ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្រាប់តែតំបន់ព្រែកព្នៅ ដែលស្ថិតនៅប៉ែកខាងជើងរាជធានីភ្នំពេញ បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតូច ធំមិនក្រោម២០ទីតាំងនោះ កំពុងដំណើរការសាងសង់ ដើម្បីបំពេញតម្រូវការទីផ្សាររបស់ខ្លួន ហើយក្នុងនោះ គម្រោងអភិវឌ្ឍន៍លំនៅឋានបែបទាន់សម័យរបស់បុរី ខេស៊ី ត្រូវបានគេមើលឃើញថា មានភាពទាក់ទាញ ខណៈដែលការសាងសង់ជិតបានបញ្ចប់ជាស្ថាពរ។

-->
តាមការឱ្យដឹងពីបុគ្គលិកផ្នែកលក់គម្រោងបុរី ខេស៊ី ដែលកំពុងពន្លឿនការសាងសង់ និងទទួលបានការចាប់អារម្មណ៍ ពីសំណាក់អតិថិជនយ៉ាងច្រើន កញ្ញា ឡេង ម៉ាឡា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ថា ខណ្ឌព្រែកព្នៅពេលនេះ បានក្លាយទៅជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃសមរម្យ មិនចាញ់តំបន់ភាគខាងលិចរាជធានីភ្នំពេញនោះឡើយ។
កញ្ញាបានបញ្ជាក់ថា “តាមខ្ញុំដឹងពេលនេះមានគម្រោងតូចធំ ដែលសាងសង់លំនៅដ្ឋានមិនតិចជាង២០គម្រោងនោះទេ ហើយតម្លៃក៏មានភាពខុសគ្នាផងដែរ អាស្រ័យទៅតាមទីតាំង និងម៉ូដផ្ទះនៅក្នុងគម្រោង” ។ កញ្ញាបន្តថា “យ៉ាងយូរត្រឹម១ឆ្នាំ ឬ២ឆ្នាំទៀត តំបន់ព្រែកព្នៅ អាចនឹងក្លាយទៅជាក្រុងថ្មីមួយទៀត ចំណុះឱ្យរាជធានីភ្នំពេញ ដោយសារតែកំណើនប្រជាជនមករស់នៅកាន់តែច្រើន ហើយហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាអគារពាណិជ្ជកម្ម ផ្លូវថ្នល់សំខាន់ៗមានច្រើនខ្សែ ងាយស្រួលក្នុងក្នុងធ្វើដំណើរចេញចូលក្រុង និងចេញទៅតាមបណ្តាខេត្តផ្សេង” ។
បុរី ខេ ស៊ី អំណោយផលដល់ការរស់នៅ និងប្រកអាជីវកម្មគ្រប់ប្រភេទ ដោយសារតែស្ថិតនៅជាប់ផ្លូវធំទំហំ៣០ម៉ែត្រ ជាផ្លូវតភ្ជាប់រវាងផ្លូវជាតិលេខ៥និងមហាវិថី ឈ្នះ ឈ្នះ នៃទីក្រុងមរតកសម្ដេចតេជោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ។ បន្ថែមពីនេះ ទីតាំងរបស់បុរី ខេ ស៊ី មានហ៊ុព័ទ្ធទៅដោយទីប្រជុំជនជាច្រើន ដូចជា ខាងក្រោយមានផ្សារព្រែកព្នៅចាស់ នៅខាងមុខជាប់ផ្លូវ មានផ្សារព្រែកព្នៅ សាលារៀនរដ្ឋ និងឯកជន មណ្ឌលសុខភាព គ្លីនិកឯកជន និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងជាច្រើន បន្ថែមដោយគម្រោងអភិវឌ្ឍបឹងតាម៉ោក និងតំបន់អភិវឌ្ឍរមណីយដ្ឋានគំរូ នៅតំបន់ជាយក្រុងនៃភ្នំប្រសិទ្ធិ ដែលជាគម្រោងអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។

លំនៅដ្ឋាននៅក្នុង ខេស៊ី ត្រូវបានសាងសង់ឡើងជា៣ប្រភេទ រួមមានប្រភេទ Link House, Shop House និងប្រភេទ Twin Villa ដែលសុទ្ធតែសមស្របទៅនឹងការរស់នៅដែលពោរពេញទៅដោយផាសុកភាពខ្ពស់ទាំងអស់។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងបានតាមរយៈទូរស័ព្ទលេខ ៖ ០៩៣ ៦៦១ ១៥០ / ០១៦ ៧៣ ១៦ ៦១ ៕
