ការវិនិយោគ​លើ​អាជីវកម្ម​ចាប់ផ្តើម​ថ្មី​ហក់​ឡើង​ខ្ពស់​នៅ​តំបន់​អាស៊ាន បើទោះជា​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​ក៏ដោយ

0

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការវិនិយោគ​ក្នុងការ​ចាប់ផ្តើម​អាជីវកម្ម​ថ្មី ឬ Start-up ដោយ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ក្រុមហ៊ុន Fintech (បច្ចេកវិទ្យា​ហិរញ្ញវត្ថុ) នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​បាន​កើនឡើង​យ៉ាងខ្លាំង នៅក្នុង​ត្រីមាស​ទី២នៃ​ឆ្នាំនេះ ទោះបី​មាន​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ក៏ដោយ។

យោងតាម​ទិន្នន័យ​ពី​វេទិកាព័ត៌មាន​អាជីវកម្ម​ចាប់ផ្តើម​ថ្មី ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បូរី DealStreetAsia បាន​បង្ហាញថា តម្លៃ​នៃ​កិច្ចព្រមព្រៀង​ប្រមូលប្រាក់​វិនិយោគ​នៅ​អាស៊ីអាគ្នេយ៍ បាន​កើនឡើង៩១ភាគរយ ឬ​មាន​ទំហំ​ទឹកប្រាក់២,៧ពាន់​លាន​ដុល្លារ​អាមេរិក​នៅក្នុង​ត្រីមាស​ទី២ឆ្នាំនេះ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​ចំនួន​ប្រតិបត្តិការ​បាន​កើនឡើង ៥៩ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន។

ក្នុងចំណោម​ប្រទេស​ទាំងនេះ ប្រទេស​ឥណ្ឌូណេស៊ី បាន​ឈានដល់​លំដាប់​កំពូល​នៃ​កិច្ចព្រមព្រៀង ដែលមាន​ចំនួន ៤៥,៦ ភាគរយ។

ប្រទេស​សឹង្ហ​បុរី​ឈរ​នៅ​លំដាប់​ទី២ បន្ទាប់មក​គឺ​ប្រទេស​វៀតណាម ហ្វីលីពីន និង​មី​យ៉ាន់​ម៉ា។

ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឈរ​នៅលើ​កំពូល​តារាង ដោយ​រកប្រាក់​បាន ៦៩១ លាន​ដុល្លារ​បន្ទាប់មក​គឺ​ភ័ស្តុភារ ដែលមាន​ទឹកប្រាក់ ៣៦០លាន​ដុល្លារ និង​បានបញ្ចប់៤៩៦លាន​ដុល្លារ។

ក្រុមហ៊ុន Tokopedia ដែលជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់​ឥណ្ឌូណេស៊ី បាន​ទាក់ទាញ​ដើមទុន​ច្រើន​បំផុត ៥០០លាន​ដុល្លារ។

ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច​របស់​វៀតណាម Tiki បាន​រៃអង្គាសប្រាក់​ចំនួន ១៣០លាន​ដុល្លារ ក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​ដឹកនាំ ដោយ​ក្រុមហ៊ុន Northstar Group ដែលជា​កិច្ចព្រមព្រៀង​ធំ​បំផុត​ទី៥ នៅក្នុង​តំបន់​ក្នុង​រយៈពេល ៦ខែ​ដំបូង។

លោក​Ngo Hoang Gia Khanh អនុប្រធាន​អភិវឌ្ឍន៍​អាជីវកម្ម Tiki បានឱ្យដឹងថា ក្រុមហ៊ុន​បានកត់សំគាល់​ពី​កំណើន​គួរឱ្យកត់សម្គាល់ នៃ​តម្រូវ​ការទិញ​ទំនិញ​របស់​អតិថិជន ក្នុងពេល​មាន​ជំងឺ​រាតត្បាត​ជាពិសេស​ម៉ាស ទឹក​សម្អាត​ដៃ និង​សម្ភារៈ​ចាំបាច់​ដទៃទៀត។

លោក Khanh បាន​និយាយថា ដោយ​ប្រើ​បណ្តាញ​នៃ​មជ្ឈមណ្ឌល​បំពេញ​ការបញ្ជាទិញ​ទូទាំងប្រទេស និង​សេវាកម្ម​ដឹកជញ្ជូន​រហ័ស ដែលមាន​ឈ្មោះថា TikiNow បានធ្វើ​ឱ្យមាន​ភាពខុស​គ្នា​ពី​គូប្រជែង​ក្នុងស្រុក​និង​ក្នុង​តំបន់។

តំរូវការ​កើនឡើង​សំរាប់​ការទិញ​ទំនិញ​តាម​អន​ឡាញ នៅ​អាស៊ីអាគ្នេយ៍ បានធ្វើឱ្យ​វិស័យ​ដឹកជញ្ជូន និង​ការដឹកជញ្ជូន​មានការ​កើនឡើង។

ក្រុមហ៊ុន Ninja Van របស់​សឹង្ហ​បុរី បានប្រកាស​ពី​ការ​រៃអង្គាសប្រាក់​បាន​ចំនួន ២៧៩លាន​ដុល្លារ​កាលពី​ខែឧសភា។

វិស័យ Fintech ក៏​កំពុង​កើនឡើង​ផងដែរ ហើយ​ក្រុមហ៊ុន Voyager Innovations ដែលជា​ក្រុមហ៊ុន នៅ​ពីក្រោយ​កម្មវិធី​ទូទាត់​តាម​ទូរស័ព្ទ បង់លុយ​របស់​ហ្វីលីពីន បាន​បង្កើន​ប្រាក់​ចំនួន ១២០លាន​ដុល្លារ​កាលពី​ខែមេសា៕

LEAVE A REPLY

Please enter your comment!
Please enter your name here