កម្ពុជារំពឹងថាវិស័យទេសចរណ៍សម្រេចបានកំនើនជាថ្មីនៅឆ្នាំ២០២១ ដោយសារ កត្តាមួយចំនួន

0

ដោយ ហ្សូលី

ភ្នំពេញៈ កម្ពុជារំពឹងយ៉ាងមុតមាំថា ភ្ញៀវទេសចរណ៍បរទេស ក៏ដូចជា វិស័យទេស ចរណ៍ទាំងមូល និងកម្រើកសារជាថ្មីនៅឆ្នាំ២០២១ ប្រសិនបើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ អាចមកដល់កម្ពុជា។ នេះបើតាមឱ្យដឹងពីអ្នកនាំពាក្យក្រសួងទេសចរណ៍។

យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញឱ្យដឹងថា គិតចាប់ពីខែមករារហូតដល់ខែកញ្ញា ឆ្នាំនេះ តំបន់បេតិកភ័ណ្ឌអង្គរទទួលភ្ញៀវទេសចរ បានចំនួនត្រឹម ៩៩៦,២៤១នាក់តែប៉ុណ្ណោះ ពោលធ្លាក់ចុះ៧៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩កន្លងទៅ។ របាយការណ៍ដដែលបន្តថា រីឯចំណូលវិញ កម្ពុជាទទួលបានថវិកាប្រមាណជាង១៨លានដុល្លារ ពីការលក់សំបុត្រក្នុងឆ្នាំនេះធ្លាក់ចុះ៧៥ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអ្នកនាំពាក្យ លោក ទេព សុភ័ក្រ បានមានប្រសាសន៍ថា ក្នុងមួយថ្ងៃតំបន់អង្គរ មានភ្ញៀវទេសចរប្រហែល៩០០០នាក់ តែប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែថ្មីៗនេះ ធ្លាក់ចុះកាន់តែខ្លាំងគឺមានត្រឹម៧០នាក់ ទេ ដែលសុទ្ធសឹងជាជនបរទេសរស់នៅនិងប្រកបជំនួញនៅកម្ពុជា។

លោកបន្តថា “បច្ចុប្បន្នភ្ញៀវទេសចរក្នុងស្រុក គឺជាប្រភពដ៏សំខាន់សម្រាប់តំបន់ទេសចរណ៍ ហើយលោករំពឹងថា តួរលេខធ្លាក់ចុះនេះនឹងហក់ឡើងខ្ពស់សារជាថ្មី នៅត្រីមាសទី១ ឆ្នាំ២០២១ ប្រសិនបើវ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចមកដល់ប្រទេសកម្ពុជា”។

អ្នកនាំពាក្យរូបនេះព្យាករណ៍ទៀតថា ចិនគឺជាប្រភពចំណូលទេសចរណ៍ដ៏ធំសម្បើម សម្រាប់បណ្តារប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោយពីវិបត្តិកូវីដបានបញ្ចប់ទៅ។ ហើយចិនមិនត្រឹមតែជាប្រភពទីផ្សារ សម្រាប់ទេសចរណ៍កម្ពុជាតែមុខមុខនោះទេ ប៉ុន្តែសំខាន់រាល់វិស័យ និងមានសម្ព័ន្ធភាពយ៉ាងជិតស្និទជាមួយកម្ពុជា។

រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ គឺជាគោលដៅទេសចរណ៍យ៉ាងសំខាន់ហើយភ្ញៀវទេសចរបរទេសណា ក៏ប៉ងទៅកម្សាន្តនៅទីនោះដែរ។ ជាអកុសល ដោយសារវិបត្តិជំងឺកូវីដ១៩ បានបណ្តាលឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះយ៉ាងគំហុក នៅរយៈពេល៩ខែឆ្នាំនេះ​។ ហេតុនេះជម្រុញឱ្យកម្ពុជា ត្រូវដាក់បម្រាមនិងរឹតបណ្តឹងការធ្វើដំណើរ ចេញចូលប្រទេសកម្ពុជាចំពោះអ្នកធ្វើដំណើរ ចាប់តាំងពីខែមិនា ឆ្នាំ២០២០កន្លងទៅ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here