ដោយវុត្ថា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ តម្លៃលំនៅឋានចន្លោះពី៤ម៉ឺន ទៅ៨ ម៉ឺនដុល្លារអាមេរិកំពុងពេញនិយមខ្លាំង ពីអតិថិនដែលភាគច្រើននៅតាមជាយក្រុងរាជធានីភ្នំពេញ។

ដោយវុត្ថា
ភ្នំពេញៈ អ្នកអភិវឌ្ឍន៍លំនៅឋាននៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ តម្លៃលំនៅឋានចន្លោះពី៤ម៉ឺន ទៅ៨ ម៉ឺនដុល្លារអាមេរិកំពុងពេញនិយមខ្លាំង ពីអតិថិនដែលភាគច្រើននៅតាមជាយក្រុងរាជធានីភ្នំពេញ។

លោកម៉ាន់ ចាន់ឌី អគ្គនាយកក្រុមអភិវឌ្ឍន៍លំនៅឋាន Premier Group បានប្រាប់គេហទំព័រProperyarea.asia នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០នេះឱ្យដឹងថា ក្នុងចំណោ មគម្រោងអភិវឌ្ឍន៍លំនៅឋានទាំងអស់ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានគម្រោងលំនៅឋានតម្លៃ ចន្លោះពី៤ ម៉ឺន ទៅ៨ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ដែលត្រូវបានលក់ចេញនិងទទួលបានការចាប់អារមុ្មណ៍ពីពលរដ្ឋកម្ពុជា។
លោកពន្យល់ថា កត្តាដែលជំរុញមានការបញ្ជាទិញពីអតិថិជន ដោយសារពលរដ្ឋកម្ពុជាមានចំណូលមធ្យមកើនឡើង ហើយលក្ខខណ្ឌនៃការទិញមានភាពងាយស្រួល តាមយៈការបង់រំលោះ តែសម្រាប់តម្លៃចាប់ពី១០ ម៉ឺន ទៅ២០ម៉ឺនឡើង ហាក់មិនសូវការពេញនិយមនោះទេ ។
លោកបន្ថែមថា “តម្លៃលំនៅឋានដែលមានតម្លៃខ្ពស់ មានតែនៅក្នុងទីក្រុង ហើយពលរដ្ឋយើង អ្នកដែលមានចំណូលធម្យម គឺពួកគាត់មិនមានាលទ្ធភាពទិញនោះទេ”។លោកបន្តថា “ដូច្នេះពួកគាត់បានទៅទិញលំនៅឋាន ដែលមានតម្លៃសមរម្យនៅតាមបណ្តាជាយក្រុងភ្នំពេញ។ ម្យ៉ាងអ្នកដែលមានចំណូលធម្យម នៅក្នុងប្រទេសកម្ពុជា មានច្រើនជាងអ្នកដែលមានចំណូលខ្ពស់”។

លោកបន្ថែមថា គម្រោងអភិវឌ្ឍន៍លំនៅឋានភាគច្រើន ដែលមានតម្លៃធម្យម បានកើនឡើងនៅតាមជាយក្រុងភាគខាងលិច និងភាគខាងជើងរាជធានីភ្នំពេញ។
ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាលលោកច្រឹក សុខនីមបានឱ្យដឹងដែរថា បើទោះកម្ពុជាប្រឈមទៅនឹងវិបត្តិសេដ្ឋកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ ១៩ តែសម្រាប់ទីផ្សារលំនៅឋានតម្លៃសមរម្យ នៅតែមានសកម្មភាពទិញ–លក់ជាធម្មតា ។
លោកបន្តថា គម្រោងលំនៅឋានដែលមានតម្លៃចាប់ពី៤ម៉ឺន ទៅ១០ម៉ឺនដុល្លារនៅតែមានទីផ្សារខ្ពស់ សម្រាប់អតិថិជននៅក្នុងស្រុក បើធៀបទៅនឹងគម្រោងលំនៅឋានតម្លៃខ្ពស់ តែយ៉ាងណាលោកថា វិស័យអចលនទ្រព្យគ្រប់ប្រភេទ ទាំងតម្លៃធម្យម និងកម្រិតខ្ពស់នឹងមានទីផ្សារឡើងវិញ បន្ទាប់ពីជំងឺកូវីដ១៩ត្រូវបានគ្រប់គ្រង និងមានចលនទីផ្សារពីក្រៅប្រទេសចូលមកកម្ពុជាកាន់តែច្រើន៕
