សម្តេចតេជោដាក់ចេញបទបញ្ជឲ្យរដ្ឋមន្រ្តីបួនរូបចុះស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ឋជាបន្ទាន់ក្រោយបញ្ចប់ទឹកជំនន់

0

        ដោយស៊ីវ ម៉េង

        ភ្នំពេញៈ ជាមួយនឹងការសម្រួលលើបញ្ហាលំបាករបស់ប្រជាពលរដ្ឋ និងជំរុញឲ្យ​សកម្មភាពសេដ្ឋកិច្ចដំណើរការកាន់តែល្អប្រសើរ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី​នៃកម្ពុជា ដាក់បទបញ្ជាឲ្យរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ឋបួនរូប ចុះពិនិត្យនិងចាប់ផ្តើមស្តារឡើង​វិញនូវហេដ្ឋារចនាសម្ព័ន្ឋដែលរងការខូចខាតដោយសារទឹកជំនន់។

ក្នុងពិធីសម្ភោធបើកការដ្ឋានសាងសង់ស្ពានតភ្ចាប់រវាងទីក្រុងកោះពេជ្រ និងកោះ​នរា និងស្ពាតភ្ជាប់ផ្លូវជាតិលេខ១នាព្រឹកថ្ងៃទី២៦ តុលានេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទឹកជំនន់បានធ្វើឱ្យខូចផ្លូវជាតិ ផ្លូវលំ និងទំនប់ផ្សេងៗបានរងការខូចខា។ សម្តេចតេជោ បានណែនាំរដ្ឋមន្ត្រី សាធារណការ និងដឹកជញ្ជូន, រដ្ឋមន្ត្រីធនធានទឹក និងឧតុនិយម, រដ្ឋមន្ត្រីអភិវឌ្ឍន៍ជនបទ និងរដ្ឋមន្ត្រីកសិកម្ម មិនត្រូវរង់ចាំការវាយតម្លៃពីតាមមន្ទីរនានាទេ ត្រូវចាត់មន្ត្រីរដ្ឋលេខាធិការចុះទៅវាយតម្លៃដោយផ្ទាល់។

សម្តេចតេជោបានថ្លែងថា “រដ្ឋមន្ត្រីទាំង៤ ត្រូវធ្វើសកម្មភាពភ្លាមៗ ដើម្បីជួសជុល និងតភ្ជាប់ផ្លូវ ស្ពាន ដែលខូចខាតជូនប្រជាពលរដ្ឋ”។ សម្តេចបន្តថា “ការដោះស្រាយរឿងទឹកជំនន់មិនមែនបញ្ចប់ត្រឹមការចែកជំនួយនោះទេ”។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលជាការដោះស្រាយសំខាន់សម្រាប់ប្រជាពលរដ្ឋរងការជន់លិច គឺការបង្កឱកាសឱ្យពួកគាត់អាចដាំដុះឡើងវិញបាន។

សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឱ្យចុះសិក្សាបន្ទាន់ ពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយដាក់ចេញដំណោះស្រាយបន្ទាន់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា “ត្រូវការថវិកាប៉ុន្មាន ក៏ត្រូវតែទម្លាក់ទៅ ដើម្បីដោះស្រាយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here