ដោយស៊ីវ ម៉េង
ភ្នំពេញៈ ខុនដូប្រណីតស្តង់ដាអន្តរជាតិ ស្ថិតនៅតំបន់ជ្រោយចង្វារនឹងចាប់ផ្តើមប្រគល់សោដល់អតិថិជននៅចុងឆ្នាំនេះ ជាមួយនឹងការបំពាក់សម្ភារៈបរិក្ខាប្រណីត ពិសេសSky Bar និងអាងហែលទឹកនៅជាន់ទី២៨ ដែលអាចគយគន់ទេសភាពដ៏ស្រស់ស្អាតពីលើអាកាស។
ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរ មានទន្លេអមសងខាង SH Condoបាននិងកំពុងផ្តល់បរិយាកាស ដល់ការរស់នៅប្រកបដោយផាសុខភាព ដែលម្ចាស់លំនៅដ្ឋានទទួលបានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយស្រ្តេសក្រោយពីនឿយហត់ពីការងារ ពិសសSH Condoមានកន្លែងហាត់ប្រាណដ៏ទំនើប អាងហែលទឹកInfinity, ពិសេសអាចគយគន់ទីក្រុងកោះពេជ្រ ព្រះបរមរាជវាំង និងភាពររីកចម្រើននៃរាជធានីភ្នំពេញ។
អ្នកអភិវឌ្ឍន៍SH Condo បានមានប្រសាសន៍ថា អ្នកវិនិយោគអាចទិញយកផលចំណេញបាន ដោយពួកគេអាចទិញ និងជួលត្រលប់ដល់ម្ចាស់គំរោងវិញ ព្រោះយើងបាននិងកំពុងរៀបចំ ផ្តល់សេវាកម្មជួលជាលក្ខណៈអូតែល និងបែបCondo Tellនាពេលអនាគត។
ជាមួយនឹងការអាចគយគន់ទេសភាពបាន១៨០ដឺក្រេ អ្នកស្នាក់នៅខុនដូនេះនឹងអាចទស្សនានូវទេសភាពទីក្រុងភ្នំពេញយ៉ាងស្រស់ស្អាត អ្វីកាន់តែពិសេសគឺខ្យល់អាកាសបរិសុទ្ឋ ដែលលំនៅដ្ឋាននិមួយៗអាចកាត់បន្ថយការប្រើប្រាស់អគ្គិសនី ព្រោះខុនដូនេះសាងសង់ឡើងគិតពីបរិស្ថានជាចម្បង ដោយវាជាអាគារបែបGreen Building។
http://https://www.youtube.com/watch?v=IFYVMnIp2YM
ម្ចាស់គំរោងនេះបានមានប្រសាសន៍ឲ្យដឹងទៀតថា ជាមួយនឹងបទពិសោធន៍នៃការអភិវឌ្ឍលើគំរោងជាច្រើន យើងបាននិងកំពុងផ្តល់ឲ្យអតិថិជននូវបទពិសោធន៍នៃការរស់នៅសម័យថ្មី ជាមួយនឹងផាសុខភាព និងធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរឡើង៕