ដោយ : គង់ សូរិយា
ភ្នំពេញ : ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិថ្មីមូយ ដែលមានទីតាំងនៅលើបណ្តោយផ្លូវមុនីវង្ស នឹងបើកដំនើរការនៅក្នុងឆមាសទី២ឆ្នាំនេះហើយ ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។
ដោយ : គង់ សូរិយា
ភ្នំពេញ : ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិថ្មីមូយ ដែលមានទីតាំងនៅលើបណ្តោយផ្លូវមុនីវង្ស នឹងបើកដំនើរការនៅក្នុងឆមាសទី២ឆ្នាំនេះហើយ ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។
ទីតាំងផ្សារទំនើបនេះ ស្ថិតនៅជាប់នឹងការិយាល័យកាសែតរស្មីកម្ពុជា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។ អាគារផ្សារទំនើបដែលមានឈ្មោះ DOWNTOWN93 នេះ នឹងប្រើប្រាស់ជាលក្ខណៈពហុមុខងារ រួមមានផ្សារទំនើប ការិយាល័យសហកម្មសិទ្ឋ និងសេវាកម្មមួយចំនួនទៀត ដែលផ្ទៃក្រឡារបស់អាគារនេះមានទំហំ៦៩៨០ម៉ែត្រការ៉េ។
អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃ ទី៧ មេសានេះថា DOWNTOWN93 ជាផ្សារទំនើបដែលប្រើប្រាស់ចម្រុះថ្មីមួយ ដែលនឹងបើកដំនើរការនៅឆ្នាំនេះ ជាមួផ្សារទំនើបខ្នាតធំ និងខ្នាតមធ្យមជាង១០ទីតាំងផ្សេងទៀតនៅទីក្រុងភ្នំពេញ។
អ្នកនាងបន្តថា “ការកើនឡើងនូវការវិនិយោគផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា ដោយសារពួកគេមើលឃើញឳកាសនៃប្រាក់ចំណេញ ដោយសារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំលាំងទិញមានការកើនឡើង”៕