ខេត្តមណ្ឌលគិរីបើកដំណើរការ «ផ្សារចុងសប្តាហ៍» ក្នុងគោលបំណងលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ

0

ដោយ ៖ ហ្សូលី

មណ្ឌលគិរី ៖ មន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរីបានបើកដំណើរការផ្សារចុងសប្តាហ៍ខ្នាតតូច ក្នុងគោលបំណងជម្រុញផលិតផលកសិផលរបស់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាលើកស្ទួយកម្រិតជីវភាព និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋទូទាំងខេត្ត។

ផ្សារនេះមានចំនួន ២០ ស្តង់ ដាក់លក់នូវប្រភេទកសិផលសុវត្ថិភាព រួមមានត្រីសាច់ បន្លែ ផ្លែឈើគ្រប់មុខ នៅ រៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង០៦ ព្រឹក ដល់ ម៉ោង០៦ ល្ងាច ស្ថិតនៅទីតាំងសួនច្បារសែនមនោរម្យ ក្បែររូបសំណាកដំរីដែក។

អភិបាលរងខេត្តមណ្ឌលគិរី លោក ជាក់ ម៉េងហ៊ាង បានឱ្យដឹងថា ផ្សារចុងសប្ដាហ៍នេះនឹងបើកទូលាយ អនុញ្ញាតឱ្យប្រជាកសិករយកកសិផលទៅលក់នៅលើទីផ្សាររៀងរាល់ចុងសប្តាហ៍ ។ ជាមួយគ្នានេះ លោកក៏បានជំរុញ និងលើកទឹកចិត្តប្រជាកសិករឱ្យខិតខំថែមទៀតដើម្បីបានចំណូលបន្ថែម សម្រាប់លើកស្ទួយ ជីវភាពគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារឱ្យមាននិរន្តរភាព ។

លោក លឹម ស្រេង ប្រធានមន្ទីរពាណិជ្ជកម្មខេត្តមណ្ឌលគិរីបានឱ្យដឹងថា ការបើកដំណើរការផ្សារចុងសប្ដាហ៍ នេះ ក្នុងគោលបំណង ដើម្បីលើកកម្ពស់តម្លៃកសិផលក្នុងស្រុកនៅលើទីផ្សារ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករខ្នាតតូចក្នុងមូលដ្ឋាន និងជួយផ្សព្វផ្សាយពីផលិតផលកសិកម្មផលិតដោយប្រជាសហគមន៍កសិកម្ម និង សហគ្រាសនានាដែលគាំទ្រដោយគម្រោងជំរុញទីផ្សារកសិកម្មខ្នាតតូច។

លោកបានបន្ថែមថា ផ្សារចុងសប្តាហ៍នេះមិនត្រឹមតែផ្ដល់ប្រាក់ចំណូលប៉ុណ្ណោះទេ តែក៏ជាកន្លែងសម្រាប់ឱ្យ អ្នកប្រើប្រាស់បានទិញផលិតផលដែលមានប្រភពច្បាស់លាស់។ មន្ទីរពាណិជ្ជកម្មបានសហការជាមួយមន្ទីរ កសិកម្មខេត្តរាល់កសិផលដែលយកមកលក់ សុទ្ធតែមានបិទតែមសម្គាល់ចៀសវាងការនាំយកផលិតផលពី ខាងក្រៅខេត្តមកលក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here