ផ្សារទំនើបនិងមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយទៀតនឹងបើក ដំណើរការនៅឆ្នាំនេះ

0

 

ដោយ : គង់ សូរិយា

ភ្នំពេញ : ផ្សារទំនើប និងមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិថ្មីមូយ ដែលមានទីតាំង​នៅ​លើ​បណ្តោយផ្លូវមុនីវង្ស នឹងបើកដំ​នើរការនៅក្នុងឆមាសទី២ឆ្នាំនេះហើយ ដែលនឹងធ្វើឲ្យតំបន់នេះកាន់តែមានភាពទាក់ទាញ។

ទីតាំងផ្សារទំនើបនេះ ស្ថិតនៅជាប់នឹងការិយាល័យកាសែតរស្មីកម្ពុជា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខ័ណ្ឌចំការមន ក្រុងភ្នំពេញ។ អាគារផ្សារទំនើបដែលមាន​ឈ្មោះ​ DOWNTOWN93 នេះ នឹងប្រើប្រាស់ជាលក្ខណៈពហុមុខងារ រួមមាន​ផ្សារទំនើប ការិយាល័យ​សហកម្មសិទ្ឋ និងសេវាកម្មមួយចំនួនទៀត ដែលផ្ទៃក្រឡា​របស់អាគារ​នេះមានទំហំ៦៩៨០ម៉ែត្រការ៉េ។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃ ទី៧ មេសានេះថា DOWNTOWN93 ជាផ្សារទំនើបដែលប្រើប្រាស់​ចម្រុះថ្មីមួយ ដែលនឹងបើកដំនើរការនៅឆ្នាំនេះ ជាមួផ្សារទំនើបខ្នាតធំ និងខ្នាតមធ្យមជាង​១០ទីតាំង​ផ្សេងទៀតនៅទីក្រុងភ្នំពេញ។

អ្នកនាងបន្តថា “ការកើនឡើងនូវការវិនិយោគផ្សារទំនើប និងមជ្ឈមណ្ឌល​ពាណិជ្ជកម្មនានា ដោយសារពួកគេមើលឃើញឳកាសនៃប្រាក់ចំណេញ ដោយ​សារកំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងកំលាំងទិញមានការកើនឡើង”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here