Balactan ទឹកដោះគោ​ម្សៅ​គ្មាន​ជាតិ​សណ្ដែក​កំពុង​ពង្រីក​ទីផ្សារ​នៅ​កម្ពុជា

0

ដោយៈ គង់ ម៉ា​លីន

ភ្នំពេញៈ ម្សៅ​ទឹកដោះគោ បា​ឡាក់​តាន់ នូ​ទ្រី​សិន ដែល​ផលិត​ដោយ​សាជីវកម្ម​ផ្នែក​ចំនីអាហារ​របស់​ប្រទេស​អេ​ស្ប៉ា​ញ ដោយ​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត នៃ​ចង្វាក់​ផលិតកម្ម និង​ការអភិវឌ្ឍន៍​ស្រាវជ្រាវ លើ​គ្រប់​ផលិតផល​របស់ខ្លួន រហូត​ក្លាយជា​ម៉ាក​សញ្ញា​ឈានមុខ ឈរ​នៅ​លំដាប់​លេខ១ នៅ​ទ្វីបអឺរ៉ុប លើ​ការផ្គត់ផ្គង់​ប្រភេទ​ទឹកដោះគោ​ម្សៅ​សំរាប់​ទារក​ដែល​គ្មាន​ជាតិ​សណ្តែក។

ទឹកដោះគោ​ម្សៅ បា​ឡាក់​តាន់ ព្រី​មៀម​ហ្គោល (Balactan Premium Gold) គឺជា​ទឹកដោះគោ​ម្សៅ ដែលមាន​រូបមន្ត​ឈានមុខ​គេ ដោយ​រួមបញ្ចូល​នៅ ជីវជាតិ​ចិញ្ចឹម ដែល​បំពេញ​នូវ តំរូវការ​នៃ​ការលូតលាស់ ទៅតាម​វ័យនីមួយៗរបស់​កុមារ។

អគ្គនាយិកា​ក្រុមហ៊ុន MYSL C, Ltd លោកស្រី ថេ​ង សុខលី បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី១២ តុលា​កន្លងមក​ថា ចំណុចខ្លាំង​របស់​ទឹកដោះគោ​ម្សៅ បា​ឡាក់​តាន់ ព្រី​មៀម​ហ្គោល គឺមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ឈរ​នៅ​លំដាប់​កំពូល​នៅក្នុង​ទ្វីបអឺរ៉ុប ដោយបាន​ទទួលស្គាល់​ពី​ស្ថាប័ន និង​អង្គការ​សុខភាព​ជាច្រើន រហូត​ទទួលបាន​វិញ្ញាបនបត្រ បញ្ជាក់​ពី​គុណភាព និង​គុណសម្បត្តិ នៃ​ផលិតផល​រហូតដល់​ចំនួន៧ផ្សេង។

លោកស្រី​បាន​បញ្ជាក់ថា “អ្វីដែល​ពិសេស និង​កាន់តែ​មានគុណ​ប្រយោជន៍​ចំពោះ​សុខភាព​ខួរក្បាល ប្រាជ្ញារ​ស្មារតី និង​រាងកាយ គឺ​វត្ថុធាតុដើម​ចាំបាច់​ដែល​បាន​ចំរាញ់​ចេញពី​ប្រភេទ​បន្លែ ផ្លែឈើ​សរីរាង្គ​មិនមាន​សារធាតុ​អវិជ្ជមាន ដល់​គុណភាព​និង​បរិស្ថាន” ។

រោងចក្រ​ផលិត​ម្សៅ​ទឹកដោះគោ​នេះ បាន​ផលិតឡើង​យ៉ាង​សំរិតសំរាំង​បំផុត ដើម្បី​ផ្តល់​ការលូតលាស់​ដល់​ទារក និង​កុមា​រទាំង​សតិបញ្ញា​ស្មារតី។ ផលិតផល​នេះ​មាន​ចំនួន៣ប្រភេទ សំរាប់​ទារក និង​កុមារ​ដូចជា ទី១ ផលិតផល​ទឹកដោះគោ Balactan លេខ១ ប្រើប្រាស់​សំរាប់​កុមារ​ចាប់ពី០ខែ រហូតដល់៦ខែ។ ទី២  Balactan លេខ2  ប្រើប្រាស់​សំរាប់​កុមារ​ចាប់ពី៦ខែ រហូតដល់១២ខែ និង​ទី៣ Balactan លេខ៣ សំរាប់​កុមារ​ចាប់ពី ១២ខែ រហូតដល់៣៦ខែ។

លោកស្រី​បន្តថា “ដោយសារ​ខ្ញុំ​ជា​ម្តាយ ដែលមាន​បុត្រ​ចំនួន៤នាក់ ហេតុនេះ​ការប្រើប្រាស់​ផលិតផល​អ្វីមួយ ខ្ញុំ​តែងតែ​យកចិត្តទុកដាក់​បំផុត លើ​ការលូតលាស់​សុខភាព​ស្មារតី​របស់​ពួកគេ ដូច្នេះហើយ ទើប​ខ្ញុំ​សម្រេច​នាំចូល​ផលិតផល​នេះ​មក​កម្ពុជា ដើម្បី​ផ្តល់ជូន​អ្នក​ម្តាយ​គ្រប់រូប នូវ​ផលិតផល​សំរាប់​កូន​ចា​ទីស្រលាញ់​របស់​ពពួក​គេ។លោកស្រី​បន្ថែមថា “ខ្ញុំ​ក៏បាន​ប្រើប្រាស់​ផលិតផល Balactan Premium Gold ដើម្បី​ផ្តល់​ការលូតលាស់​ដល់​កូន​របស់ខ្ញុំ​ឲ្យ​មាន​សុខ​ភាពល្អ ប្រាជ្ញា​វាងវៃ​ផងដែរ” ។

មាន​សារធាតុ Prebiotic ជំនួយ​ដល់​ការលូតលាស់​បាក់តេរី​ល្អ ក្នុង​ពោះវៀន ដែល​ជួយ​អោយ​ការ​ស្រូបយក​សារធាតុចិញ្ចឹម​បានល្អ និង​ងាយ​បន្ទោ​របង់ រួម​ជាមួយនឹង​សារធាតុ Nucleotides ជំនួយ​ដល់​ការបង្កើត​នៅ​កោសិការ​សរីរាង្គ (ឌី​អេ​ន​អេ និង អរ​អេ​ន​អេ)។

នៅក្នុង​វត្ថុធាតុដើម​មិនមាន​សារជាតិ​ប្រេងដូង (Palm Oil Free) ជួយ​អោយ​កុមារ​ស្រូបយក ឌី​អេ​ច​អេ និង​កាល់ស្យូម​បាន​កាន់តែ​ប្រសើរ កាត់បន្ថយ​អត្រា​ជំងឺ​ពុក​ឆ្អឹង​នា​ថ្ងៃ​អនាគត និង​ជួយ​អោយ​ស្រួល​បន្ទោ​របង់ មាន​ជាតិ Taurine ជួយ​ទ្រទ្រង់​ដល់​ការលូតលាស់​ខួរក្បាល ភ្នែក និង​បេះដូង។

មាន DHA ជួយ​ដល់​ការលូតលាស់​ខួរក្បាល និង​ប្រាជ្ញា​ស្មារតី ហើយ​ថែមទាំង​មាន Calcium ជំនួយ​ដល់​ការ​លូត​កម្ពស់​យ៉ាង​ល្អប្រសើរ។

អតិថិជន ក៏ដូចជា​អ្នកប្រើប្រាស់ ពិសេស​អ្នក​ម្តាយ​គ្រប់រូប ដែល​ចង់បាន​បុត្រ​ធីតា​មាន​សុខ​ភាពល្អ គួរ​ឲ្យ​ស្រលាញ់ សូម​ទំនាក់ទំនង​លេខ​ទូរស័ព្ទ៖ 087 924 777, 078 925 777 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here