អូស្រ្តាលីអនុញ្ញាតឱ្យសាងសង់អគារលំនៅឋានខ្ពស់លំដាប់ទី៤ក្នុង តម្លៃ១,១ពាន់លានដុល្លារ

0

ដោយវុត្ថា

អូស្ត្រាលីៈ រដ្ឋាភិបាលអូស្ត្រាលី បានអនុញ្ញាតជាផ្លូវការក្នុងការអនុញ្ញាត្តិ ឱ្យសាងសង់អគារលំនៅឋានខ្ពស់បំផុតទី៤ ចំនួន២ដែលមានឈ្មោះថា Elizabeth Quay នៅក្នុងតំបន់ពាណិជ្ជកម្ម តាមមាត់ទឹកនៃទីក្រុង Perth។

អគារ Elizabeth Quay នឹងក្លាយជាអគារខ្ពស់បំផុតទី៤ នៅក្នុងទីក្រុង ជាមួយនឹងការរចនាប្លង់ប្រកបដោយភាពទាក់ទាញ និងមានតែមួយគត់ ។

អគារនេះ មានកំពស់៥៨ជាន់ ដែលត្រូវបានសាងសង់ឡើងដោយការប្រើប្រាស់ចំរុះ រួមមាន ការិយាល័យ សណ្ឋាគារ៨៤បន្ទប់ និងអាផាតម៉ិនចំនួន២០០យូនីត ។ ចំណែកអារ អគារទី២ មានកំពស់២១ជាន់ដែលភាគច្រើន ជាប្រភេទការិយាល័យ ។

ក្រុមហ៊ុនអភិវឌ្ឍន៍ Brookfield បានឱ្យដឹងថា គម្រោងអគារទី២នេះ នឹងចាប់ផ្តើមបុកគ្រឹះសាងសង់មុនគេនៅពាក់កណ្តាលឆ្នាំក្រោយ។ គម្រោងអគារទាំងពីរនេះ មានតម្លៃវិនិយោគ១,១ ពាន់លានដុល្លារអាមេរិក។

លោកBen Wyatt រដ្ឋមន្ត្រីរតនាគារ និងដែនដីនៃប្រទេសអូស្ត្រាលីបានឱ្យដឹងថា គម្រោងសាងសង់អគារនេះ (Elizabeth Quay) ត្រូវបានរំពឹងថា នឹងផ្តល់ឱកាសការងារជូនពលរដ្ឋចំនួន២៥០០កន្លែង នៅក្នុងអំឡុងពេលនៃការសងសង់។

លោកបន្តថា “នៅពេលយើងនាំមនុស្សឱ្យមករស់នៅក្នុងទីក្រុង យើងត្រូវផ្ញើសារទៅកាន់ពួកគាត់ឱ្យដឹងថា ទីក្រុងបើកចំហរលើការធ្វើធុរកិច្ចគ្រប់ប្រភេទ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here