សេចក្ដីប្រកាសព័ត៌មាន៖ URM បើកសម្ពោធការិយាល័យថ្មីជាផ្លូវការនៅក្នុងគម្រោងខុនដូរ Urban Village

0

ភ្នំពេញ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០

ក្រុមហ៊ុនគ្រប់គ្រងអចនទ្រព្យ Urban Rental Management (URM) មានសេចក្ដីរីករាយសូមប្រកាសពីការបើកសម្ពោធជាផ្លូវការការិយាល័យថ្មីរបស់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ស្ថិតនៅក្នុងគម្រោង Urban Villageនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែនក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។

URM ដែលបានបង្កើតឡើងក្នុងខែមេសាឆ្នាំ២០២០ គឺជាទីភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យផ្ដាច់មុខនៃគម្រោង Urban Villageដោយគោលដៅចម្បងរបស់ខ្លួនគឺជួយសម្រួលនិងជួយឱ្យម្ចាស់អចលនទ្រព្យអាចស្វែងរកអ្នកជួលគេហដ្ឋានរបស់ពួកគាត់។

URM ផ្ដល់សេវាកម្មសំខាន់ៗជាច្រើនជំនួសម្ចាស់អចលនទ្រព្យដូចជា ការផ្សព្វផ្សាយអចលនទ្រព្យ ការស្វែងរកអ្នកជួល ការរៀបចំកិច្ចសន្យាជួល ការប្រមូលឈ្នួលផ្ទះ និងការថែទាំអចលនទ្រព្យជាដើម។ លើសពីនេះ URM មានផ្ដល់ជូនកញ្ចប់សេវាកម្មដាច់ដោយឡែកមួយទៀតដូចជាការផ្គត់ផ្គង់សម្ភារៈ និងសម្អាតគេហដ្ឋាន និងការបោកគក់សម្លៀកបំពាក់ជាដើម ដើម្បីធានាដល់ភាពងាយស្រួលរបស់អ្នកជួលអចលនទ្រព្យនៅក្នុងខុនដូរ Urban Village

លោកស្រី Janus Fung នាយិកានៃក្រុមហ៊ុនគ្រប់គ្រងអចនទ្រព្យ URM មានប្រសាសន៍ថា៖ «ក្រុមហ៊ុនយើងមានលក្ខណៈពិសេសជាងភ្នាក់ងារគ្រប់គ្រងអចលនទ្រព្យដទៃទៀតត្រង់ថា យើងធ្វើកិច្ចការងារសំខាន់ៗជាច្រើនជំនួសម្ចាស់អចលនទ្រព្យដើម្បីផ្ដល់ភាពងាយស្រួលដល់ពួកគាត់។ ចាប់តាំងពីURMបានបង្កើតឡើង យើងទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើមពីសំណាក់ម្ចាស់ផ្ទះ និងអ្នកជួល ដោយសារតែភាពជំនាញប្រកបដោយវិជ្ជាជីវៈខ្ពស់របស់យើងនៅក្នុងវិស័យនេះ។»


លោកស្រី Janus Fung បានបន្ថែមទៀតថាយើងនឹងទទួលបានភាពជោគជ័យយ៉ាងខ្លាំងបន្ថែមទៀត ដោយសារតែយើងមានការសហការគ្នាយ៉ាងល្អជាមួយខុនដូរUrban Village យើងមានក្រុមទីផ្សារឌីជីថលដែលមានប្រសិទ្ធភាព និងជឿទុកចិត្តបាន និងក្រុមការងារលក់ដែលមានបទពិសោធន៍ច្រើនឆ្នាំ រួមទាំងសេវាកម្មល្អប្រសើរដែលយើងផ្ដល់ឱ្យអតិថិជនរបស់យើងប្រកបដោយប្រសិទ្ធភាពខ្ពស់។

URMមានក្រុមអ្នកជំនាញអាជីពបទពិសោធន៍ច្រើនឆ្នាំជាច្រើនដូចជា មេធាវីដែលមានឯកទេសខាងគ្រប់គ្រងឯកសារផ្លូវច្បាប់ គណនីយ្យករ ដែលមានបទពិសោធន៍ខាងហិរញ្ញវត្ថុច្បាស់លាល់ អ្នកគ្រប់គ្រងអចលនទ្រព្យដែលមានបទពិសោធន៍យូរឆ្នាំខាងគ្រប់គ្រងអចលនទ្រព្យ អ្នកឯកទេសទីផ្សារឌីជីថលលំដាប់អន្តរជាតិ និងក្រុមថែទាំអចលនទ្រព្យដែលមានបទពិសោធន៍ទូលំទូលាយខាងតំឡើង និងជួសជុលសម្ភារផ្សេងៗនៅក្នុងគេហដ្ឋាន។

LEAVE A REPLY

Please enter your comment!
Please enter your name here