សម្តេចក្រឡាហោម ស ខេងស្នើរុស្សីរៀបចំចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយកម្ពុជានាពេលអនាគត

0

ដោយវុត្ថា

ភ្នំពេញៈ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  បានស្នើដល់ភាគីរុស្ស៊ី រៀបចំចរចារកិច្ចព្រមពាណិជ្ជកម្មសេរី ជាមួយកម្ពុជានាពេលខាងមុខ ខណៈដែលកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងនេះ ជាមួយភាគីចិន និងកំពុងចរចារជាមួយភាគីកូរ៉េ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី នៅក្នុងជំនួបពិភាក្សាការងារជាមួ​យ លោកAnatoly BOROVIK ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា កាលពីម្សិលមិញនេះឱ្យដឹងថា  ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ កម្ពុជាកំពុងខិតខំស្វះស្វែងរកដៃគូសេដ្ឋកិច្ច ដោយនាពេលកន្លងទៅនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីចិន ហើយនាពេលខាងមុខជាមួយសាធារណរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង។

សម្ដេចក៏សង្ឃឹមថាភាគីរុស្ស៊ី និងកម្ពុជា ក៏អាចនឹងមានកិច្ចព្រមព្រៀងនេះដែរ ដើម្បីបង្កើនទំហំសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានឱ្យដឹងថា អ្វីដែលកម្ពុជាស្នើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសនានា ដូចជាប្រទេសរុស្សី ជាយុទ្ធសាស្ត្រដ៏ល្អសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងធ្វើ និងគួរតែធ្វើ ដើម្បីជំរុញការនាំចេញនូវផលិតផលរបស់កម្ពុជា ។

លោកបណ្ឌិតបន្តថា  កន្លងមកនេះកម្ពុជា បាននាំចេញទៅកាន់រុស្សីមានតែផលិត​ផលកសិកម្ម និងសម្លៀកបំពាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់រស្សីវិញបាននាំនូវគ្រឿងចក្រ និងផលិតកម្មធំៗចូលមកកម្ពុជា  ដែលបានកន្លងមកនេះ។ ម៉្យាងទៀត វាជាផលលំបាកនិងប្រកបដោយរលូនផងដែរ ព្រោះប្រទេសរុស្សីស្ថិតនៅឆ្ងាយ ។

មន្ត្រីជាន់ជាន់នៃក្រសួងពាណិជ្ជកម្ម  បានឱ្យដឹងដែរថា “កន្លងមកនេះ កម្ពុជាបានបង្កើតក្រុមការងារក្នុងការចរចារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយភាគីរុស្សី មកដល់ពេលនេះ មិនទាន់មានការបើកចរចារនៅឡើយទេ ប៉ុន្តែបាននឹងកំពុងត្រៀមចរចារផងដែរ”។លោកបន្តថា “ជំហ៊ានដំបូងនេះ កម្ពុជាបានធ្វើចរចារជាមួយចិន និងកូរ៉េ ហើយក៏បានចរចារជាមួយប្រទេសនៅក្នុងតំបន់អឺរ៉ាស៊ី ដែលមានរុស្សីផងដែរ”។

សម្រាប់ទីផ្សាររុស្សី យើងបាននាំចេញទំនិញទៅកាន់ច្រើន ដូចជាស្រូវអង្ករ កៅស៊ូ ល្ងរ សណ្តែក ដែលជាគ្រាប់ធុញជាតិផងដែរ ដែលបញ្ចុប្បន្ននេះ យើងបនាំចេញនូវផលិផលសម្លៀកបំពាក់ទៅកាន់រុស្សីផងដែរ។

លោកបន្ថែមថា “នៅពេលដែលយើងបានចរចារជាមួយរុស្សី និងធ្វើឱ្យកម្ពុជាពង្រី​កទីផ្សារកាន់តែធំ ព្រមទាំងទាក់ទាញវិនិយោគិនរុស្សីបានកាន់តែច្រើនថែមទៀត”។

ទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្សី មកទល់ពេលនេះគឺមានរយៈពេល៦៤ឆ្នាំ ហើយនៅឆ្នាំក្រោយនេះគឺជាខួប៦៥ ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងរុស្ស៊ី ដោយភាគីទាំងពីរបានផ្តោតសំខាន់ ជាពិសេសលើវិស័យ អភិវឌ្ឍន៍ធនធានមនុស្ស សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ការទូត និងវិស័យដទៃទៀត ដែលនាំមកនូវការរីកចម្រើនសម្រាប់ប្រទេសទាំង២៕

LEAVE A REPLY

Please enter your comment!
Please enter your name here