ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ថែមពីលើគោលការណ៍យ៉ាងពិសេស ដែលអនុញ្ញាតដល់ការបង់រំលស់រហូតដល់រយៈពេល២ឆ្នាំឥតការប្រាក់ លោកអ្នកគ្រាន់តែធ្វើការកក់ត្រឹម៥០០ដុល្លារក៏អាចក្លាយជាម្ចាស់លំនៅឋានដ៏ទំនើប បែបវីឡាកូនកាត់ថៃ ដែលផ្តល់ជូនពីគម្រោងអភិវ ឌ្ឍន៍បុរីលំនៅឋាន ជេ អរ ភី ផ្សារត្រាចផ្លូវជាតិលេខ៥ ។
ស្ថិតនៅក្នុងតំបន់ដែលកំពុងមានការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងសំណង់លំនៅឋានព្រោងព្រាត រួមជាមួយសកម្មភាព នៃការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាលឱ្យកាន់តែប្រសើរ គម្រោងអភិវឌ្ឍន៍បុរីលំនៅឋាន ជេ អរ ភី ផ្សារត្រាច (JRP Premium) ដែលកំពុងសម្រុកការសាងសង់ នៅក្នុងដំណាក់កាលទី២នៃគម្រោងសរុបដែលមានផ្ទះចំនួន២៣០ខ្នង។
គំរោងនេះបាន និងកំពុងទទួលបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុងនិងក្រៅតំបន់ ជាមួយនឹងការលក់ក្នុងតម្លៃទាបជាងទីផ្សារមិនធ្លាប់មាន។
លក្ខណៈពិសេសនៃលំនៅឋាននៅក្នុងគម្រោងមួយនេះ ក្រៅពីមានតម្លៃទាបជាងទីផ្សារត្រឹមជាង៣ម៉ឺនដុល្លារ គ្រប់លំនៅឋានទាំងអស់ សុទ្ធតែត្រូវបានសាងសង់ឡើងបែបទំនើបស្របតាមបច្ចេកទេសសំណង់យ៉ាងត្រឹមត្រូវ ផ្តល់ផាសុកភាពដល់ការរស់នៅយ៉ាងកក់ក្ដៅ ហើយថែមទាំងអាចប្រកបអាជីវកម្មប្រចាំថ្ងៃបានយ៉ាងប្រសើរ។
គម្រោងមួយនេះ ស្ថិតនៅជិតផ្សារត្រាច ជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥២១ ហ៊ុព័ទ្ធជុំវិញដោយរោងចក្រ សហគ្រាសតូចធំច្រើនជាង២០ទីតាំង ដែលកំពុងមានដំណើរការស្រាប់ មានមន្ទីរពេទ្យ វត្តអារាម សាលារៀនរដ្ឋ និងឯកជន រួមជាមួយនឹងផ្ទះស្នាក់របស់កម្មករ-កម្មការិនីរោងចក្រផងដែរ។ ដោយឡែកនៅក្នុងគម្រោង ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ មានបណ្តាញទឹកស្អាត អគ្គិសនី បណ្តាញបង្ហូរទឹក មានសួនច្បារសម្រាប់ហាត់ប្រាណ សួនកុមារ និងការបង្កើតតំបន់បែតង ដែលជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ។
លំនៅឋានបែបប្រណីតភាពនៅក្នុងគម្រោងទី២នេះ កាន់តែមានភាពទាក់ទាញ ដោយទំហំផ្ទះ៤,២ X១២ ម៉ែត្រ មានបន្ទប់គេងចំនួន២ បន្ទប់ទឹកចំនួន២ បន្ទប់ទទួលភ្ញៀវដ៏ស្រស់ស្អាត និងធំទូលាយចំនួន១ មានផ្ទះបាយចំនួន និងសល់ទីធ្លាក្រោយផ្ទះជាង៣ម៉ែត្រ ខាងមុខផ្ទះជាង៦ម៉ែត្រ ងាយស្រួលចតយានយន្ត និងទុកដាក់សម្ភារៈផ្សេងៗ ដោយមានការរៀបចំទីកន្លែងទុកដាក់សំរាបយ៉ាងមានរបៀបបំផុត។
ទីតាំងគម្រោង លោកអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ ហួសផ្សារឧដុង្គចម្ងាយ៣គីឡូម៉ែត្រ នៅខាងក្រោយផ្សារត្រាចប្រមាណជាង៣០០ម៉ែត្រ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង។
សម្រាប់ព័តមានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ ០៩២ ៩២ ២៩ ២៧ ឬ Facebook: JRP Premium ៕