ដោយ ប៊ី
ប៉េកាំងៈ ការវិនិយោគ និងការលក់អចលនទ្រព្យ នៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័សកាលពីខែឧសភា ខណៈវិស័យអចលនទ្រព្យបានងើបឡើងវិញ បន្តិចម្តងៗពីផលប៉ះពាល់នៃការផ្ទុះឡើងជំងឺ COVID-19 ។

ដោយ ប៊ី
ប៉េកាំងៈ ការវិនិយោគ និងការលក់អចលនទ្រព្យ នៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងឆាប់រហ័សកាលពីខែឧសភា ខណៈវិស័យអចលនទ្រព្យបានងើបឡើងវិញ បន្តិចម្តងៗពីផលប៉ះពាល់នៃការផ្ទុះឡើងជំងឺ COVID-19 ។

ទីផ្សារអចលនទ្រព្យ គឺជាកត្តាជំរុញដ៏សំខាន់ សម្រាប់កំណើនសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោកនេះ ប៉ុន្តែក៏ស្ថិតក្នុងចំណោមផ្នែកជាច្រើននៃសេដ្ឋកិច្ច ដែលរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិជំងឺ COVID-19 និងវិធានការទប់ស្កាត់យ៉ាងតឹងរឹងផងដែរ។
ការវិនិយោគលើអចលនទ្រព្យ នៅខែឧសភាបានកើនឡើង៨,១ ភាគរយ បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ហើយកើនឡើង៧ធៀបកាលពីខែមុន។ នេះបើយោងតាមការគណនារបស់សារព័ត៌មាន Reuters ផ្អែកលើទិន្នន័យពីការិយាល័យស្ថិតិជាតិរបស់ចិននៅថ្ងៃចន្ទនេះ។
សម្រាប់រយៈពេល៥ខែដំបូងនៃឆ្នាំនេះ ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះ ០,៣ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងបន្តិចម្តងៗពីការបិទទ្វារប្រទេស ដោយសារជំងឺ COVID-19។
ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់នៅតែទន់ភាពខ្សោយ ខណៈមានការបាត់បង់ការងារ និងការព្រួយបារម្ភអំពីហានិភ័យ នៃរលកនៃការឆ្លងជំងឺផ្លូវដង្ហើមថ្មីនេះ។
ការលក់អចលនៈទ្រព្យ តាមតំបន់ជាច្រើនបានកើនឡើង៩,៧ភាគរយ ក្នុងខែឧសភា ដែលជាល្បឿនលឿនបំផុតចាប់តាំងពីខែកក្កដាឆ្នាំ ២០១៨ ហើយបើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ២,១ភាគរយនៅក្នុងខែមេសា។
ការសាងសង់អចលនទ្រព្យថ្មី បានចាប់ផ្តើមកើនឡើង២,៥ ភាគរយ កាលពីខែមុន បើប្រៀបធៀប ទៅនឹងការធ្លាក់ចុះ ១,៣ ភាគរយកាលពីខែមេសា។

ទុនវិនិយោគ ដែលប្រមូលបានដោយក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យរបស់ប្រទេសចិន បានធ្លាក់ចុះ ៦,១ភាគរយ នៅក្នុងរយៈពេលពីខែមករាដល់ ខែឧសភា បើប្រៀបធៀបជាមួយនឹងការធ្លាក់ចុះ ១០,៤ភាគរយ សម្រាប់រយៈពេល៤ខែដំបូងនៃឆ្នាំ២០២០ ។
លោក Zhang Dawei អ្នកវិភាគមានមូលដ្ឋាននៅទីក្រុងប៉េកាំង នៃទីភ្នាក់ងារអចលនទ្រព្យ Centaline បាននិយាយថា “ទិន្នន័យខែឧសភាបានបង្ហាញថា ផលប៉ះពាល់ពីវិបត្តិជំងឺ COVID-19 បានរួចផុតទៅហើយ ហើយទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន នឹងបន្តកើនឡើង” ៕