អភិបាលខេត្តព្រះសីហនុ ព្រមានជាថ្មីដល់អ្នកទន្ទ្រានដីសម្បទានសង្គមកិច្ចរបស់រដ្ឋ

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ អផិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចចេញសេចក្ដីព្រមានជាថ្មីដល់អ្នកកំពុងទន្ទ្រានដីសម្បទានសង្គមកិច្ចរបស់រដ្ឋដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីឃើញមានសកម្មភាពបោះរបងចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យ។

រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ម្សិលមិញនេះ ដោយបានបញ្ជាក់ថា ក្រុមប្រជាពលរដ្ឋ ដែលមានការដឹកនាំ និងបញ្ជាពីមេខ្យល់ បានចេញមកធ្វើការតវ៉ា និងរារាំងការអនុវត្តការងាររបស់អាជ្ញាធរស្រុក ដែលជាមន្ត្រីរាជការសាធារណៈ ព្រមទាំងបាននាំគ្នាបិទផ្លូវ (វិថីសម្ដេចសង្ឃរាជ ទេព វង្ស) ធ្វើឱ្យកក់ស្ទះមិនអាចធ្វើចរាចរណ៍បាន ដែលទង្វើនេះគឺជាការបំពានលើផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរ។

រដ្ឋបាលខេត្តសូមអំពាវនាវ ដល់ប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់ ចូលមកចាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិ និងចូលរួមក្នុងការប្រឆាំងតវ៉ា បិទផ្លូវសាធារណៈ សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីបងប្អូននៅតែបន្តធ្វើសកម្មភាព ដែលប្រាសចាកពីផ្លូវច្បាប់បន្តទៀត រដ្ឋបាលខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងនោះឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងទៀតថា កន្លងមកមានករណីក្រុមមេខ្យល់ បានបំផុសបំផុលប្រជាពលរដ្ឋឱ្យចូលបកបោះរបង ចាប់យកដី និងសាងសង់ខ្ទមយ៉ាងអនាធិបតេយ្យនៅក្នុងទីតាំងខាងលើ ហើយក៏ត្រូវបានអាជ្ញាធរស្រុកស្ទឹងហាវ ចុះធ្វើការអប់រំណែនាំឱ្យប្រជាពលរដ្ឋទាំងនោះ ចាកចេញពីទីតាំងដីរបស់រដ្ឋ និងបានធ្វើការដុះរើខ្ទម និងបង្គោលរបង ទាំងនោះចេញចំនួន ៤លើករួចមកហើយ។

អាស្រ័យហេតុដូចបានជម្រាបខាងលើនេះសូមប្រជាពលរដ្ឋដែលកំពុងអនុវត្តប្រាសចាកពីច្បាប់ជ្រាបជាជាដំណឹង។ សេចក្ដីលម្អិតដូចមាននៅក្នុងលិខិតខាងក្រោមនេះ ៖

LEAVE A REPLY

Please enter your comment!
Please enter your name here