ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញបានណែនាំឱ្យវិនិយោគិន ដែលវិនិយោគលើវិស័យ Retails ផ្សារទំនើបទាំងអស់ ត្រូវវិនិយោគក្នុងទំហំតូចៗ និងត្រូវគិតគូលើប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលបញ្ហា ជំងឺកូវីដ១៩ ស្ថិតនៅក្នុងភាពមិនប្រកដប្រជា។

ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញបានណែនាំឱ្យវិនិយោគិន ដែលវិនិយោគលើវិស័យ Retails ផ្សារទំនើបទាំងអស់ ត្រូវវិនិយោគក្នុងទំហំតូចៗ និងត្រូវគិតគូលើប្រព័ន្ធបច្ចេកវិទ្យា ខណៈដែលបញ្ហា ជំងឺកូវីដ១៩ ស្ថិតនៅក្នុងភាពមិនប្រកដប្រជា។

លោកស្រីអាន សុធិតា នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានប្រាប់គេហទំព័រPropertyarea.asia ថា ដើម្បីជៀសវាងពីហានិភ័យ ចំពោះការវិយោគលើវិស័យ Retail វិនិយោគិនទំាងអស់ត្រូវវិនិយោគ លើកគម្រោងក្នុងទំហំតូច នៅក្នុងវិបត្តិជំងឺកូវីដ១៩ និងស្របពេលដែលបច្ចេកវិទ្យាមានការការីកចំរើន ។
លោកស្រីបន្តថា “ដើម្បីជៀសវាងពីហានិភ័យ ទោះក្នុងវិបត្តិស្ថិតនៅក្នុងរយៈពេល ៦ ខែ ឬ១ខែទៀត ឬ អូសបន្លាយដល់២ឆ្នាំទៀត អ្នកវិនិយោគប្រកជាដឹងច្បាស់ចំពោះអតិតិជនរបស់គាត់ មិនជួលក្នុងទំហំធំនោះទេ ហើយគួរតែផ្តោតសំខាន់ទៅលើទីផ្សារអនឡាញ។ ចឹងទេ គួរតែវិនិយោគក្នុងទំហំតូច”។
លោកស្រីបន្ថែមថា “អ្នកវិនិយោគ គួរដឹងថា នៅពេលអនាគត មិនគួរវិនិយោគ ឬ អភិវឌ្ឍន៍ផ្សារក្នុងទំហំធំនោះទេ ព្រោះថាអតិថិជនរបស់ពួកគាត់ចាប់ផ្តើមបន្ថយ ហើយពួកគាត់បានផ្តោតសំខាន់លើបច្ចេកវិទ្យា ឬអាចនិយាយបានថា ពួកគេលក់តាមអនឡា ញច្រើនជាង” ។
លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ងារ និងវាយតម្លៃអចលវត្ថុកម្ពុជាបានឱ្យដឹងដែរថា ស្ទើរតែគ្រប់វិស័យទាំងអស់ បានទទួលរងនូវផលប៉ះពាល់ពីជំងឺកូវីដ១៩ ហើយស្ថិតនៅក្នុងភាពមិនប្រាកដប្រជា ហើយជាមួយគ្នានេះ វិស័យអចលនទ្រព្យទាំងការទិញ-លក់ និងជួយជាដើមក៏បានទទួលរងផលប៉ះពាល់ផងដែរ ចាប់តាំងពីដើមឆ្នាំ ២០២០កន្លងមកកនេះ ។
លោកបន្តថា បច្ចុប្បន្ននេះ “ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា គឺមានតែនៅក្នុងស្រុក ហើយសម្រាប់ការអ្នកវិនិយោគ ពីក្រៅស្រុកមិនមាននោះទេ ។ ចំពោះនិន្នាការក្នុងរយៈពេល ឆ្នាំ២០២០ខាងមុខទៀត ក៏ស្ថិតនៅក្នុងភាពស្រពិចស្រពិលផងដែរ តែសម្រាប់ការទិញលក់ ឬជួលក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជានៅតែមាន ប៉ុន្តែមិនមានការធ្លាក់ថ្លៃនោះទេ “។
លោកបន្ថែមថា “ដើម្បីឱ្យវិស័យអចលនទ្រព្យ រួមទាំង Retails មានការរីកចំរើនទៅមុខទៀត លុះត្រាតែមានការគាំទ្រពីរាជរដ្ឋាភិបាល ធានគារ និងអតិថិជននៅក្នុងស្រុក “៕