វិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិកចាប់ផ្តើមមានសន្ទុះទីផ្សារឡើងវិញ

0

ដោយ ហ្សូលី

ភ្នំពេញៈ វិស័យអចលនទ្រព្យនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ផ្តើមមានសកម្មភាពនៅលើទីផ្សារសារជាថ្មី ក្នុងនោះមានដូចជានៅប្រទេសចិន កូរ៉េខាងត្បូង តៃវ៉ាន់ញ៉ូវហ្សេឡែនជាដើម ដែលជាសញ្ញាបង្ហាញថា សភាពការណ៍ឆ្ពោះទៅរកភាពដើម។ នេះបើតាម ឱ្យដឹងពីរបាយការណ៍របស់ ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Knight Frank ចេញផ្សាយកាលពីថ្មីៗនេះ។


យោងតាមទិន្នន័យនៅក្នុងរបាយការណ៍នោះបញ្ជាក់ថា នៅខែឧសភា វិស័យជួលអចលនទ្រព្យកំពុងមានសន្ទុះសារជាថ្មី បើប្រៀបធៀបទៅនឹងខែមីនាកន្លងមក។

តាមរបាយការណ៍បានឱ្យដឹងថាតំរូវការ គោលនយោបាយរូបិយវត្ថុនិងថ្លៃស្នើសុំទាប បានជំរុញឱ្យវិស័យលំនៅដ្ឋាន ដែលកំពុងស្ទុះងើបឡើងវិញ ក្នុងល្បឿនលឿនជាងវិស័យពាណិជ្ជកម្មក្នុងតំបន់។

ទំហំវិនិយោគទីផ្សារមូលធន បានធ្លាក់ចុះ៥២%ក្នុងរយៈពេល៥ខែដំបូង នៃឆ្នាំ ២០២០ ទោះបីជាការលក់និងការជួលវិញ បានប្រមូលផ្តុំគ្នាយ៉ាងលឿន ខណៈដែលម្ចាស់កាន់កាប់មើលទៅលើផលប័ត្ររបស់ពួកគេជាប្រភពដើមទុន។

លោក Kevin Coppel នាយកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមានប្រសាសន៍ថា ទីផ្សារនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានរងផលប៉ះពាល់ តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតCovid-19 បាននិងកំពុងរៀបចំផែនការមេ សម្រាប់ការបើកទីផ្សារអចលនទ្រព្យ នៅទូទាំងពិភពលោកឡើងវិញ។  ទីផ្សារលំនៅដ្ឋានជាទូទៅ កំពុងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ជាងវិស័យពាណិជ្ជកម្ម ទោះបីជាឧស្សាហកម្ម ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិច និងការិយាល័យធំៗ កំពុងកើនឡើងក៏ដោយ។ បើប្រៀបធៀបទៅនឹងអចលនទ្រព្យលក់រាយ បដិសណ្ឋារកិច្ចដែលកំពុងជួបប្រទះនឹងគ្រោះមហន្តរាយ។


លោកបានបន្ថែមថា ជំងឺរាតត្បាតបានពន្លឿននិន្នាការអចលនទ្រព្យ ដែលបានដំណើរការរួចហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមានការិយាល័យជាមជ្ឈមណ្ឌលនៃការច្នៃប្រឌិត ការសហការ និងការច្នៃប្រឌិតមជ្ឈមណ្ឌល សម្រាប់ការគ្រប់គ្រងនិងការលក់រាយឆ្ពោះទៅរកសេវាកម្ម និងបទពិសោធន៍របស់អតិថិជន 

សម្រាប់វិនិយោគិនអចលនទ្រព្យពាណិជ្ជកម្ម ការសំដៅទៅរកគុណភាពនិងទ្រព្យសកម្មដែលត្រូវបានរំពឹងថា នឹងកើនឡើងនៅឆ្នាំខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here