ប្រែសម្រួលដោយ៖ ប៊ី
ភ្នំពេញៈ ខណៈជំងឺរាតត្បាត COVID-19 កំពុងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចជ្រៅ គម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដោយមានការចូលរួមពីសហគ្រាសចិននៅក្រៅប្រទេស បានផ្តល់ក្តីសង្ឃឹមខ្លះឡើងវិញ។
ដោយបម្រើជាវេទិកាអន្តរជាតិ សម្រាប់កិច្ចសហប្រតិបត្តិការ គម្រោងខ្សែក្រវាត់និងផ្លូវ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងធ្វើឱ្យមានស្ថេរភាពការផ្គត់ផ្គង់ពិភពលោក និងខ្សែសង្វាក់ឧស្សាហកម្ម។
កម្មករនៃសហគ្រាសចិននៅក្រៅប្រទេស និងសមភាគីក្នុងស្រុករបស់ពួកគេ កំពុងមមាញឹក ក្នុងការផលិតឡើងវិញ ខណៈកំពុងចាត់វិធានការការពារយ៉ាងតឹងរឹង។
គម្រោង HEALTH SILK ROAD
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ដែលបានធ្វើឡើងកាលពីខែមីនា ជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោកGiuseppe Conte ប្រធានាធិបតីចិនលោកស៊ី ជីនពីងបាននិយាយថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសអ៊ីតាលី ក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើ ម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ និងបង្កើតគម្រោង Silk Road of Health។
នៅថ្ងៃទី១៤ ខែមេសា រថភ្លើងដឹកទំនិញចិន-អឺរ៉ុប ដែលផ្ទុកទៅដោយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ និងឧស្សាហកម្មដែលត្រូវជាចាំបាច់ បានទៅដល់ទីក្រុងឌឹសបឺគ (Duisburg) ភាគខាងលិចប្រទេសអាល្លឺម៉ង់។
ដោយកត់សម្គាល់ពីការលំបាក ដែលពលរដ្ឋអាល្លឺម៉ង់ជួបប្រទះ ដោយសារតែជំងឺរាតត្បាត រដ្ឋមន្ត្រីដឹកជញ្ជូននៃរដ្ឋអាល្លឺម៉ង់លោក Hendrik Wuest បាននិយាយថា “ទំនិញដែលដឹកមកពីប្រទេសចិន ជាពិសេសសម្ភារៈវេជ្ជសាស្ត្រ មានសារៈសំខាន់ណាស់” ។
ក្នុងឆមាសទីមួយ ឆ្នាំ២០២០ ការដឹកជញ្ជូនទំនិញរវាងចិន និងអឺរ៉ុបបានកើនឡើង ៣៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ស្មើនឹង៥.១២២ជើង ដោយដឹកជញ្ជូន៣,៦៧លានសម្រាប់ និងវត្ថុធាតុដើមប្រឆាំងនឹងជំងឺរាតត្បាត២៧.០០០តោន ទៅកាន់ប្រទេសអឺរ៉ុបរួមមានអ៊ីតាលី អាល្លឺម៉ង់ បារាំង អេស្ប៉ាញ ប៉ូឡូញ និងហុងគ្រី។
ដោយត្អូញត្អែរអំពីការរំខានយ៉ាងខ្លាំង នៃបណ្តាញផ្គត់ផ្គង់ ដែលបណ្តាលមកពីកូវីដ១៩ លោក Michael Schumann ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធល្លឺម៉ង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មបរទេសបានមានប្រសាសន៍ថា “ក្នុងន័យនេះ គំនិត ផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ពិតជាអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនាគត” ។
ផ្លូវសូត្របុរាណ បានក្លាយជាទាំងមធ្យោបាយដឹកទំនិញ និងជាចំណងសាមគ្គីភាព។
ភ្លាមៗបន្ទាប់ពីប្រទេសអ៊ីរ៉ាក់ បានរាយការណ៍ករណីដំបូងនៃការការពារជំងឺ COVID-19 ក្រុមគ្រូពេទ្យចិន ដែលមានអ្នកជំនាញចំនួន៧នាក់ បានទៅដល់រដ្ឋធានីបាកដាដ របស់អ៊ីរ៉ាក់នៅថ្ងៃទី៧ខែមីនា។ ប៉ុន្មានថ្ងៃក្រោយមក មន្ទីរពិសោធន៍ដែលបង្កើតដោយជនជាតិចិន សម្រាប់ការធ្វើតេស្ត៍រកជំងឺ COVID-19 ត្រូវបានបើកសម្ពោធនៅក្នុងប្រទេស ដែលហែកហួរដោយសង្គ្រាម។
នាយកមន្ទីរពិសោធន៍លោក Ghanim Mahdi បាននិយាយថា “អ្នកជំនាញចិនគឺមានការគាំទ្រ និងជួយខ្លាំង។ នៅពេលពួកគេនៅទីនេះ ពួកគេបានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ ដែលយើងត្រូវការ។ នេះអាចជាទ្រព្យសម្រាប់យើង” ។
លោក Keshmeer Makun សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ University of the South Pacific បានមានប្រសាសន៍ថា ជំងឺរាតត្បាត បានពង្រឹងកិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ។
HOPE REKINDLED សេចក្តីសង្ឃឹម
ធនាគារពិភពលោកបានព្យាករណ៍ថា ពិភពលោក នឹងទទួលរងនូវវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុត គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ ជាមួយនឹងការធ្លាក់ចុះ៥,២ ភាគរយនៃផលិតផលក្នុងស្រុកសរុបនៅឆ្នាំនេះ។តួលេខនេះបង្ហាញពីតម្រូវការបន្ទាន់ សម្រាប់ការផលិតឡើងវិញ។
ដោយមានវិធានការណ៍ការពារយ៉ាងតឹងរឹង កម្មករចិន នៅក្រៅប្រទេសកំពុងរួមដៃគ្នា ជាមួយសហសេវិកក្នុងតំបន់របស់ពួកគេ ដើម្បីពន្លឿនការស្ថាបនាគម្រោងការណ៍សំខាន់ៗនៅទូទាំងពិភពលោក។
ចាប់តាំងពីត្រូវអនុញ្ញាតចេញកាលពីថ្ងៃទី២២ ខែសីហាពីការដាក់ឱ្យនៅដាច់ឡែករយៈពេល១៤ថ្ងៃ បន្ទាប់ពីការមកដល់ពួកគេ កម្មករចិនជាង ១៤០នាក់នេះ បានលះបង់ក្នុងការសាងសង់ស្ពាន Peljesat ដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធធំជាងគេ នៅប្រទេសក្រូអាត។
ការស្ថាបនាស្ពាននេះ ដែលត្រូវបានពន្យាពេលដោយជំងឺរាតត្បាត ត្រូវបានបង្កើនល្បឿន ដោយសារលទ្ធផលនៃការព្យាយាមរបស់កម្មករ។
លោក Lu Shengwei តំណាងក្រុមអ្នកសាងសង់ចិន បានមានប្រសាសន៍ថា “យើងមិនអាចសង្កត់ធ្ងន់បន្ថែមទៀតលើថា តើស្ពានមានសារៈសំខាន់ដល់ប្រជាជនក្រូអាត និងយើងប៉ុណ្ណានោះទេ។ មនុស្សគ្រប់គ្នាដឹងថាស្ពាន ដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ដែលភ្ជាប់ទឹកដីរបស់ក្រូអាត ត្រូវបានប្រគល់ការទុកចិត្ត លើការសាងសង់ឱ្យក្រុមហ៊ុនចិនមួយ។
នៅប្រទេសកម្ពុជា viJ ទោះបីមានឧបសគ្គទាំងអស់ ដែលបង្កឡើងដោយជំងឺរាតត្បាតក៏ដោយ ក៏ពលករចិន និងកម្ពុជា កំពុងតែជម្រុញទៅមុខជាមួយនឹងការកសាងផ្លូវល្បឿនលឿនដំបូងគេរបស់ប្រទេសនេះ។
តភ្ជាប់ពីទីក្រុងភ្នំពេញ និងខេត្តកំពង់ផែសមុទ្រជ្រៅខេត្តព្រះសីហនុ នៅទិសនិរតីនៃប្រទេសកម្ពុជា ផ្លូវល្បឿនលឿនវិនិយោគចិន ដែលមានទឹកប្រាក់២ពាន់លានដុល្លារ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ផ្លូវល្បឿនលឿ ននេះនឹងក្លាយជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយនឹងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោក Xu Song ប្រធានក្រុមសំណង់ ដែលមានកម្មករចំនួន២៨០នាក់នៅក្នុងគម្រោងនេះបានមានប្រសាសន៍ថា “យើងយល់ពីសារៈសំខាន់ នៃផ្លូវល្បឿនលឿននេះ ហើយដឹងច្បាស់ពីទំនួលខុសត្រូវរបស់យើង។ ក្នុងកំឡុងពេលពិសេសនេះ ការអនុវត្តនូវវិធានការណ៍យ៉ាងតឹងរឹង ដើម្បីការពារជំងឺ COVID-19 និងការពន្លឿនដល់ការសាងសង់ជាប្រចាំគឺជាអាទិភាពរបស់យើង។
នៅប្រទេសស្រីលង្កា ក្រុមការងារប្រតិបត្ដិការ និងថែទាំចិនបាន និងកំពុងធ្វើអស់ពីសមត្ថភាព ដើម្បីធានាឱ្យបាននូវប្រតិបត្តិការធម្មតា នៃស្ថានីយ៍ថាមពលឡាក់វីចាយ៉ា (Lakvijaya) ដែលជារោងចក្រថាមពលសាងសង់ ដោយប្រទេសចិន ដែលផ្គត់ផ្គង់អគ្គិសនីប្រហែល៤០ភាគរយ នៃថាមពលអគ្គីសនីរបស់ប្រទេស។
លោក Pang Tusheng អ្នកបច្ចេកទេសនៃក្រុមការងារនេះ បាននិយាយថា លោកមានគម្រោងវិលត្រឡប់ទៅប្រទេសចិន ដើម្បីចូលរួមពិធីមង្គលការកូនស្រី របស់លោក ប៉ុន្តែជំងឺរាតត្បាតបានផ្លាស់ប្តូរផែនការរបស់លោក។
លោក Pang បានមានប្រសាសន៍ថា “ស្ថិតក្នុងកាលៈទេសៈបែបនេះ យើងគួរតែនៅជាប់នឹងការងាររបស់យើង ព្រោះវាជាកិច្ចការដ៏សំខាន់ ដើម្បីរក្សាប្រតិបត្តិការដោយរលូននៃស្ថានីយ៍ថាមពល” ។
អនាគតរួម
បន្ទាប់ពីការរីករាលដាលនៃជំងឺនេះ ប្រទេសចិនបានប្រញាប់ប្រញាល់ ជួយស ង្គ្រោះអ្នកដែលត្រូវការជំនួយ ដោយលើកស្ទួយចក្ខុវិស័យសហគមន៍ ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។
លោកស៊ី ជីនពីង បាននិយាយនៅក្នុងសន្និសីទវីដេអូ Conference ស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីខ្សែក្រវាត់ និងផ្លូវថា “វិធីសាស្ត្រត្រឹមត្រូវ ក្នុងការដោះស្រាយវិបត្តិពិភពលោក និងការអភិវឌ្ឍរយៈពេលវែងគឺ តាមរយៈការតភ្ជាប់កាន់តែទូលំទូលាយ ការបើកចំហ និងការបញ្ចូលគ្នា” ។
លោកស៊ីបាននិយាយថា “ប្រទេសចិន នឹងធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីអភិវ ឌ្ឍគម្រោងខ្សែក្រវាត់ និងផ្លូវទៅជាគំរូនៃកិច្ចសហប្រតិបត្តិការ គំរូសុខភាព គំរូនៃការស្តារឡើងវិញ និងគំរូនៃកំណើន” ។
ចក្ខុវិស័យរបស់ចិនសម្រាប់អនាគតរួមគ្នា និងសំណើរបស់ខ្លួន ដើម្បីរួមគ្នាកសាងគម្រោងខ្សែក្រវ៉ាត់ និងផ្លូវត្រូវបានស្វាគមន៍ ដោយប្រទេសនៅជុំវិញពិភពលោក។
ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានមានប្រសាសន៍ថា “គម្រោងផ្លូវសូត្រសុខភាព និងផ្លូវសូត្រឌីជីថល ដែលបានដាក់ចេញដោយប្រទេសចិន បានបង្ហាញពីសារៈសំខាន់ នៃទម្រង់ច្នៃប្រឌិតថ្មីនៃកិច្ចសហប្រតិបត្តិការ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលយើងជួបប្រទះ” ។
លោក Charles Onunaiju នាយកមជ្ឈមណ្ឌលសិក្សាចិននៅទីក្រុង Abuja ប្រទេសនីហ្សេរីយ៉ាបាននិយាយថា ការកត់សម្គាល់របស់លោកស៊ី បានធ្វើឱ្យប្រទេសអាហ្វ្រិកមានទំនុកចិត្តពេញលេញ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។
លោកOnunaiju បាននិយាយថា “គម្រោងខ្សែក្រវាត់ និងផ្លូវ ដែលអាហ្វ្រិកបានចូលរួមយ៉ាងច្រើន នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកនៅក្នុងពេលជំងឹរាតត្បាត” ។
លោក Pavle Basic សមាជិកក្រុមប្រឹក្សាជាតិប្រទេសស៊ែប៊ី (Serbia) សម្រាប់ការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី និងចិនបានមានប្រសាសន៍ថា ប្រទេសស៊ែប៊ីបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។
លោក Basic បានថ្លែងថា “យើងយល់ថា គំនិតផ្តួចផ្តើមនេះ គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់បំផុតមួយនៅលើឆាកអន្តរជាតិ ដែលនឹងរួមចំណែកដល់ការបង្កើតភាពជាដៃគូ ទូទាំងពិភពលោកលើគ្រប់វិស័យ” ។
លោក Yu Xiong សាស្ត្រាចារ្យនៅសាលាពាណិជ្ជកម្មសូរី នៅសាកលវិទ្យាល័យ University of Surrey បានមានប្រសាសន៍ថា “នៅក្នុងបរិយាកាសអន្តរជាតិស្មុគស្មាញនាពេលបច្ចុប្បន្ននេះ គម្រោងច្បាស់លាស់ នៃផែនការនាពេលអនាគត របស់ប្រទេសចិននាំមកនូវទំនុកចិត្តយ៉ាងខ្លាំង ដល់ប្រជាជនទាំងក្នុង និងក្រៅប្រទេស ដែលមានការព្រួយបារម្ភអំពីការអភិវឌ្ឍន៍របស់ប្រទេសចិន” ។
លោកសាស្ត្រាចារ្យបានមានប្រសាសន៍ថា “ប្រទេសជាច្រើនចែករំលែកចក្ខុវិស័យថាប្រទេសចិន ដែលសេដ្ឋកិច្ចរបស់ខ្លួន បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ អាចនាំ ឱ្យពួកអភិវឌ្ឍ និងប្រឈមមុខនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ជាមួយគ្នា” ៕ Xinhua