសាស្រ្តនយោបាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់លាស់ណាស់ចិននឹងត្រលប់មកកម្ពុជាវិញ នៅពេលខាងមុខ(ឆាប់ឬយូរអាស្រ័យលើបញ្ហាផ្ទៃក្នុងរបស់ចិន)។
អ្នកវិនិយោគខ្លួនឯង
វានៅតែជារឿងរសើប ប៉ុន្តែជារឿងដែលងាយស្រូលមើលផងដែរ ប្រសិនជាយើងឈរលើមូលដ្ឋានផលប្រយោជន៍ជាធំ ព្រោះគ្មានផលប្រយោជន៍៍ ស្នាមញញឹមក៏មិនមានដែរ បើមានក៏មានត្រឹមតែជាកាយវិកាបែបកាទូត នងជាការចាប់ដៃជាន់ជើងប៉ុណ្ណោះ។
តើចិនត្រលប់មកកម្ពុជាវិញនៅពេលណា? ចម្លើយគឺចិនមកបណ្តើរៗហើយទាំងអ្នកធ្វើការ និងអ្នកវិនិយោគ ខណៈបញ្ហាជំងងឺCovid-19លែងជាក្តីបារម្ភសំរាប់ចិន ហើយចិនអាចគ្រប់គ្រងស្ថានភាពនេះបានដោយខ្លួនឯង។
សំណួររនៅទីនេះគឺគួរសួរថា តើអ្នកវិនិយោគចិន ដែលបានបោះទុនរាប់លានដុល្លារ ដើម្បីសាងសង់ខុនដូ អាផាតម៉ិន សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្មដទៃទៀត សុខចិត្តបោះបង់ចោលគំរោងរបស់ខ្លួននៅកម្ពុជាឬ? ពិតណាស់ពួកគេនឹងមិនបោះបង់ចោលផលប្រយោជន៍ដ៏ច្រើនរបស់ខ្លួននោះទេ។
ទាំងប្រជាជនចិន និងអ្នកវិនិយោគចិនបានត្រលប់មកវិញ ហើយច្បាស់លាស់ណាស់ពួកគេ នឹងរកវិធីសាស្រ្តធ្វើយ៉ាងណាលក់គំរោងរបស់ពួកគេ និងធ្វើឲ្យគំរោងរបស់ពួកគេដើរឬមានសកម្មភាពរសរវើក ដើម្បីស្វែងរកផលចំណេញពីការដាក់ទុនរបស់ពួកគេផងដែរ។
ជាមួយនឹងគោលនយោបាយផ្ទៃក្នុងកម្ពុជា កត្តាភូមិសាស្រ្តនយោបាយ ទំនាក់ទំនងអន្តរជាតិ ភាពជាមិត្តស្គាល់គ្នាក្នុងគ្រាលំបាក អ្នកវិនិយោគ ក៏ដូចជាប្រជាជនចិនបានស្គាល់សន្តានចិត្តកម្ពុជាកាន់តែច្បាស់រួចហើយ តាមរយៈដំណើរទស្សនកិច្ចក្រោមដដុំព្រិលរបស់សម្តេចតេជោ ដែលបានទៅកាន់ប្រទេសចិនទាំងយប់ ក្នុងពេលមិត្តចិនដទៃទៀតបានរត់ចោលខ្លួន។
ផ្អែកត្តាស្នូលទាំាំង៦នេះ វាបាននិងកំពុងធ្វើឲ្យហេតុផល នៃការវិលត្រលប់របស់ចិនមកកម្ពុជាឬអត់ វាកាន់តែច្បាស់លាស់ជាងមុន បើគេលេងអាប៉ោងវិញ “ដឹងងតែបើកគ្របចាក់បានហើយ ប៉ុន្តែចាប់លេខប៉ុន្មាន” លោក អ្នក ជាអ្នកសម្រេចចិត្តដោយខ្លួនឯងចុះ៕
nice articles so interested .