ដោយ ៖ រ៉ាណេត
កណ្តាលៈ តភ្ជាប់ពីតំបន់ជាយក្រុងភ្នំពេញ តាមបណ្តោតផ្លូវជាតិលេខ៥ បច្ចុប្បន្ននេះត្រូវបានគេមើលឃើញថា ក្រៅពីមានគម្រោងបង្កើតតំបន់ឧស្សាហកម្ម គម្រោងពុះដីឡូតិ៍ នៅមានគម្រោងអភិវឌ្ឍន៍បណ្តុំលំនៅដ្ឋានបែបទាន់សម័យ ដែលមានតម្លៃសមរម្យ និងក្រោមមធ្យមជាច្រើន។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate Co,.Ltd លោក អ៊ីន ណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាព្រឹកថ្ថៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះថា មិនថានៅប៉ែកខាងណានោះទេ ឱ្យតែនៅតំបន់ជាយរាជធានីភ្នំពេញ គឺសុទ្ធតែមានតម្រូវការពិតប្រាកដទាំងអស់សម្រាប់វិស័យលំនៅដ្ឋាន ហើយនឹងបន្តដេញទៅកាន់តំបន់ក្បែរខាងបន្ថែមទៀត។
លោកបានបន្តថា “តំបន់ដែលស្ថិតនៅតាមផ្លូវជាតិលេខ៥ រាប់ចាប់គិតពីផ្សារឧត្តុង្គ ឬចម្ងាយប្រមាណ៣០គីឡូពីរាជធានីភ្នំពេញ បច្ចុប្បន្ននេះក៏មានគម្រោងសាងសង់លំនៅដ្ឋានបន្ថែម ពីលើគម្រោងបង្កើតតំបន់ឧស្សាហកម្ម ស្រដៀងគ្នាទៅនឹងតំបន់តាមផ្លូវជាតិលេខ៣ផងដែរ”។ លោកបន្តថា “សព្វថ្ងៃនេះគម្រោងពង្រីកផ្លូវជាតិលេខ៥ ជាផ្លូវហាយវេ ជិតបញ្ចប់ជាស្ថាពរហើយ ដែលកាន់តែផ្តល់ភាពងាយស្រួលចរាចរណ៍ និងបម្រើប្រយោជន៍ដល់វិស័យដឹកជញ្ជូនដូចគ្នា ទៅនឹងផ្លូវជាតិលេខ៣ផងដែរ”។
ដូច្នេះគ្រប់តំបន់ដែលមានការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធ គឺមានតម្រូវលំហូរប្រជាសាស្ត្រចូលទៅរស់នៅ។ ជាពិសេស នៅតំបន់ផ្លូវជាតិលេខ៥ ត្រឹមចម្ងាយប្រមាណ ៣០-៣៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវចូលក្រុងតាមផ្លូវជាតិលេខ៥ ផ្លូវ៥១ឆ្លងទៅផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ និងឆ្ពោះទៅផ្លូវជាតិលេខ៦ តាមស្ពានព្រែកក្ដាម”។
ស្រដៀងទៅនឹងការលើកឡើងខាងលើនេះ បុគ្គលិកផ្នែកលក់ជាន់ខ្ពស់នៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន បុរី ជេ អរ ភី ដែលកំពុងមានសកម្មភាពសាងសង់នៅតំបន់ផ្លូវជាតិលេខ៥បានប្រាប់ឱ្យដឹងថា គំរោងនេះបាន និងកំពុងទទួលបាននូវការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុង និងក្រៅតំបន់ ជាមួយនឹងការលក់ក្នុងតម្លៃទាបជាងទីផ្សារមិនធ្លាប់មាន។ លក្ខណៈពិសេសនៃលំនៅឋាននៅក្នុងគម្រោងមួយនេះ ក្រៅពីមានតម្លៃទាបជាងទីផ្សារត្រឹមជាង៣ម៉ឺនដុល្លារ គ្រប់លំនៅឋានទាំងអស់ សុទ្ធតែត្រូវបានសាងសង់ឡើងបែបទំនើប ស្របតាមបច្ចេកទេសសំណង់យ៉ាងត្រឹមត្រូវ ផ្តល់ផាសុកភាពដល់ការរស់នៅយ៉ាងកក់ក្ដៅ ហើយថែមទាំងអាចប្រកបអាជីវកម្មប្រចាំថ្ងៃបានយ៉ាងប្រសើរ។
បន្ថែមពីនេះ ក្រុមហ៊ុនមានគោលការណ៍យ៉ាងពិសេស ដែលអនុញ្ញាតដល់ការបង់រំលស់រហូតដល់រយៈពេល២ឆ្នាំឥតការប្រាក់ លោកអ្នកគ្រាន់តែធ្វើការកក់ត្រឹម៥០០ដុល្លារក៏អាចក្លាយជាម្ចាស់លំនៅឋានដ៏ទំនើប បែបវីឡាកូនកាត់ថៃ ដែលផ្តល់ជូនពីគម្រោងអភិវ ឌ្ឍន៍បុរីលំនៅឋាន ជេ អរ ភីផ្សារត្រាចផ្លូវជាតិលេខ៥ ។
គម្រោងបុរី ជេ អរ ភី ស្ថិតនៅជិតផ្សារត្រាច ជាប់ផ្លូវរដ្ឋទំហំ៣០ម៉ែត្រ តភ្ជាប់រវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥២១ ហ៊ុព័ទ្ធជុំវិញដោយរោងចក្រ សហគ្រាសតូចធំច្រើនជាង២០ទីតាំង ដែលកំពុងមានដំណើរការស្រាប់ មានមន្ទីរពេទ្យ វត្តអារាម សាលារៀនរដ្ឋ និងឯកជន រួមជាមួយនឹងផ្ទះស្នាក់របស់កម្មករ-កម្មការិនីរោងចក្រផងដែរ។ ដោយឡែកនៅក្នុងគម្រោង ក៏មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងត្រឹមត្រូវ មានបណ្តាញទឹកស្អាត អគ្គិសនី បណ្តាញបង្ហូរទឹក មានសួនច្បារសម្រាប់ហាត់ប្រាណ សួនកុមារ និងការបង្កើតតំបន់បែតង ដែលជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការចូលរួមចំណែកថែរក្សាបរិស្ថាន និងផ្តល់ភាពងាយស្រួលដល់ការរស់នៅផងដែរ។
ទីតាំងគម្រោង លោកអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ ហួសផ្សារឧដុង្គចម្ងាយ៣គីឡូម៉ែត្រ នៅខាងក្រោយផ្សារត្រាចប្រមាណជាង៣០០ម៉ែត្រ ភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រាច ខេត្តកំពង់ឆ្នាំង។
សម្រាប់ព័តមានលម្អិតសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ៖ ០៩២ ៩២ ២៩ ២៧ ឬ Facebook: JRP Premium ៕