ដោយវុត្ថា
ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសមានច្រើនប្រភេទ វាអាស្រ័យទៅលើលំហូរទុនរបស់អ្នកវិនិយោគ ស្ថិតនៅក្នុងកម្រិតបែបណា ដែលជាទូទៅការវិនិយោគលើវិស័យអចលនទ្រព្យ គ្រប់ប្រភេទទួលបានចំណេញដូចគ្នា។

ដោយវុត្ថា
ភ្នំពេញៈ ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសមានច្រើនប្រភេទ វាអាស្រ័យទៅលើលំហូរទុនរបស់អ្នកវិនិយោគ ស្ថិតនៅក្នុងកម្រិតបែបណា ដែលជាទូទៅការវិនិយោគលើវិស័យអចលនទ្រព្យ គ្រប់ប្រភេទទួលបានចំណេញដូចគ្នា។

លោកគាម សៀកឡុង Chairmen ក្រុមហ៊ុន Century 21 Dream Property បានឱ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី២៤ សីហានេះថា ការវិនិយោគលើវិស័យអចលនទ្រព្យគ្រប់ប្រភេទ បានផ្តល់ផលប្រយោជន៍ផ្សេងៗពីគ្នា ទៅតាមប្រភេទនៃអចលនទ្រព្យ និងលំហូទុនរបស់អ្នកវិនិយោគ។
លោកបន្តថា សម្រាប់ការវិនិយោគលើវិស័យខុនដូដែលសាងសង់រួចរាល់ គឺទទួលបានផលចំណេញពី ៨ ទៅ ១០ ភាគរយ ដែលមានអត្រាខ្ពស់ តែក្នុងករណីទុកក្នុងរយៈពេលណាមួយ គឺអាត្រាចំណេញតិច ព្រោះថា ទំនោនៃការរស់នៅក្នុងខុនដូស្ថិតក្នុងកម្រិតទាបនៅឡើយ។
លោកបន្ថែមថា “សម្រាប់ការវិនិយោគលើលំនៅឋានវិញ ទទួលបានផលចំណេញលឿន តែបើដាក់ជួលវិញមិនទទួលបានថ្លៃនោះទេ ពោលមានប្រមាណ ៤ ភាគរយប៉ុណ្ណោះ ខណៈតម្លៃផ្ទះប្រមាណ ២០ ទៅ ២៥ម៉ឺនដុល្លារ យើងជួលថ្លៃបានប្រមាណ តែ ១០០០ដុល្លារ ឬ ៨០០ដុល្លារ តែប៉ុណ្ណោះ ក្នុងមួយខែ។”
លោកបញ្ជាក់ថា សម្រាប់ការវិនិយោគលើដីធ្លីវិញ វាត្រូវការពេលវេលា ទើបទទួលបានផលចំណេញ អ្នកដែលមិនមានលំហូរសាច់ប្រាក់គ្រប់គ្រាន់ ពិបាកនឹងទទួលបានចំណេញលឿនណាស់ ។ ការវិនិយោគលើដីធ្លីត្រូវការពេលយ៉ាងណាស់៥ឆ្នាំ ឡើងទើបទទួលបានផលចំណេញច្រើន ទៅតាមប្រភេទទីតាំងដែលមានសក្តានុពលខ្ពស់។
លោកគាម សៀកឡុងបានបញ្ជាក់ទៀតថា ក្នុងចំណោមការវិនិយោគលើវិស័យអចលនទ្រព្យទាំងនេះ ការិវនិយោគដីធ្លីទទួលបានផលចំណេញច្រើនជាងគេ ពោលកំនើនប្រមាណ២០ ទៅ៣០ភាគរយក្នុងមួយឆ្នាំ តែសម្រាប់ខុនដូ និងលំនៅឋានមានកំណើនយឺត តែមានលំហូសាច់ប្រាក់លឿន៕
