ដោយ: សហសេវិក
អន្តរជាតិ: ការវិនិយោគលើទីផ្សារអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ីកំពុងងាកទៅរកផ្នែកមជ្ឈមណ្ឌលទិន្នន័យ ស្របពេលសេដ្ឋកិច្ចឌីជីថលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស និងកំណើននៃតម្រូវការហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI)។
គេអាចសម្លឹងមើលឃើញនិន្នាការនេះច្បាស់បំផុតនៅក្នុងទីក្រុងហ្សាការតា ខណៈក្រុមហ៊ុននានាកំពុងប្រណាំងប្រជែងគ្នាដើម្បីធានាសុវត្ថិភាពមជ្ឈមណ្ឌលទិន្នន័យនៅជិតអ្នកប្រើប្រាស់ ដើម្បីជំរុញការតភ្ជាប់លឿនជាងមុន និងភាពជឿជាក់កាន់តែខ្លាំង។
ប៉ុន្តែ ទន្ទឹមនឹងកំណើនយ៉ាងឆាប់រហ័សនេះ គេក៏សង្កេតឃើញមានបញ្ហាប្រឈម ដូចជាកំណើននៃតម្រូវការថាមពលកាន់តែខ្ពស់ ដែលអាចធ្វើឱ្យការផ្គត់ផ្គង់ថាមពលជួបកង្វះខាត រហូតដល់ហានិភ័យទាក់ទងនឹងទឹក ដូចជាទឹកជំនន់ និងការប្រកួតប្រជែងលើធនធានទឹក ព្រោះទឹកមានសារៈសំខាន់ក្នុងការបន្ថយសីតុណ្ហភាពមជ្ឈមណ្ឌលទិន្នន័យ។








