ដោយសាមឿន
ភ្នំពេញៈ ក្នុងឱកាស បើកលក់ប្រភេទផ្ទះ ថោនហោស៍– ប៊ីTown House-B ដំណាក់កាលទី២ ក្នុងទីតាំងថ្មីគម្រោងតែមួយ ដែលមានត្រឹមតែ50ខ្នងតែប៉ុណ្ណោះ បុរី ប៊ុន លី ប្រកាសផ្តល់សំណាងភ្លាមៗ រហូតដល់$10,000 ដល់អតិថិជនទាំងអស់ ដែលបានអញ្ជើញមក ការិយាល័យលក់ចាប់ពីថ្ងៃទី24 ខែសីហា រហូតដល់ថ្ងៃទី24 ខែកញ្ញា ឆ្នាំ2020ខាងមុខនេះ។
បន្ថែមពីនេះ បុរី ប៊ុន លី ក៍ផ្តល់ជូនកាតសមាជិកពិសេស ជាកាដូដល់អតិថិជនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយអតិថិជនគ្រាន់តែអញ្ចើញ មកការិយាល័យលក់ ដើម្បីទទួលបានកាតសមាជិកដោយគ្មានលក្ខខណ្ខ។ នេះជាការលើកទឹកចិត្ត និងដើម្បីតបស្នងជូនដល់អតិថិជនទាំងអស់ដែរមានទំនុកចិត្ត ជឿជាក់លើគម្រោងរបស់បុរី ប៊ុន លី។
គម្រោង ថោន ហោសន៍ ប៊ី (Town-House B) ថ្មីរបស់បុរី ប៊ុន លីនេះនឹងក្លាយជា ជាលំនៅស្ថានសម្រាប់ ធ្វើអាជីវកម្មខ្នាតតូច និងមធ្យម និងជាការិយាល័យដ៏ទំនើប ដោយផ្អែកទៅលើ គម្រោង បុរី ប៊ុន លី ស្ថិតនៅទីតាំងភូមិសាស្រ្តអាជីវកម្ម ដ៏រីកចម្រើនយ៉ាងឆាប់រហ័ស និងជាតំបន់ពាណិជ្ជកម្មដ៏សំខាន់ សម្រាប់ផ្គត់ផ្គង់តម្រូវការប្រជាជន ក្នុងតំបន់ដែលកំពុងសាងសង់នៅលើផ្ទៃដីប្រមាណ៣ហិកតា។
គម្រោងបុរី ប៊ុន លី ផ្តល់ជូនជាប្រភេទផ្ទះ២ប្រភេទ និង៤ជម្រើស ដូចជា ហ្សប ហោស៍ អេ (Shop House-A) និង ហ្សប ហោស៍ ប៊ី (Shop House-B), ថោនហោស៍ អេ (Town House-A), និង ថោនហោស៍ ប៊ី (Town House-B) ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង តាមរយៈលេខ៖ 010/068/077 22 77 89 ឬតាមអាស័យដ្ឋាន ផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ៕