សម្តេចតេជោ៖ រដ្ឋាភិបាលនឹងពិនិត្យគម្រោងវិនិយោគអគ្គិសនីធំៗចំនួន ២ នៅចុងសប្តាហ៍នេះ

0

ដោយ៖វុត្ថា

ភ្នំពេញ៖ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលនឹងចាប់ផ្តើមពិនិត្យលើគម្រោងវិនិយោគវិស័យអគ្គិសនីធំៗចំនួន ២ នៅចុងសប្តាហ៍នេះ ។

សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណរដ្ឋមន្ត្រី នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០នេះ ឱ្យដឹងថា យោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាំ ចុះថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២០នេះ នឹងបន្ថែមនូវរវបៀបវរៈថ្មីមួយទភ ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា របៀបវារៈថ្មីមនេះ ស្តីពីការអភិវឌ្ឍន៍គម្រោងវារីអគ្គិសនីស្ទឹងតាតៃ លើអនុភាព ១៥០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគសាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០ មេហ្គាវ៉ាត់ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបង ទៅព្រំដែនកម្ពុជា-ថៃ ។

បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងដែរថា គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ចុងសប្តាហ៍នេះ ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈដូចខាងក្រោម៖
១-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និង ៣-បញ្ហាផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here