ឯកអគ្គរាជទូតជប៉ុន៖ កំណើនសេដ្ឋកិច្ចកម្ពុជាហក់ឡើងខ្ពស់ ស្របពេលវិស័យដឹកជញ្ជូនមានស្ថានភាពល្អប្រសើរ

0

ដោយ ហ្សូលី

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Mikami Masahiro បានកោតសរសើរប្រទេសកម្ពុជាថា សេដ្ឋកិច្ចកម្ពុជាហាក់មានកំណើន ស្របពេលដែលវិស័យដឹកជញ្ជូនមានស្ថានភាពល្អប្រសើរយ៉ាងឆាប់រហ័សពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសពិធីប្រគល់គ្រឿងចក្រស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន នាថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០នេះ ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់នាពេលបច្ចុប្បន្ន។

លោក មិកាមិ បានបន្តថា ខណៈពេលដែលចំនួនរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរមានការកើនឡើងជាគំហុក។ បន្ថែមពីនេះ ប្រទេសជប៉ុនបានផ្តល់ជំនួយសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ៥ ផងដែរកាលពីថ្មីៗនេះ។

លោកបញ្ជាក់ទៀតថា ផ្លូវថ្នល់គឺចាហេដ្ឋារចនាសម្ព័ន្ធដែលងាយរងការខូចខាត។ គម្រោងរៀបចំផ្លូវថ្នល់ជាច្រើន កំពុងដំណើរការយ៉ាងសកម្មនៅកម្ពុជា ដូច្នេះការរក្សាស្ថានភាពផ្លូវថ្នល់ឱ្យបានរឹងមាំតាមរយៈការគ្រប់គ្រងថែទាំ ពិនិត្យត្រឹមត្រូវ គឺជាចំនុចសំខាន់ក្នុងការគ្រប់គ្រងថែរក្សាផ្លូវថ្នល់។

តាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល នៅថ្ងៃដដែលបានឱ្យដឹងថា ចំពោះវិស័យសាធារណការ និងដឹកជញ្ជូន ជប៉ុនបានផ្តល់ហិរញ្ញប្បទានសម្បទានជាជំនួយឥតសំណងសម្រាប់ស្តារ និងសាងសង់ផ្លូវចំនួន៣ខ្សែ រួមមាន៖ ផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ១ ប្រវែងសរុបជាង២៥៤គីឡូម៉ែត្រ ដោយប្រើប្រាស់ថវិកាប្រមាណ១៨៩,១លានដុល្លារអាមេរិក។

ជប៉ុនកំពុងតែផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់នៅតំបន់ប្រឈមនឹងទឹកជំនន់ ដែលសាងសង់ស្ពានចំនួន៧ ស្ថិតក្នុងខេត្តព្រៃវែង និងខេត្តក្រចេះ ចំណាយថវិកាប្រមាណ៣៥លានដុល្លារអាមេរិក ខណៈផ្លូវជាតិលេខ៥ ដែលមានប្រវែង៣៦៦គីឡូម៉ែត្រ បាននិងកំពុងសាងសង់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុនក្នុងទំហំថវិកាប្រមាណ៥០០លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here