លោករិន ច័ន្ទរិទ្ឋត្រូវបានតែងតាំងជាអនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា

0

ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុនDNZ Realty លោករិន ច័ន្ទរិទ្ឋត្រូវបានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា ប្រកាសតែងតាំងជា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា(CREA)។

លោករិន ច័ន្ទរិទ្ធិ បានមានប្រសាសន៍ដោយបានថ្លែងអំណរគុណ ដល់លោកស្រី ចេវ សុឃុនប្រធានសមាគម និងលោកឃាង ពុទ្ឋីប្រធានក្រុមប្រឹក្សាភិបាលសមាគម ដែលបានផ្តល់សេចក្តីទុកចិត្ត ឲ្យលោកបានទទួលដំណែង ជាអនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា។

លោកបន្តថា លោកនឹងប្រើប្រាស់តួនាទីនេះ ដើម្បីលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឲ្យកាន់តែប្រសើរជាងមុន ការពារសិទ្ធិភ្នាក់ងារលក់ហើយនិងអតិថិជន ព្រមទាំងជម្រុញឲ្យមានការចូលរួមចំណែកបន្ថែមទៀត ពីក្រុមហ៊ុននិងភ្នាក់ងារអចលនទ្រព្យ ក្នុងកិច្ចការងារមនុស្សធម៌និងកិច្ចការសង្គមនានា។

លោករិន ច័ន្ទរិទ្ឋបានបន្តថា “ការរួមចំណែកក្នុងការជួយដល់សមាគម ជាកិច្ចការសង្គមមួយដែលយើងរួមគ្នាធ្វើ ដើម្បីជំរុញភាពរីកចម្រើនក្នុងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក៏ដូចជាជំរុញភាពរីកចម្រើននៃវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា”។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានថ្លែងថា ការតែងតាំងថ្នាក់ដឹកនាំសមាគមនេះ ជាការរួមចំណែកដើម្បីជំរុញភាពរីកចម្រើនរបស់សមាគម ដោយសារសមាគមបង្កើតឡើង ក្នុងគោលដៅបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សក្នុងវិស័យនេះ ពិសេសគាំទ្រគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាក្នុងការជំរុញការរីកចម្រើន ក្នុងវិស័យអចលនទ្រព្យ ក៏ដូចជា លើកកំពស់សេដ្ឋកិច្ចសង្គមឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

លោកបន្តថា“វិស័យសំណង់ និងអចលនទ្រព្យត្រូវការធនធានមនុស្សកាន់តែច្រើន ដោយសារវិស័យនេះមានភាពរីកចម្រើនលឿន បើទោះជាមានធនធានមនុស្សមកពីបរទេសច្រើនក៏ដោយ ប៉ុន្តែយើងត្រូវការបណ្តុះធនធានមនុស្សច្រើនថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here