ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងគម្រោងអាគារខុនដូធំៗ ដែលកំពុងបង្ហាញរូបរាងក្នុងតំបន់សែនសុខ គម្រោងអាគារខុនដូប្រណីតកម្រិតពិភពលោក Phnom Penh Galaxy Garden កម្ពស់១១៦ម៉ែត្រ នៅផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានក្លាយជាគម្រោងដ៏ទាក់ទាញ និងមានការចាប់អារម្មណ៍ពីបណ្តាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ និងអតិថិជនគួរឱ្យកត់សម្គាល់។
នាយកគ្រប់គ្រងទីផ្សារ និងការលក់គម្រោងខុនដូ Phnom Penh Galaxy Garden លោក លី ឡានី បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះថា នៅពេលបច្ចុប្បន្ន ខណ្ឌសែនសុខកំពុងតែបន្តភាពរីកចម្រើនជាច្រើន ដែលក្នុងនោះមានគម្រោងខុនដូមិនក្រោម១០គម្រោងនោះទេកំពុងសាងសង់ ស្របពេលដែលគម្រោងមួយចំនួនទៀតបានបញ្ចប់ការសាងសង់ទាំងស្រុង។
លោក លី ឡានី បានមានប្រសាសន៍បន្តទៀតថា “សម្រាប់តែគម្រោងខុនដូ Phnom Penh Galaxy Garden ដែលកំពុងដំណើរការសាងសង់ពេលនេះ គឺមានទទួលបានការចាប់ពីអារម្មណ៍ពីសំណាក់អតិថិជនជាច្រើន ដែលក្នុងនោះភាគច្រើនគឺជាជនជាតិខ្មែរ និងជនជាតិចិន ខណៈដែលការផ្លាស់ប្ដូរបែបបទនៃការរស់នៅក្នុងតំបន់នេះកាន់តែមានភាពរីកចម្រើន”។
ពាក់ព័ន្ធទៅនឹងការផ្លាស់ប្ដូររបត់នៃការរស់នៅខាងលើនេះ លោក លី ឡានី បានបញ្ជាក់ថា “ពេលនេះប្រជាជនខ្មែរភាគច្រើនបានស្វែងយល់ពីភាពងាយស្រួលក្នុងការរស់នៅរវាងផ្ទះល្វែង ឬផ្ទះផ្ទាល់ដីដែលស្ថិតនៅតំបន់ជាយក្រុង និងការរស់នៅក្នុងខុនដូតំបន់ក្រុង ដែលកាន់តែបង្ហាញពីភាពងាយស្រួល ទាន់សម័យដល់ជីវិតរបស់ពួកគាត់”។
ការរស់នៅតាមខុនដូ មានភាពងាយស្រួលត្រង់ចំនុចសេវាកម្មនេះតែម្តង ដោយសារតែមានប្រព័ន្ធរក្សាសន្តិសុខដល់អ្នករស់នៅបាន ២៤ ម៉ោង និងជារៀងរាល់ថ្ងៃ។ មានប្រព័ន្ធការពារសុវត្ថិភាពមានភាពទំនើប ដូចជាការដាក់កាមេរ៉ាគ្រប់ផ្លូវចេញចូល មានសេវាសម្អាតអនាម័យ ជួសជុលសម្ភាៈក្នុងខុនដូ និងមានក្លឹបហាត់ប្រាណ អាងហែលទឹក ស្ប៉ា អាហារដ្ឋា ជាពិសេសមានផ្សារទំនើបនៅក្នុងអគារស្រាប់ជាដើម។ បន្ថែមពីនេះនៅមានស្កាយបារ Skybar ទីតាំងសម្រាប់រៀបចំពិធីជួបជុំគ្នាជាដើម។ ម៉្យាងទៀត ប្រៀបធៀបរវាងតម្លៃខុនដូនៅក្នុងក្រុង និងលំនៅដ្ឋានក្នុងក្រុង ច្បាស់ណាស់ថាខុនដូមានតម្លៃទាបជាង។ ដូច្នេះសម្រាប់គ្រួសារតូច ដែលមានសមាជិកតិច អាចមានលទ្ធភាពផ្គត់ផ្គង់អចលនវត្ថុប្រភេទនេះបាន។ សូម្បីតែការបង់ពន្ធក៏មានតម្លៃទាបជាងដូចគ្នា បើប្រៀបធៀបជាមួយលំនៅដ្ឋាន។
លោក លី ឡានី បានបញ្ជាក់ទៀតថា “ចំណុចពិសេសជាច្រើនទៀតដែលកាន់តែផ្តល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់ជាមួយជីវភាពរស់នៅក្នុងខុនដូ គឺមានអាទិភាពត្រង់ថា មានឱកាសស្ថិតនៅចំកណ្តាលក្រុងមានមន្ទីរពទ្យ ផ្សារទំនើប សាលារៀន តំបន់ពាណិជ្ជកម្ម និងកន្លែងប្រកបការងារ។ មិនតែប៉ុណ្ណោះ ឱកាសចំណេញក៏ទទួលបានច្រើនទៅតាមទីតាំង និងតំបន់ផងដែរ ព្រោះម្ចាស់ខុនដូអាចរសនៅក៏បាន អាចដាក់លក់ ឬជួលវិញក៏បាន។ ទាំងអស់នេះហើយ ដែលជំរុញអតិថិជនជាច្រើនងាកមកចាប់អារម្មណ៍រស់នៅក្នុងសំណង់ខុនដូ”។
សម្រាប់គម្រោងខុនដូប្រណីតលើកដំបូងនៅក្នុងខណ្ឌសែនសុខ Phnom Penh Galaxy Garden គឺមានលក្ខណៈពិសេសជាច្រើន ពោលគឺនៅក្នុងចំនួន ៣៣ជាន់ ត្រូវបានបែងចែកដាច់ដើយឡែកពីគ្នា។ ចាប់ពីជាន់ទី៣ឡើងទៅជាតំបន់ស្នាក់នៅ និងមានផ្សារទំនើបក្រោមដី មានសួនបៃតងនៅលើអាគារកម្ពស់១០០ម៉ែត្រ មានស្កាយបារលើអាកាស អាងហែលទឹកលើអាកាស ការិយាល័យធ្វើការ កន្លែងហាត់ប្រាណ កន្លែងក្មេងលេង បណ្ណាល័យ ភោជនីយដ្ឋាន ហាងកាហ្វេ ចំណតយានយន្តស្វ័យប្រវត្តិក្រោមដី (ចាប់ពីជាន់ក្រោមដីដល់ជាន់ទី៣) ។
អតិថិជនអាចមានជម្រើសជាច្រើន ដែលយូនីតនីមួយៗមានទំហំពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ ដោយគ្រាន់តែកក់ត្រឹម ៥០០ដុល្លារតែប៉ុណ្ណោះ ដើម្បីបានក្លាយជាម្ចាស់ ជាមួយនឹងការទទួលបាននូវកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ៥ – ១០ ភាគរយ ជាមួយការផ្តល់ជូនពិសេសក្នុងខែសីហានេះរួមមានៈ គ្រឿងសង្ហារឹមក្នុងបន្ទប់ ទូរទស្សន៍, ម៉ាស៊ីនត្រជាក់, ទូរទឹកក, សាឡុង, គ្រែគេង និង ទូរខោអារ។។ សម្រាប់ព័ត៌មានលម្អិតពីគម្រោង លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ០៦៧ ៨៩ ៦៧ ៨៩ ៕