ទីផ្សារខុនដូនៅប្រទេសថៃរំពឹងថានឹងងើបឡើងវិញនៅក្នុងរយៈពេលពីរបីឆ្នាំខាងមុខ

0

ដោយ ប៊ី

បាងកកៈ ក្រុមហ៊ុនអភិវឌ្ឍន៍ Supalai ដែលបានចុះបញ្ជីនៅផ្សារហ៊ុនថៃបានឱ្យដឹងថា ទីផ្សារខុនដូនឹងស្ទុះងើបឡើងវិញនៅប៉ុន្មានឆ្នាំខាងមុខ ដោយអ្នកទិញផ្តោតខ្លាំងលើតម្លៃលក់ អំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ។

នាយកគ្រប់គ្រងលោក Tritecha Tangmatitham បាននិយាយថា ទីផ្សារខុនដូត្រូវបានមើលឃើញ ពីផលប៉ះពាល់ពីវិបត្ដិជំងឺCOVID-19 ខ្លាំងជាងផ្ទះដែលមានកម្ពស់ទាប ព្រោះអ្នកទិញមានការព្រួយបារម្ភអំពីគន្លាត និងកន្លែងរស់នៅបែបសហកម្មសិទ្ធ។

លោកបានថ្លែងថា “ផលប៉ះពាល់លើខុនដូសព្វថ្ងៃ គឺស្រដៀងនឹងអ្វីដែលបានកើតឡើងជាមួយទីផ្សារលំនៅដ្ឋាន ដែលមានកម្ពស់ទាបក្នុងឆ្នាំ២០១២។ នៅឆ្នាំនោះកំណើនទីផ្សារបានធ្លាក់ចុះ ៩៥ភាគរយចំពោះទីតាំងខុនដូនៅបាងកក ដែលបានជនលិចដោយទឹកជំនន់ក្នុងឆ្នាំ ២០១១”។

ក្នុងឆ្នាំ២០១២ អ្នកទិញលំនៅដ្ឋានបានផ្លាស់ប្តូរទៅរកខុនដូ ដែលផ្នែកនេះមើលឃើញពីផលប៉ះពាល់តិចតួច ពីការជន់លិចរាលដាលក្នុងឆ្នាំ២០១១។ ទីផ្សារលំនៅដ្ឋាន ដែលមានកម្ពស់ទាប បានកើនឡើងជាធម្មតានៅឆ្នាំ ២០១៣។

លោកTritecha បាននិយាយថា ទីផ្សារខុនដូនឹងដើរតាមនិន្នាការ ខណៈរបៀបរស់នៅវិលត្រឡប់មករកសភាពធម្មតាវិញ បន្ទាប់ពីវ៉ាក់សាំងការពារមេរោគឆ្លងត្រូវបានធ្វើពាណិជ្ជកម្ម។ អ្នកទិញនឹងនៅតែព្រួយបារម្ភអំពីសេដ្ឋកិច្ច និងលុយរបស់ពួកគេ។

លោកបានថ្លែងថា “អ្នកអភិវឌ្ឍន៍គួរតែស្វែងរកដីនៅទីតាំង ដែលពួកគេអាចអភិវ​  ឌ្ឍគម្រោងខុនដូ ប្រកបដោយប្រសិទ្ធភាពជាមួយតម្លៃសមរម្យ ព្រោះថវិការបស់អ្នកទិញលំនៅឋាននឹងកាន់តែសំខាន់”។

លោកTritecha បាននិយាយថា ទីផ្សារអចលនទ្រព្យនៅចុងខែមេសា មានការកើនឡើងនៃចំនួនអតិថិជន ដែលមកទស្សនាទីតាំងគម្រោង។

កាលពីខែមុន ចំនួននេះប្រសើរជាងមធ្យមប្រចាំខែកាលពីឆ្នាំមុន ដែលបង្ហាញពីទំនុកចិត្តអ្នកប្រើប្រាស់ខ្ពស់។

លោកTritecha បានឱ្យដឹងថា “នៅក្នុងផ្នែកមធ្យម និងលើមធ្យម ទីផ្សារនេះកំពុងមានភាពប្រសើរឡើង ប៉ុន្តែទីផ្សារលំដាប់ប្រណីតនៅតែមានដំណើរការយឺត ដោយសារម្ចាស់អាជីវកម្មមួយចំនួន មានការស្ទាក់ស្ទើរក្នុងការទិញ ឬផ្លាស់ប្តូរទីលំនៅថ្មី”។

នៅឆ្នាំនេះក្រុមហ៊ុន Supalai គ្រោងនឹងចាប់ផ្តើមគម្រោងថ្មី ចំនួន៣០ដែលមានតម្លៃសរុប៤០ពាន់លានបាត។ នៅឆមាសទី២ ក្រុមហ៊ុននឹងដាក់ចេញនូវគម្រោង ដែលមានកម្ពស់ទាបចំនួន១៦ ជាមួយនឹងទុវិនិយោគ ១៣ ពាន់លានបាត។

ក្រុមហ៊ុន Supalai នឹងតាមដានមតិយោបល់ ពីការចាប់ផ្តើមគម្រោងខុនដូថ្មី នៅខែក្រោយ មុនពេលចាប់ផ្តើមគម្រោងខុនដូថ្មីចំនួន៤ ដែលមានតម្លៃសរុប ៨ ពាន់លានបាតនៅឆមាសទី ២៕

LEAVE A REPLY

Please enter your comment!
Please enter your name here