ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនChina Road and Bridge បានបង្ហាញពីការពេញចិត្តចំពោះដំណោះស្រាយពីផលប៉ះពាល់ ទៅលើគម្រោងសាង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ខណៈបច្ចុប្បន្ននេះ កំពុងពីផលវិជ្ជមានក្នុងការដោះស្រាយ។

ក្រុមហ៊ុន China Road and Bridge នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា គម្រោងសងសាងផ្លូវល្បឿនភ្នំពេញ–ព្រះសីហនុនេះ ភាគីទាំងប្រទេសកម្ពុជា និងចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការដោះស្រាយផលប៉ះពាល់ ក្នុងគម្រោងនេះ។
ថ្នាក់ដឹកនាំក្រុមហ៊ុនបន្តថារដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈគណកម្មការដោះស្រាយផលប៉ះពាល់ដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានធ្វើអោយការដោះស្រាយផលប៉ះពាល់មានការរីកចម្រើនខ្លាំង។
ជាមួយគ្នានេះ ក្រុមហ៊ុន China Road and Bridge បានយកចិត្តទុកដាក់ខ្លាំងលើការងារដោះស្រាយផលប៉ះពាល់ក្នុងគម្រោងនេះក៏ធានាមូលិធិដោះស្រាយផលប៉ះពាល់ក្នុងគម្រោងនឹងដល់កន្លែងឲ្យបានទាន់ពេលវេលា។
ក្រុមហ៊ុនបញ្ជាក់ថាការិយាល័យកណ្តាលដែលស្ថិតនៅក្នុងកម្ពុជានិងស្ថាប័នមូលដ្ឋានពាក់ព័ន្ធក៏បានទំនាក់ទំនងបង្កើតជាក្រុមការងារពិសេសដោយមានការប្រជុំមួយខែម្តងដែលស្តីពីបញ្ហាធំតូចនានាដែលប្រឈមក្នុងដំណើការដោះស្រាយផលប៉ះពាល់។

ក្រុមហ៊ុនបន្ថែមថា នៅក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ– ព្រះសីហនុក៏មានផ្នែកទំនាក់ទំនងសារធារណៈ ដែលអាចធានាបានថា បញ្ហាដែលជួបប្រទៈក្នុងការដោះស្រាយផលប៉ះពាល់ទទួលបាន នូវដំណោះស្រាយបានឆាប់រហ័ស និងទាន់ពេលវេលា។
គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ– ក្រុងព្រះសីហនុ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ក្រោមអធិបតីភាពតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និង លោក Kong Xuanyou អនុរដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈបច្ចុប្បន្ននេះបាន និងកំពុងសាងសង់យ៉ាងសកម្ម និងឈានទៅរកបញ្ចប់តាមផែនការ។
គម្រោងនេះ វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់នៃប្រទេសចិន (China Road and Bridge )តាមរយៈក្រុមហ៊ុនCambodian PPSHV Expressway Co., Ltd ត្រួតពិនិត្យ និងផ្តល់ការប្រឹក្សាបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសMinconsult SDN BHD ដោយប្រើប្រាស់ថវិកាវិនិយោគប្រមាណជិត ២.០០០លានដុល្លារអាមេរិក និងប្រើប្រាស់ថវិកាបដិភាគ ដែលជាហិរញ្ញប្បទានឥតសំណង ពិសេសរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនប្រមាណ១៥០លានដុល្លារអាមេរិក។
ការសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះ នឹងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ ដោយគិតចាប់ផ្តើមពីខែមីនា ឆ្នាំ២០១៩ និងបញ្ចប់នៅខែមីនា ឆ្នាំ២០២៣៕








