ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងស្ថាបនាស្ពានថៃ “Thai Bridge” តម្លៃ ៩០០ពាន់លានបាត មានគោលបំណងផ្តល់នូវអត្ថប្រយោជន៍ដល់វិស័យដឹកជញ្ជូនទំនិញពីទិសខាងកើត ឆ្ពោះទៅកាន់ទិសខាងត្បូង ដែលត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយគណៈកម្មាធិការគោលនយោបាយរបៀងសេដ្ឋកិច្ចខាងកើត។

បើតាមឱ្យដឹងពីលោក ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងថាមពល លោក Supattanapong Punmeechaow បានមានប្រសាសន៍កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២០នេះថា គម្រោងស្ថាបនាគម្រោងស្ពានថៃនេះនឹងជួយសម្រួលដល់ការធ្វើដំណើរឬដឹកជញ្ជូនទំនិញពីភាគខាងត្បូងប្រទេសចិន ដោយឆ្លងកាត់ប្រទេសកម្ពុជា ឡាវ និងវៀតណាម ដែលជាទីកន្លែងសម្រាប់អ្នកធ្វើដំណើរនិងដឹកជញ្ជូនទំនិញ។
ស្ពាននេះក៏នឹងតភ្ជាប់ទៅកាន់តំបន់ ផាឆាប៊ូរី និង ប្រាឆាប់គីរីខាន់ បន្ទាប់មកដល់ត្រង់ចំណុចកំពង់ផែនៅខេត្តរ៉ាណងស្ថិតនៅឆ្នេរសមុទ្រ Andaman និងឆ្លងកាត់ម៉ាឡាកាផងដែរ។ នេះគឺនឹងជួយសម្រួលព្រមទាំងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងផ្តល់អត្ថប្រយោជន៍ច្រើនដល់ការវិនិយោគសម្រាប់ប្រទេសថៃ និងប្រទេសក្នុងតំបន់។

លោករដ្ឋមន្រ្តីរូបនេះបន្តថា គម្រោងនេះបើតាមការព្យាករណ៍អាចនឹងកើតឡើងឆាប់រហ័សជាងគម្រោងកំពង់ផែទឹកជ្រៅនៅមីយ៉ាន់ម៉ា។ ទន្ទឹមនេះ គម្រោងស្ពាននេះក៏ទទួលបានការអនុម័តពីមជ្ឈមណ្ឌលរដ្ឋបាលពាណិជ្ជកម្ម (CESA) រួចរាល់ហើយដែរ។ កាលពីដើមឡើយ ទឹកប្រាក់ ៩០០ពាន់លានដុល្លារ ដែលត្រូវបានស្នើសុំហិរញ្ញប្បទានលើគម្រោងនេះ អាចនឹងចំណាយពេលអនុវត្តប្រមាណ ១០ ឆ្នាំឯណោះ។
ការអភិវឌ្ឍនៃគម្រោងស្ពានអមជាមួយនឹងការសម្រាកនៃកំណើនដឹកជញ្ជូនក្នុងស្រុក នឹងត្រូវបើកផ្លូវដឹកជញ្ជូនថ្មីរវាងតំបន់អាស៊ីខាងកើត និងតំបន់អាស៊ីអាគ្នេយ៍៕ Bangkok Post






