រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មស្នើសភាពាណិជ្ជកម្មអឺរ៉ុបចូលរួមព្រឹត្តិការណ៍ធុរកិច្ចសំខាន់ៗនៅកម្ពុជា

0

ដោយ ៖ វុត្ថា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសពាណិជ្ជកម្ម បានលើកទឹកចិត្តឲ្យប្រតិភូនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាចូលរួមកម្មវិធី ឬព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្ម និងជំនួបពាណិជ្ជកម្មជាមួយអ្នកធុរកិច្ចកម្ពុជា និងបានស្នើឲ្យកិច្ចសហប្រតិបត្តិការពីសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាក្នុងការចូលរួមក្នុងការរៀបចំវេទិកាធុរៈកិច្ចនានានៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។

លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍បែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo Brinzer ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២០នេះ ដើម្បីពិភាក្សាការងារ និងពង្រឹកកិច្ចសហប្រតិបត្តិការជាមួយក្រសួងពាណិជ្ជកម្ម។

លោករដ្ឋមន្ត្រីបន្តថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងពាណិជ្ជកម្ម និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជាកន្លងមក ក៏ដូចជាធ្វើបច្ចុប្បន្នភាពជូនអំពីការអនុម័តច្បាប់ថ្មីៗ ដូចជា ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ការពារអ្នកប្រើប្រាស់ និងការរៀបចំសេចក្ដីព្រាងច្បាប់ប្រកួតប្រជែងជាដើម។
លោករដ្ឋមន្ត្រីបន្ថែមថាកម្ពុជាបានចរចារបញ្ច់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយសាធារណរដ្ឋប្រជាមានិតចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងចរចាជាមួយសាធារណរដ្ឋកូរ៉េ និងការត្រៀមចរចាជាមួយប្រទេសជាដៃគូសំខាន់ៗដទៃទៀតជាដើម។

លោក Tassilo Brinzer ប្រធានថ្មីនៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង និងលទ្ធផលដ៏ល្អដែលកម្ពុជាទទួលបានការអនុម័តច្បាប់ខាងលើនេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ ដើម្បីធានាភាពជឿជាក់សម្រាប់អ្នកធុរកិច្ច និងវិស័យពាណិជ្ជកម្មនៅកម្ពុជានាពេលអនាគត។

លោកបន្តថា គោលការណ៍របស់ក្រុមហ៊ុនអឺរ៉ុប គឺការប្រើប្រាស់ថាមពលកើតឡើងវិញ និងការកាត់បន្ថយកម្រិតឧស្ម័នកាបូនឌីអុកស៊ីតឱ្យមក ០ភាគរយ ក្នុងឆ្នាំ២០៣០ នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ លោកប្រធានក៏បានយល់ព្រមក្នុងការជួយរៀបចំវេទិកាធុរៈកិច្ចនៅក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ដោយទទួលអញ្ជើញវាគ្មិនអន្តរជាតិចូលរួមក្នុងវេទិកានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here