ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុនកម្សាន្ត Century Entertainment International Holding នៅហុងកុង គ្រោងនឹងផ្លាស់ប្តូរទីតាំងអាជីវកម្មកាស៊ីណូ ដែលមានស្រាប់នៅក្រុងព្រះសីហនុ ទៅកាន់ទីតាំងថ្មីមួយទៀតនៅខេត្តព្រះសីហនុ បន្ទាប់ពីប្រធានក្រុមហ៊ុន និងជាម្ចាស់កាស៊ីណូនេះ បានបង្ហាញថា ខ្លួនកំពុងផ្លាស់ប្តូរទីតាំង។
យោងតាមឯកសារដែលបានចុះផ្សាយកាលពីថ្ងៃចន្ទ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Century Entertainment លោក Ng Man Sun បានជូនដំណឹងដល់ក្រុមហ៊ុនថា លោកនឹងផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូនៅកម្ពុជារបស់លោក ពីគេហដ្ឋានបច្ចុប្បន្នរបស់ខ្លួននៅឯសណ្ឋាគារSunshine Bay Hotel នៅក្រុងព្រះសីហនុ បន្ទាប់ពីម្ចាស់សណ្ឋាគារ ខកខានមិនបានព្រមព្រៀងលក្ខខណ្ឌជួលឱ្យប្រសើរឡើង អំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ១៩។
កាស៊ីណូ ដែលដំណើរការក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Lion King Entertainment Company Limited ដែលជាកម្មសិទ្ធិរបស់លោកNg នឹងប្តូរទីតាំងទៅសណ្ឋាគារ Ming Guan Hotel ដែលទើបនឹងបើកថ្មីនៅក្រុងព្រះស៊ីហនុ។ ការផ្លាស់ប្តូរនេះធ្វើឡើងតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុន Century Entertainment បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន Lion King ដែលក្រុមហ៊ុននេះត្រូវបានផ្តល់សិទ្ធិលើតុអាជីវកម្មល្បែង សម្រាប់រយៈពេល៥ឆ្នាំ ដោយគិតជាទឹកប្រាក់ចំនួន១២០លានដុល្លារហុងកុង។
លោក Ng ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានផ្តល់ជូននូវលក្ខខណ្ឌទាក់ទាញគួរឱ្យទាក់ទាញសម្រាប់ទីតាំងថ្មីនោះបានថ្លែងថា ទីតាំងថ្មីនេះ នឹងមិនប៉ះពាល់ដល់កិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មទេ។
កាស៊ីណូថ្មីនេះ នឹងរួមបញ្ចូលជាមួយនឹងសណ្ឋាគារ ដោយមានអត្រាការជួលទាបជាងនេះ។
លោកបានបន្ថែមថា “ក្រុមហ៊ុន Lion King បានគិតថា វាពិតជាមានអត្ថប្រយោជន៍ដល់ប្រតិបត្តិការអាជីវកម្មរបស់កាស៊ីណូ ក្នុងរយៈពេលវែង ហើយបានសម្រេចតចិត្តផ្លាស់ប្តូរប្រតិបត្តិការកាស៊ីណូ ពីទីតាំងដែលមានស្រាប់របស់ខ្លួន ទៅទីតាំងថ្មីដែលមានសក្តានុពល”៕