សូម​ចូលរួម​រីករាយ​ជាមួយ​កម្មវិធី​រាត្រី​អ្នកវិនិយោគទុន ដែល​រៀបចំ​នៅ​ខុន​ដូ ភ្នំពេញ​ហ្គា​ឡាក់​ស៊ី​ហ្គា​ឌិន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ជាការ​អបអរសាទរ​នឹង​ការទទួលបាន​កិច្ច​គាំទ្រ ពី​សំណាក់​អតិថិជន​របស់ខ្លួន គម្រោង​ខុន​ដូ​ប្រណីត Phnom Penh Galaxy Garden នឹង​រៀបចំ​កម្មវិធី​ជួបជុំ និង​កម្សាន្ត​នៅ​រាត្រី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អត​ថិ​ជន និង​បណ្តា​អ្នកវិនិយោគ​ជាតិ និង​អន្តរជាតិ​ជាច្រើន​នាក់ ដែលមាន​ឈ្មោះថា “ រាត្រី​អ្នកវិនិយោគទុន ឬ Investor’s Night” ។

ប្រធាន​គ្រប់គ្រង​ទីផ្សារ​នៃ​គម្រោង​ខុន​ដូ Phnom Penh Galaxy Garden លោក លី ឡា​នី បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០នេះ​ថា តាមរយៈ​កម្មវិធី​ជួបជុំ​ជជែក និង​កម្សាន្ត “រាត្រី​អ្នកវិនិយោគទុន ឬ Investor’s Night” នឹង​នាំមក​ជូន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ដល់​បណ្តា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម។

លោក​លី ឡា​នី បាន​បញ្ជាក់ថា “កម្មវិធី រាត្រី​អ្នកវិនិយោគទុន” នឹង​ប្រព្រឹត្តទៅ​រាត្រី​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ចាប់ពី​ម៉ោង ៦-៩ យប់ ហើយក៏​ជា​កម្មវិធី​លើក​ទី៣ នៃ​ការជួបជុំ និង​ជជែក​ពិភាក្សា​លើ​មុខ​ជំនួញ​ផ្នែក​អចលនទ្រព្យ ជាពិសេស​គម្រោង​ខុន​ដូ​ប្រណីត Phnom Penh Galaxy Garden ដែល​កំពុង​ទទួលបាន​ប្រជាប្រិយភាព​ជាងគេ នៅក្នុង​តំបន់​នៃ​ខណ្ឌ​សែន​សុខ” ។

សម្រាប់​អតិថិជន ក៏ដូចជា​បណ្តា​ភ្ញៀវកិត្តិយស ដែល​បាន​ចូលរួម​នឹង​ទទួលបាន​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ពី​កម្ម​ពិធី​ដ៏​អស្ចារ្យ​មួយ​នេះ ដែល​ក្រៅពី​បាន​ជួបជុំ បង្កើន​ភាពស្និទ្ធស្នាល និង​ជជែក​ពិភាក្សា​ការងារ​លើ​មុខ​ជំនួញ ថែមទាំង​បាន​ជ្រាប​ច្បាស់​នូវ​លក្ខណៈពិសេស​នៃ​គម្រោង​ខុន​ដី​ប្រណីត Phnom Penh Galaxy Garden រួមជាមួយ​នឹង​ការទទួលបាន​សន្លឹកឆ្នោត​ផ្សងសំណាង យក​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​សន្ធឹកសន្ធាប់ ជាពិសេស​ការ​ឈ្នះ​រង្វាន់​នូវ​លុយ​សុទ្ធ​រហូតដល់៥០០ដុល្លារភ្លាម។

ជាមួយគ្នានេះ អ្វីដែល​រឹតតែ​អស្ចារ្យ​ប្រចាំ​កម្មវិធី គឺ​ការទទួល​នូវ​ការ​បញ្ចុះតម្លៃ​ភ្លាម​រហូតដល់ ៥០០០ដុល្លារ បន្ថែម​ពី​កាដូ​ជាច្រើន ដូចជា គ្រឿង​សង្ហា​រឹម​បំពាក់​នៅក្នុង​យូ​នី​ត ដោយ​គ្រាន់តែ​ធ្វើការ​កក់​លុយ លើកដំបូង​ត្រឹម ១០០០ដុល្លារ ដើម្បី​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​នៃ​គម្រោង​ខុន​ដូ​ប្រណីត​មួយ​នេះ ដោយ​ការផ្តល់ជូន​មាន​ចំនួន​កំណត់​ត្រឹមតែ១០យូ​នី​ត​តែប៉ុណ្ណោះ។

គម្រោង​ខុន​ដូ​ប្រណីត​លើកដំបូង នៅក្នុង​ខណ្ឌ​សែន​សុខ Phnom Penh Galaxy Garden មាន​លក្ខណៈពិសេស​ជាច្រើន ពោលគឺ​នៅក្នុង​ចំនួន៣៣ជាន់ ត្រូវបាន​បែងចែក​ដាច់​ដើ​យ​ឡែក​ពីគ្នា។ ចាប់ពី​ជាន់​ទី៣ឡើង​ទៅជា​តំបន់​ស្នាក់នៅ និង​មាន​ផ្សារ​ទំនើប​ក្រោម​ដី មាន​សួន​បៃតង​នៅលើ​អាគារ​កម្ពស់១០០ម៉ែត្រ មាន​ស្កា​យ​បា​រលើ​អាកាស អាង​ហែល​ទឹក​លើ​អាកាស ការិយាល័យ​ធ្វើការ កន្លែង​ហាត់ប្រាណ កន្លែង​ក្មេង​លេង បណ្ណាល័យ ភោជនីយដ្ឋាន ហាង​កាហ្វេ ចំណត​យានយន្ត​ស្វ័យប្រវត្តិ​ក្រោម​ដី (ចាប់ពី​ជាន់​ក្រោម​ដី​ដល់​ជាន់​ទី៣) ។ ដោយឡែក​ដែល​ចំពោះ​យូ​នី​តនីមួយៗ មាន​ទំហំ​ពី៤៦ ទៅ១៤៨ម៉ែត្រការ៉េ ។

សម្រាប់​ព័ត៌មាន​លម្អិត​ពី​គម្រោង លោកអ្នក​អាច​ទំនាក់ទំនង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ ០៦៧ ៨៩ ៦៧ ៨៩ ៕



LEAVE A REPLY

Please enter your comment!
Please enter your name here