ធនាគារ​កូរ៉េខាងត្បូង​មួយ​បានទទួល​អាជ្ញាប័ណ្ណ​ដើម្បី​ពង្រីក​អាជីវកម្ម​នៅ​កម្ពុជា

0

ដោយៈ​ប៊ី

ភ្នំពេញៈ ធនាគារ DGB Daegu ដែលជា​ធនាគារ​របស់​កូរ៉េខាងត្បូង បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ខ្លួន​បានទទួល​អាជ្ញាប័ណ្ណ ដើម្បី​ពង្រីក​អាជីវកម្ម​ធនាគារ​រប​ស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា។

ធនាគារ​ឯកទេស DGB Specialized Bank ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ DGB Daegu Bank បានទទួល​ការយល់ព្រម​ពី​អាជ្ញាធរ​កម្ពុជា ដើម្បី​ធ្វើ​ប្រតិបត្តិការ​ជា​ធនាគារ​ពាណិជ្ជកម្ម នៅក្នុង​ប្រទេស​នេះ​នៅ​ថ្ងៃទី៣០ ខែកញ្ញា។ នេះ​បើ​យោងតាម​ការ​សារព័ត៌មាន​កូរ៉េខាងត្បូង Yonhap កាលពី​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។

បច្ចុប្បន្ននេះ ធនាគារ​ឯកទេស DGB Specialized Bank ត្រូវបាន​អនុញ្ញាតឱ្យ​ផ្តល់ប្រាក់​កម្ចី​ដល់​ប្រជាជន​កម្ពុជា​តែប៉ុណ្ណោះ។

ថ្នាក់ដឹកនាំ​ធនាគារ​ធនាគារ​ឯកទេស DGB បានឱ្យដឹងថា ធនាគារ​ឯកទេស DGB នឹង​ដំណើរការ​ប្រតិបត្តិការ​ប្រាក់​បញ្ញើ ការចេញ​កាត​ឥណទាន ប្តូរប្រាក់​បរទេស និង​ធនាគារ​តាម​ប្រព័ន្ធ​អន​ឡាញ​នៅ​ឆមាស​ទីមួយ ឆ្នាំ ២០២១ ។

នៅ​ឆ្នាំ ២០១៨ ធនាគារ DGB Daegu Bank បាន​ទិញយក​ភាគហ៊ុន១០០ភាគរយ​នៅក្នុង​ធនាគារ​CamCapital Specialized Bank ដែល​បាន​ប្តូរ​ឈ្មោះ​ជា​ធនាគារ​ឯកទេស DGB Specialized Bank។

ទ្រព្យ​សកម្មភាព​របស់​ធនាគារ DGB Daegu មាន​ដល់ ៤,៩ ទ្រី​លាន​វ៉ុ​ន (៤,២ ពាន់​លាន​ដុល្លារ) គិត​ត្រឹម​ចុងខែ​មិថុនា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here