ផ្សារហ៊ុនលើពិភពលោកបានហក់ឡើងវិញបន្ទាប់ពីលោក Trump បង្ហាញសកម្មភាពជំរុញសេដ្ឋកិច្ច

0

ដោយៈចរិយា

អន្តរជាតិៈ ភាគហ៊ុនអាស៊ី និងអាមេរិក ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលោក ដូណាល់ ត្រាំ (Donald Trump) បានជំរុញឱ្យមានការជួយសង្គ្រោះសេដ្ឋកិច្ចបន្ថែមទៀត តាមការសរសេរលើបណ្តាញសង្គមTwitterរបស់លោក បន្ទាប់ពីលោកបានចាកចេញពីការចរចាស្ដីពី កញ្ចប់ជំរុញសេដ្ឋកិច្ច និងធ្វើឱ្យផ្សារហ៊ុននៅWell street សកម្មភាពជួញដូរច្រើន។

សន្ទស្សន៍Topix របស់ជប៉ុនបានធ្លាក់ចុះ០,២ភាគរយ កាលពីរសៀលថ្ងៃពុធនេះ ដោយទទួលបានការធូរស្បើយឡើងវិញ ពីការខាតបង់ខ្លាំងនាពេលព្រឹកថ្ងៃដដែល ខណៈ Kospi របស់កូរ៉េខាងត្បូងកើនឡើង០,៥ភាគរយ ប៉ុន្តែផ្សារហ៊ុនរបស់ចិនដីគោកត្រូវបានបិទ ដោយសារថ្ងៃឈប់សម្រាកជាតិ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌​មាន Financial Times របស់អង់គ្លេសនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០។

នៅ Well Street ក្រុមហ៊ុន  S&P 500 បានបិទការជួញដូរដោយធ្លាក់ចុះ១,៤ភាគរយ ហើយបច្ចេកវិទ្យាNasdaq បានធ្លាក់ចុះ១,៦ភាគរយ កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកត្រាំបាននិយាយថា លោកនឹងពន្យាពេលចរចាលើវិធានការគាំទ្រសារពើពន្ធថ្មី រហូតដល់ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅថ្ងៃទី៣ ខែវិច្ចិកានេះ។

លោកត្រាំ បានសរសេរលើបណ្តាញសង្គម Twitter ថា “ខ្ញុំបានណែនាំអ្នកដំណាងរបស់ខ្ញុំ ឱ្យផ្អាកការចរចារ រហូតដល់ក្រោយការបោះឆ្នោត។ នៅពេលភ្លាមៗបន្ទាប់ពីខ្ញុំឈ្នះ យើងនឹងអនុម័តច្បាប់កញ្ចប់ថវិកាជំរុញសេដ្ឋកិច្ច ដែលផ្ដោតទៅលើជនជាតិងាមេរិកដែលខិតខំធ្វើការ និងអាជីវកម្មខ្នាតតូច”។

ប៉ុន្តែលោកត្រាំ បានបង្ហាញការផ្លាស់ប្ដូរគំនិតរបស់លោកប៉ុន្មានម៉ោងបន្ទាប់ ក្រោយលោកជំរុញឱ្យមានជំនួយបន្ថែមទៀតសម្រាប់អាជីវកម្ម និងគ្រួសាររបស់អាមេរិក។

លោកបញ្ជាក់ថា “ប្រសិ​នបើខ្ញុំយល់ព្រមលើច្បាប់នេះ (១,២០០ដុល្លារសម្រាប់ជំនួយដលម្នាក់) មនុស្សជាច្រើននឹងសប្បាយចិត្តសម្រាប់ជំនួយនេះ។ ខ្ញុំត្រៀមរួចរាល់ដើម្បីចុះហត្ថលេខាឥឡូវនេះ”។

ការសរសេររបស់លោកត្រាំបានធ្វើឡើង បន្ទាប់ពីលោកJay Powell ប្រធានសហព័ន្ធចង់ឱ្យការងើបឡើងវិញ នៃសេដ្ឋកិច្ចអាមេរិកពីជំងឺឆ្លង គឺមិនងាយស្រួលនោះទេ។

លោកបានបន្ថែមទៀតថា “ការគាំទ្រតិចតួចពេក នឹងនាំឱ្យមានការងើបឡើងវិញតិចតូច ដែលបង្កើតការលំបាកដល់គ្រួសារ និងអាជីវកម្មទៀតផង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here