ដោយវុត្ថា
ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា រាល់គម្រោងសាងសង់សំណង់ទំាងអស់នៅក្នុងទីក្រុងភ្នំពេញ គឺមិនមានការផ្អាកសកម្មនោះទេ ក្នុងរយៈពេលកន្លងមកនេះ បើទោះបីកម្ពុជាជួបនូវវិបត្តិនូវជំងឺកូវីដ១៩យ៉ាងណាក្តី។
លោកឃួង ស្រេង អភិបាលនៃរាធនីភ្នំពេញ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញ »ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ឱ្យដឹងថា គម្រោងអគារសាងសង់ខុនដូ អាគារពាណិជ្ជកម្ម និងគម្រោងលំនៅឋាននានានៅក្នុងទីក្រុងភ្នំពេញ គឺមិនមានការផ្អាក។

លោកបន្តថា “ក្នុងនាមរដ្ឋបាលារជធានីភ្នំពេញ យើងមិនអាចចុះទៅសួរក្រុមហ៊ុនសាងសង់នោះទេ តែយើងអាចមានសិទ្ធិទៅសួរអ្នកវិនិយោគិន ដែលបានបណ្តាក់ទុនវិនិយោគនៅក្នុងទីក្រុងភ្នំពញ តែខ្ញុំសូមបញ្ជាក់រាល់គម្រោងសាងសង់ទាំងអស់ មិនមានការផ្ទាក់ទេ”។




