ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ជាច្រើន គម្រោងខុនដូតម្លៃសមរម្យជាងគេនៅតំបន់ជ្រោយចង្វារ SH Condo កំពស់ ២៨ជាន់ បាននិងកំពុងស្វាគមន៍អតិថិជន ដែលប្រាថ្នាចង់បានជីវិត និងការរស់នៅប្រកបដោយភាពកក់ក្ដៅ ទំនើប ទាន់សម័យ ជាមួយការលក់ក្នុងតម្លៃសមរម្យ និងមានលក្ខខណ្ឌបង់ប្រាក់យ៉ាងងាយស្រួលបំផុត។
ជាមួយនឹងភាពរីកចម្រើន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃតំបន់ជ្រោយចង្វារ ដែលប្រែក្លាយពីតំបន់ក្រៅក្រុង មកជាក្រុងរណបដ៏ទាក់ទាញ អគារលំនៅដ្ឋានសហកម្មសិទ្ធិដ៏ទំនើប និងប្រណីតភាពនៃគម្រោងខុនដូ SH ជ្រោយចង្វារ បាននិងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជនដែលប្រាថ្នាការរស់នៅបែបស៊ីវិល័យ ខណៈដែលការសាងសង់គម្រោងទាំងស្រុង នឹងត្រូវបញ្ចប់ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។
គម្រោងដែលកំពុងឈានទៅរកការបញ្ចប់ការសាងសង់ ក្នុងពេលដ៏ខ្លីខាងមុខនេះ និងកំពុងបើកទា្វរ រង់ចាំទទួលស្វាគមន៍អតិថិជនមួយនេះ មានទីតាំងស្ថិតនៅលើផ្លូវម៉ាស៊ីនទឹក ក្នុងសង្កាត់ជ្រោយចង្វារ ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ជាមួយនឹងតម្លៃទាក់ទាញបំផុត អ្នកវិនិយោគខុនដូនេះបាន និងផ្តល់ឱកាសពិសេស លោកអ្នកកក់តែ៥០០ដុល្លារ នឹងទទួលបានការបញ្ចុះតម្លៃកាន់តែពិសេស បូករួមទាំង ការផ្តល់ជូននូវសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើន រួមមានដូចជា ទូរទឹកកក ទូរទស្សន៍ (Smart TV ) ទូរចង្ក្រានលើក្រោម ម៉ាស៊ីនទឹកក្តៅ (Water Heater 32L) និងគ្រឿងបរិក្ខារប្រើប្រាស់ក្នុងបន្ទប់ទឹកដ៏ទាន់សម័យចំនួនមួយឈុតថែមទៀតផង។
សម្រាប់ការសាកសួរព័ត៌មានបន្ថែមពីគម្រោងSH Condo លោកអ្នកអាចទាក់ទងតាមរយៈទូរស័ព្ទលេខ 089 787 721 ។ Smart 010 725 168 (គីមឈាង) 096 505 6666 ។ 017 725 168 ចិន្តា។ 077 725 168 ម៉ារីណែត៕