វត្តមានផ្លូវថ្មីមួយភ្ជាប់មហាវិថីឈ្នះឈ្នះកំពុងពង្រីកសក្ដានុពល និងទាក់ទាញការវិនិយោគក្នុងវិស័យលំនៅដ្ឋាន

0

ដោយ រ៉ាណេត

ភ្នំពេញៈ គម្រោងសាងសង់ផ្លូវថ្មីមួយខ្សែ ដែលមានទទឹងទំហំ៣០ម៉ែត្រ តភ្ជាប់ពីតំបន់ម្ដុំផ្សារទំនើប AEON2 ដល់មហាវិថីឈ្នះឈ្នះដែលកំពុងដំណើរការសាងសង់យ៉ាងមមាញឹកនាពេលនេះកំពុងតែជួយបង្កើនភាពទាក់ទាញលើការវិនិយោគនិងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានគួរឱ្យកត់សម្គាល់។

អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ EASY Property Investment លោកម៉មសិរីបញ្ញាបានមានប្រសាសនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០២០នេះថាតាមរយៈផ្លូវថ្មីមួយខ្សែនេះនឹងជួយចូលរួមលើកកម្ពស់សក្ដានុពលនៅក្នុងតំបន់ផ្ទាល់ក៏ដូចជាតំបន់ដែលស្ថិតនៅជុំវិញផងដែរដែលវាកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាការដឹកជញ្ជូនផងដែរ។

លោកបន្តថា ជាធម្មតា នៅតំបន់ណាក៏ដោយ ឱ្យតែមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ងាយស្រួលធ្វើចរាចរណ៍ គឺមានលំហូរមនុស្សចូលទៅរស់នៅច្រើន ហើយកំណើននៃចំនួនមនុស្សក៏ជាផ្នែកមួយ ជួយកម្ពស់ដល់ការអភិវឌ្ឍវិស័យលំនៅដ្ឋានផងដែរ។ លោកបន្តថា បច្ចុប្បន្ននៅប៉ែកខាងជើងក្រុង គឺកំពុងមានភាពរីកចម្រើនផ្នែកវិស័យលំនៅដ្ឋានច្រើន ដោយសារតែជាតំបន់ជាយក្រុង និងមានហេដ្ឋារចនាសម្ព័ន្ធច្រើន ហើយភាពរីកចម្រើននេះបាន និងកំពុងសាយភាយរហូតដល់ខណ្ឌព្រែកព្នៅ

បច្ចុប្បន្ននេះ ក្រៅពីបណ្តាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនខ្សែរ នៅក្នុងតំបន់ព្រែកព្នៅក៏មានគម្រោងអភិវឌ្ឍន៍ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើបធំៗនៅព័ទ្ធជុំវិញ ដូចជាផ្សារទំនើប AEON2 វិមានសែនសុខ ផ្សារ Makro ផ្សារទំនើប Global House និងផ្សារជីបម៉ុង ជាដើម។ ដោយឡែកឆ្លងស្ពានទៅកាន់តំបន់ត្រើយម្ខាង មានទីក្រុងរណប លីយ៉ុងផាត់ មានសួនទឹកកម្សាន្តដ៏ធំលំដាប់អន្តរជាតិ ដែលទាំងអស់នេះសុទ្ធតែជួយបង្កើនភាពទាក់ទាញតំបន់ព្រែកព្នៅ។

វិសាលភាពនៃទីផ្សារលំនៅដ្ឋានក្នុងតំបន់ព្រែកព្នៅត្រូវបានគេមើលឃើញថាកំពុងតែមានភាពទាក់ទាញយ៉ាងខ្លាំងទាំងការអភិវឌ្ឍន៍និងតម្រូវការទីផ្សារដោយសារតែភាគច្រើននៃគម្រោងអភិវឌ្ឍន៍ជាប្រភេទលំនៅដ្ឋានតម្លៃសមរម្យក្នុងចន្លោះចាប់ពីជាង៦ម៉ឺនដុល្លាររហូតដល់ជាង១០ម៉ឺនដែលតម្លៃនេះនៅតែផ្តល់ឱកាសនិងផលចំណេញដល់អតិថិជនទាំងអ្នកទិញសម្រាប់ស្នាក់នៅក៏ដូចជាអ្នកទិញសម្រាប់ទុកវិនិយោគបន្ត។

ជាក់ស្ដែងដូចជាគម្រោងអភិវឌ្ឍន៍បុរី ខេស៊ី ដែលកំពុងទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់។

បុរីខេស៊ីអំណោយផលដល់ការរស់នៅនិងប្រកអាជីវកម្មគ្រប់ប្រភេទដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថីឈ្នះឈ្នះនៃទីក្រុងមរតកសម្ដេចតេជោឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤។

បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ / ០៨៩ ៧៨ ៧៧ ២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here