ដោយវុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងសាងសង់ប្រព័ន្ធហេដ្ឋារនាសម្ព័ន្ធឱ្យកាន់តែល្អ និងមានភាពល្អប្រសើរនៅតាមបណ្តាជាយក្រុងបានជំរុញឱ្យមានការអភិវឌ្ឍន៍គម្រោងលំនៅឋានកាន់តែច្រើន និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូន ព្រមទាំងកាន់បន្ថយកកស្ទះចរាចរណ៍។

លោកឡុង គឺមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានប្រាប់គេហទំព័រPropertyarea.asia កាលពីចុងសប្តាហ៍កន្លងមកនេះថា រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្តារ និងស្ថាបនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ នៅតាមជាយក្រុងឱ្យកាន់តែប្រសើរ (ផ្លូវបេតុង និងផ្លូវក្រវ៉ាត់ក្រុងជាដើម) ដែលនេះ ជំរុញឱ្យមានការអភវិឌ្ឍន៍គម្រោងលំនៅឋាន។
លោកបានថ្លែងថា “បច្ចុប្បន្ននេះរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអភិឌ្ឍហេ ដ្ឋារនាសម្ព័ន្ធ មានភាពល្អប្រសើរជាងមុននៅតាមជាយក្រុង ដូចជា ផ្លូវក្រវាត់ក្រុងជាដើម និងផ្លូវមួយចំនួនត្រូវចាក់បេតុងបានស្អាត ដែលជំរុញឱ្យមានការសាងសងបុរី និងគម្រោងលំនៅឋានកម្រិងមធ្យមកាន់តែច្រើន”។
លោកបន្ថែមថា នៅពេលដែលមានគម្រោងលំនៅឋានកាន់តែច្រើន តម្លៃដីធ្លី ក៏ដូចជា អចលនទ្រព្យផ្សេងៗ កាន់តែមានតម្លៃថ្លៃ តែចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ ១៩ មក និងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ស្ថានភាពទីផ្សារអចលនទ្រព្យនៅកម្ពុជាស្ថិតនៅក្នុសភាពទ្រឹង ហើយក៏វាធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចសកលផងដែរ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះធ្លាប់បានថ្លែងថា រាជធានីភ្នំពេញ បាននឹងកំពុងពង្រីកខ្លួនពី៣០០ ទៅ៧០០គីឡូម៉ែត្រក្រឡា ដែលមានប្រជាពលរដ្ឋរស់នៅជិត៣លាននាក់ និងប្រកបមុខរបរគ្រប់ប្រភេទ ហើយរដ្ឋបាលរាជានីភ្នំពេញបាននឹងកំពុងកែលម្អ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធព័ន្ធជុំវិញក្រុងបានយ៉ាងល្អ ដើម្បីបង្កមានភាពស្រួលក្នុងការធ្វើដំណើរ និងកាត់បន្ថយកកស្ទះចរាចរណ៍។
លោកបន្តថា “ការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្រុងនេះ បានជំរុញឱ្យមានការអភិវឌ្ឍន៍លំនៅឋានកាន់តែច្រើន ជាពិសេសនៅភាគខាងលិនៃទីក្រុងភ្នពេញ បណ្តុំទៅដោយគម្រោងលំនៅឋាន និងរោងចក្រសហគ្រាសគ្រប់ប្រភេទដែលកត្តាទាំងនេះ កើតចេញពីសុខសន្តិភាពនៅក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន”៕






