ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនរចនាប្លង់ដែលមានមូលដ្ឋាន នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង rescubika បានដាក់សំណើរចុងក្រោយបស់ខ្លួនសាងសង់ អគារកម្ពស់៧៣៧ម៉ែត្រដែលជាអគារចាប់យកការបំភាយកាបូន ពីបរិយាកាសជុំវិញនៅលើកោះ Roosevelt ក្នុងទីក្រុង New York សហរដ្ឋអាមេរិក ។
អគារនេះ ត្រូវបានរចនាប្លង់ឡើងជាប្រភេទលំនៅឋានស្នាក់នៅ ដែលមានទម្រង់នៃរុក្ខជាតិដែលមានរូបរាង្គស្រដៀងទៅនឹងមនុស្ស។ ក្រុមស្ថាបត្យករបានរចនាប្លង់ឡើងជានិមិត្តរូបផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ និងជាការររំលេច ថា “យើងត្រូវតែថែរក្សាបរិស្ថានរបស់យើង ដើម្បីរស់នៅក្នុងភាពស៊ីសង្វាក់គ្នាជាមួយភពផែនដី”។
គម្រោងសាងសង់អគារនេះ ជាការឆ្លើយតបទៅនឹងផែនការពិភពលោក “ទីក្រុងនាថ្ងៃអនាគត” ដែលជាទីក្រុងមួយដែលនឹងរៀបចំឱ្យមានកាបូន និងសម្រេចបាននូវអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៥០ ។ កាបូននេះ គឺជាអាងស្តុកទឹក ដែលស្រូបយកឧស្ម័នកាបូនិចច្រើនជាងការបញ្ចេញ វាកាត់បន្ថយកាបូនពីបរិយាកាស។ សម្រាប់អាគារប្រភេទនេះក៏អាចត្រូវបានអនុវត្តដោយប្រើវត្ថុធាតុដើម ដែលមាននិរន្តរភាពដែលអាចផ្ទុកកាបូនបានផងដែរ។
បើទោះបី គេមិនទាន់ដឹងអំពីឧបករណ៍ ដែលត្រូវប្រើប្រាស់ក្នុងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធអគារនេះយ៉ាងណាក៏ក្តី ក៏ក្រុមហ៊ុនរចនាប្លង់ Rescubika បានស្នើឱ្យប្រើវត្ថុធាតុដើម ដូចជាឈើ ជាដើម និងវិធានការផ្សេងៗទៀត ។ ទាំងនេះរួមបញ្ចូលទាំងការប្រើប្រាស់ថាមពលអកម្ម ដូចជា ឧបករណ៍ផ្លាស់ប្តូរកំដៅដី និងខ្យល់ ដែលប្រើបំពង់ក្រោមដីដើម្បីជួយក្នុងការចាប់យកកំដៅពីដី។
ប្រព័ន្ធនេះ ផ្តល់នូវបរិយាកាសក្នុងក្នុងលំនៅឋាន ដ៏កក់ក្តៅក្នុងរដូវរងារ និងជួយធ្វើឱ្យអគារមានភាពត្រជាក់នៅក្នុងអំឡុងខែរដូវក្តៅផងដែរ។
គម្រោងសាងសាង់អគារនេះ ក៏ឆ្លុះបញ្ចាំងពីគំនិតនយោបាយមួយដែលគេហៅថា ‘energy sobriety’ ដែលនឹងផ្សព្វផ្សាយឱ្យមានការផ្លាស់ប្តូររបៀបរស់នៅ និងការផ្លាស់ប្តូរសង្គមដើម្បីទទួលបានអព្យាក្រឹតភាពនៃកាបូន។ ជាមួយនឹងគំនិតនេះបន្ទប់នីមួយៗនឹងមានបន្ទប់ការិយាល័យដែលអាចធ្វើការពីផ្ទះបាន ដោយកាត់បន្ថយចរាចរណ៍របស់អ្នកធ្វើដំណើរ។
អគារកំពស់១៦០ជាន់នេះ ជាប្រភេទអគារលំនៅឋាន ដែលប្រើប្រាស់បំពង់ខ្យល់ចំនួន៣៦ ដើមឈើចំនួន១៦០០ដើម ជញ្ជាំងរុក្ខជាតិចំនួន២៤.៥០០ ម៉ែត្រការ៉េ និងកាំរស្មី photovoltaic ចំនួន៧០០០ម៉ែត្រការ៉េផងដែរ៕