រដ្ឋបាលខេត្តកំពង់ធំរៀបចំពិធីចាប់ឆ្នោតផ្តល់ដីសម្បទានដល់ប្រជាជន៩១គ្រួសារពីគម្រោង LASED II

0

ដោយនៅ ស៊ីវុត្ថា

ខេត្តកំពង់ធំ រដ្ឋបាលខេត្តកំពង់ធំ បានចាប់ឆ្នោតយកដីឡូតិ៍ ដីលំនៅឋានមានទំហំ ៣០ x ៤០ម៉ែត្រ និងដីកសិកម្មទំហំ២ហិកតា ពីគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន២ ((LASED II) ជូនសម្បទានិកចំនួន ៩១គ្រួសារ ស្ថិតនៅ ក្នុងទីតាំងដីសង្គមកិច្ចសង្គមកិច្ច ក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

អភិបាលខេត្តកំពង់ធំ លោកសុខ លូ ដែលបានចូលររួមជាអធិបតីក្នុងពិធីពិធីចាប់ឆ្នោតនាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០កន្លងមកបានឱ្យដឹងថា បន្ទាប់ពីការចាប់ឆ្នោតនេះ សម្បទានិក នឹងចាប់ផ្តើមចូលតាំងទីលំនៅលើ ដីសម្បទានសង្គមកិច្ចនេះ សូមកុំមានការលក់ដូរឲ្យសោះ ដោយធ្វើការដាំដុះដំណាំផ្លែឈើហូបផ្លែ លើដីដែលខ្លួនទទួលបាន នឹងខិតខំបង្កបង្កើនផល ដើម្បីជួយលើកស្ទួយជីវភាព និងក្រុមគ្រួសារអោយមានការរីកចម្រើន។

លោកបន្តថា លើសពីនេះទៀត គម្រោងក៏មានផ្ដល់ជូននូវសម្ភារៈ សម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសី អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករ គ្រាប់ពូជបន្លែ ដើមឈើហូបផ្លែ ព្រមទាំងគ្រាប់ពូជផ្សេងៗ កូនស្វាយចន្ធី និងភ្ជួរដីកសិកម្ម ព្រមទាំងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម

លោកបានបញ្ជាក់ទៀតថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហ៊ាន២ ( LASED II)នេះ យើងបានធ្វើការអភិវឌ្ឍនៅនឹងទីតាំង ក្នុងដីសម្បទានសង្គមកិច្ច រួមមាន៖

– បានអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

– បានសាងសង់សាលារៀន ចំនួន២ខ្នង (១០បន្ទប់)

– បានឈូសឆាយសម្អាតដីសម្រាប់ដីលំនៅដ្ឋាន និងកសិកម្មំនួនសរុប៧៣៤ហិកតា

– បានភ្ជួរដីឡូតិ៍កសិកម្ម ចំនួនសរុប ៦៥០ ហិកតា

– បានផលិត និងបោះបង្គោលព្រំឡូតិ៍ដីលំនៅឋាន និងកសិកម្មបានចំនួន៥.០០០បង្គោល

– បានផលិត និងបោះបង្គោលព្រំដីព្រៃអភិរក្សចំនួន១៥០បង្គោល និងបង្គោលព្រំបឹង-ត្រពាំង-អូរ បានចំនួន ២០០ បង្គោល

– បានចែកសម្ភារសម្រាប់តាំងទីលំនៅដ្ឋានដំបូង (អង្ករ ២០០គ.ក និងស័ង្កសី ៤០សន្លឹក ក្នុងមួយគ្រួសារ)

– បានចែកសម្ភារកសិកម្ម ចំនួន ០៨មុខ (ចបកាប់ ចបជីក ប៉ែល ពូថៅ រណា ត្រសេះ ធុងស្រោច កាំបិតផ្គាក់)ជាដើម។

ជាមួយគ្នានេះ លោក សុខលូបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សូមបងប្អូនរក្សាអនាម័យ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ឬជែល ឬទឹកអាល់កុល ហើយពាក់ម៉ាសការពារ នៅពេលធ្វើដំណើរនៅតាមទីផ្សារឬកន្លែងណាមានមនុស្សច្រើន ដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ការពារប្រសើរជាងព្យាបាល ជាពិសេសសូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល

LEAVE A REPLY

Please enter your comment!
Please enter your name here