ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនខេអេចលែន (KH Land Co., Ltd) បានរៀបចំពិធីសម្ពោធបើកការិយាល័យថ្មី ខេអេចលែនកំបូល ស្ថិតនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ស្របពេលដែលគម្រោងក្រុងពាណិជ្ជកម្មភ្នំតូច របស់ក្រុមហ៊ុនខេអេចលែន កំពុងតែចាប់ផ្ដើមដំណើរការលើផ្ទៃដី១០០ហិកតា។

-->
លោក ប៊ន សុវណ្ណ ប្រធានការិយាល័យខេអេចលែនកំបូល បានមានប្រសាសន៍នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា ការិយាល័យខេអេចលែនកំបូលនេះ មានទំហំធំទូលាយ មានអគារចំនួន៣ជាប់គ្នា និងមានកំពស់៣ជាន់ អាចឆ្លើយតបនឹងកំណើនអតិថិជននិងដៃគូសហការ ដោយនឹងផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលអញ្ជើញមកប្រឹក្សាយោបល់សួរព័ត៌មាននានា អំពីគម្រោងរបស់ខេអេចលែន។
អ្នកជំនាញផ្នែកអចលនទ្រព្យ ដែលបានចូលធ្វើការមុនគេនៅខេអេចលែន នៅឆ្នាំ២០១៧ រូបនេះបានបញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំមកនេះ ក្រុមហ៊ុនខេអេចលែនមានការអភិវឌ្ឍរីកចំរើនលឿនរហ័សបំផុត លឿនរហូតដល់ទៅ៥០ដង ទាំងទំហំនៃការវិនិយោគ ទំហំនៃការអភិវឌ្ឍនៅក្នុងគម្រោង ចំនួនអតិថិជន ភ្នាក់ងារដៃគូសហការ និងសកម្មភាពនានាជាច្រើនទៀត។
https://www.facebook.com/watch/?v=805659623539032&extid=mBOqVXBiWgZIGnVz
លោកប៊ន សុវណ្ណ បានមានប្រសាសន៍ទៀតថា “ ភាពរីកចំរើនដ៏លឿនរហ័សរបស់ខេអេចលែននេះ គឺជារឿងដ៏គួរឱ្យមានមោទភាពបំផុតសម្រាប់ខ្ញុំ ដែលបានចូលប្រលូកក្នុងវិស័យអចលនទ្រព្យជាមួយក្រុមហ៊ុនខេអេចលែន” ។ លោកបន្តថា “ការបើកការិយាល័យខេអេចលែនកំបូលនៅពេលនេះ គឺស្របពេលដែលគម្រោងរបស់ក្រុមហ៊ុនខេអេចលែន ក្រុងពាណិជ្ជកម្មភ្នំតូចកំពុងតែចាប់ផ្ដើមដំណើរការលើផ្ទៃដី១០០ហិកតា នៅជាប់ផ្លូវក្រវាត់ក្រុង៥១នៃស្រុកឧដុង្គខេត្តកំពង់ស្ពឺ” ។
គំរោងនេះស្ថិតនៅតំបន់ប៉ូលសេដ្ឋកិច្ច បណ្ដុំទៅដោយ សួនឧហ្សាហកម្ម រោងចក្រ សហគ្រាស និងគម្រោងអភិវឌ្ឍន៍របស់រដ្ឋនិងឯកជនជាច្រើនទៀត។ ម្យ៉ាងវិញទៀត នៅជុំវិញក្រុងពាណិជ្ជកម្មភ្នំតូច មានសួនឧស្សាកម្មកាណាឌីយ៉ាទំហំ ៥០០ហិកតារបស់អ្នកឧកញ៉ាពុង ឃាវសែ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានជាដើម ដែលជួយជម្រុញសេដ្ឋកិច្ចកាន់តែរីកចំរើន។

លោកង៉ឺយ ធី តំណាងក្រុមហ៊ុនខេអេចលែនបានលើកឡើងថា ការបើកការិយាល័យខេអេចលែនកំបូលនៅពេលនេះ គឺមិនត្រឹមតែផ្ដល់ភាពងាយស្រួល ដល់អតិថិជនប៉ុណ្ណោះទេ ថែមទាំងផ្ដល់នូវភាពជឿជាក់ ទំនុកចិត្តខ្ពស់ និងឱកាសចំណេញកាន់តែច្រើនសម្រាប់អតិថិជន ក៏ដូចជាដៃគូសហការរបស់ខេអេចលែនទាំងអស់ ខណៈដែលគម្រោងក្រុងពាណិជ្ជកម្មភ្នំតូចកំពុងលេចរូបរាងឡើង។
លោកបានបង្ហើបឱ្យដឹងថា នៅក្នុងគម្រោងក្រុងពាណិជ្ជកម្មភ្នំតូច មានការអភិវឌ្ឍជាច្រើនដូចជា អាជីវកម្មទាំង១០ ( ហាងលក់គ្រឿងអេឡិចត្រូនិក ហាងលក់ទូរស័ព្ទ ផាប់ ម៉ាត សាឡន ហាងលក់សម្លៀកបំពាក់ ហាងនំ ហាងស៊ុប ហាងកាហ្វេ និងតូបអាហារ ) ផ្សារ ផ្ទះអាជីវកម្ម វីឡាទោល វីឡាកូនកាត់ ទីធ្លារសម្រាប់រៀបចំកម្មវិធីនិងការតាំងពិព័រណ៍ទំនិញ ព្រមទាំងដីឡូតិ៍ជាច្រើនហិកតា។

លោកបន្តថា ក្រុងពាណិជ្ជកម្មភ្នំតូច នឹងក្លាយជាកន្លែងបណ្ដុំអាជីវកម្ម និងពាណិជ្ជកម្ម ដែលម្ចាស់សហគ្រាស និងវិនិយោគិនទាំងអស់ អាចតាំងបង្ហាញផ្សព្វផ្សាយទំនិញរបស់ខ្លួន។ ដូចនេះ អតិថិជនដែលទិញដីឡូតិ៍ វីឡាទោល វីឡាកូនកាត់ និងផ្ទះអាជីវកម្ម នៅក្នុងគម្រោងក្រុងពាណិជ្ជកម្មភ្នំតូចឥលូវនេះ នឹងទទួលបានការបញ្ចុះតម្លៃពិសេស លក្ខខណ្ឌបង់ប្រាក់ងាយស្រួល និងឱកាសចំណេញច្រើន៕
