ដោយៈ វុត្ថា
ភ្នំពេញៈ បើទោះគម្រោងស្ថានបនា និងការពង្រីកផ្លូវជាតិលេខ២ បាននិងកំពុងតែប្រព្រឹត្តិទៅតាមផែនការ មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូនមើលឃើញថា នៅតាមផ្លូវជាតិលេខ២នេះកំពុងតែមានសក្តានុពល និងទាក់ទាញគម្រោងវិនិយោគអចលនទ្រព្យជាច្រើន ជាពិសេគម្រោងវិនិយោគលើគម្រោងលំនៅឋាន។

-->
លោកវ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់គេហទំព័រ Propertyarea.asia នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០កន្លងមកថា សម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ ២នេះ នៅតែប្រព្រឹត្តិតាមផែនការ តែអ្វីដែលគួរឱ្យកត់សម្គាល់ គឹមានគម្រោងវិនិយោគលើវិស័យ លំនៅឋានជាច្រើនចាប់ពីរវង្វល់មូលកួរស្រូវទៅ។
លោកបន្តថា “កាលពីរដូវបុណ្យភ្ជុំកន្លងមកនេះ ខ្ញុំបានធ្វើដំណើរទៅតាមផ្លូវជាតិលេខ ២នេះ មានការលំបាកបន្តិច ព្រោះវាស្ថិតនៅក្នុងដំណាក់កាលនៃការស្ថាបនា និងរដូវភ្លៀវធ្លាក់ ដែលធ្វើឲ្យកន្លែងខ្លះ មានជង្ហកពិបាកក្នុងការធ្វើដំណើរ តែអ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំង គឺឃើញមានគម្រោងលំនៅឋានជាច្រើននៅតាមបណ្តោផ្លូវនេះ ” ។
លោកវ៉ាស៊ីម សូរិយា បញ្ជាក់ទៀតថា គម្រោងធ្វើឱ្យប្រសើរឡើងនូវជាតិលេខ២នេះ ត្រូវបានខាងក្រុមហ៊ុនកូរ៉េ ដែលទទួលបានសិទ្ធិក្នុងការសាងសង់ បានធ្វើមួយកំណាត់ម្តងៗ ខ្ញុំឃើញធ្វើច្រើននៅតាមផ្លូវលេខ២២ ជាប់ពីផ្លូវជាតិលេខ២ ពីរង្វង់មូលខេត្តកែវទៅកាន់តផ្សារអង្គតាសោម។
លោកស្រីតាំង ហ៊ួរ នាយិការក្រមហ៊ុន Amatak Property Service បានឱ្យដឹងដែរថា វាជារឿងធម្មតាទៅហើយ នៅពេលដែលមានផ្លូវ នឹងធ្វើឱ្យមានការទាក់ទាញគម្រោងអភិវឌ្ឍន៍ផ្សេងៗជាពិសេសគម្រោងលំនៅឋាន និងតម្លៃដីធ្លីវិញ ក៏កាន់តែមានកើនឡើងទៅតាមទីកន្លែង និងតំបន់នោះផងដែរ។

លោកស្រីថា “ផ្លូវជាតិលេខ២ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរ ទៅកាន់តែព្រលានយន្តហោះអន្តរជាតិថ្មី ដែលនៅខេត្តកណ្តាល និងតាកែវ ដែលជំរុញឱ្យមានការទាក់ទាញ គម្រោងវិនិយោគលើវិស័យអចលនទ្រព្យ ជាពិសេសលំនៅឋានហ្នឹង’ ។ លោកស្រីបន្តថា “មិនត្រឹមតែប៉ុណ្ណោះផ្លូវនេះជាតិលេខ២ ផ្តល់នៅសារសំខាន់ក្នុងការដឹកជញ្ជូន ឬធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តកំពត និងកែបដែលជាខេត្តមានសក្តានុពលខ្ពស់លើវិស័យសេដ្ឋកិច្ច និងទេសចរណ៍” ៕